ក្រុមការងារមូលនិធិ ឯកឧត្តម ប៉ាន់ សូរស័ក្ក នាំយកសំភារៈ និងថវិកាចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់


​(12-05-2016) ប៉ៃលិន៖ ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​ អុក ​ប្រជា ​ រដ្ឋ​លេខា​ធិកា​ក្រសួង​ពាណិជ្ជ​កម្ម​ រួម​ដំណើរ​ដោយ​ លោក​ជំទាវ ​ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​ ក្រុម​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា ​បាន​នាំ​យក​សំភារៈ​និង​ថវិកា​មូល​និធិ ​របស់ ​ឯក​ឧត្តម ​ប៉ាន ​សូរស័ក្ក ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​ទៅ​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ចំនួន​២០គ្រួសារ ​ដែល​រង​គ្រោះ​ដោយ​សារ​ខ្យល់ ​កន្រ្តាក់​ ក្នុង​ភូមិ ​អូរ​ស្ងួត ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន ​និង​ភូមិ​ទំនប់ ​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​សំភារៈ​និង​ថវិកា​ពី​មូល​និធិ ​ឯក​ឧត្តម​ ប៉ាន់​ សូរ​ស័ក្ក​រួម​មាន ​ភូមិ​អូរ​ស្ងួត​ចំនួន​១០គ្រួសារ ​និង​ភូមិ​ទំនប់ ​មាន​ចំនួន​១០គ្រួសារ​ដោយ​ ក្នុង១​គ្រួសារ​ទទួល​អង្គ​២៥គីឡូក្រាម​ ទឹក​ត្រី១យួរ​ត្រីខ​១យួរ ​ទឹកសុទ្ធ​២យួរ ​មី១កេះ​តង់១ ​ព្រម​ទាំង​ថវិកា​៤ម៉ឺន​រៀល​ផង​ដែរ​។​

​ឯក​ឧត្តម  ​អុក ​ប្រជា ​ រដ្ឋ​លេខា​ធិកា​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​មាន​ប្រសាសន៏​ពាំនាំ​បណ្តាំ​ផ្ញើរ​ សាក​សួរ​សុខ​ទុក្ខ​និង​សំដែង​នូវ​ការ​សោក​ស្តាយ​ពី​សំណាក់​ឯក​ឧត្តម​ ប៉ាន ​សូរ​ស័ក្ក​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​ជូន​ចំពោះ ​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សាខ្យល់ ​កន្រ្តាក់ ​ដែល​ធ្វើ​អោយ​ខូច​ខាត​សំភារៈ​ផ្ទះ​សម្បែង​របស់​បងប្អូន​។ ​ឯក​ឧត្តម​បន្តថា​៖​សំភារៈ​និង​ថវិកា​ទំាង​អស់​នេះគឺ​បាន​មក​ពី​សប្បុរស​ជន​ និង​មូល​និធិ​របស់ ​ឯក​ឧត្តម ​ប៉ាន់ ​សូរស័ក្ក​ផ្ទាល់​ ដើម្បី​យក​មក​ចែក​ជូន​ដល់​បងប្អូន​ដែល​ជួប​គ្រោះ​ធម្មជាតិ​និង​ជួប​បញ្ហា​ផ្សេង​ៗ​។  ​ជាក់​ស្តែង​នៅ​ពេល​នេះ​គ្រាន់​តែ​លឺ​ដំណឹង​ថា​ប្រជា​ពល​រដ្ឋ​ជួប​នូវ​បញ្ហា​ខ្យល់​កន្ត្រាក់ ​ឯក​ឧត្តម​ក៏​បាន​ចាត់​អោយ​ក្រុម​ការងារ​នាំយក​សំភារៈ ​និង​ថវិកា​ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ភ្លាម ​ដើម្បី​ជួយ​សំរាល​ទុក្ខ​លំបាក​របស់​បងប្អូន​។​

តមក​ឯក​ឧត្តម​អុក​ប្រជា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​លោក​ជំទាវ​ជា លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ក្រុម​ការងារ​ក៏​បាន​នាំយក​ទឹកសុទ្ធ​ចំនួន​១០០យួ ​ដើម្បី​ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះ​ខាត​ទឹក​បរិភោគ​ស្ថិត​នៅ​ភូមិ​អូរ​ឈើក្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

cpp-13-05-2016-001 cpp-13-05-2016-002 cpp-13-05-2016-003 cpp-13-05-2016-004 cpp-13-05-2016-005 cpp-13-05-2016-006vv

[youtube id= “N9EWADGsFnA”]