ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនអនុញ្ញាតិអោយលោក Andrew yangតំណាងក្រុមហ៊ុន Gold draon ជួបពិភាក្សាការងារ និងស្វែងយល់ពីភូមិសាស្រ្ត ការអភិវឌ្ឍន៏របស់ខេត្តប៉ៃលិន


(11-05-2016) ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​កាល​ពីថ្ងៃទី​១១ ​ខែឧសភា ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​  ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​អនុញ្ញាតិ​អោយ​លោក​ Andrew ​yang ​តំណាង​អោយ​ក្រុម​ហ៊ុន​ Gold ​draon​សាធារណៈរដ្ឋ​កូរ៉េ ​ជួប​ពិភាក្សា​ការងារ ​និង​ស្វែង​យល់​ពី​ភូមិ​សាស្រ្ត ​និង​ការ​អភិវឌ្ឍន៏​របស់​ខេត្ត​ប៉ៃលិន​។​

​លោក ​Andrew ​yang ​តំណាង​អោយ​ក្រុម​ហ៊ុន ​ Gold ​draon  ​បាន​មាន​ប្រសាសន៏ថា​៖​គោល​បំណង​របស់​គណៈ​ប្រតិភូ​ក្រុម​ហ៊ុន ​ Gold ​draon ​ មក​ខេត្ត​ប៉ៃលិន​នាពេល​នេះ​គឺ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ភូមិ​សាស្រ្ត​និង​ការ​អភិឌ្ឍន៏​របស់​ខេត្ត​ប៉ៃលិន​ជាពិសេស​ដើម្បី​ផ្សព្វ​ផ្សាយ​គំរោង​របស់​ក្រុម​ហ៊ុន ​Gold draon ​អោយ​ថ្នាក់​ដឹកនាំ​ខេត្ត​យល់​ដឹង​អោយ​កាន់​ច្បាស់​ពី​បណ្តា​ល័យ​ Digital ​និង​c amera​ សុវត្ថិភាព ​។​លោក​បន្តថា​៖​បណ្តា​ល័យ ​Digital ​និង​camera ​សុវត្ថិភាព ​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ខេត្ត​ប៉ៃលិន​សំរាប់​តាម​ដាន​សកម្មភាព ​ផ្សេងៗ​ដែល​កើត​មាន​ឡើង ​ហើយ​វាមាន​រូប​ភាព​ច្បាស់​ល្អ ​ជា​ពិសេស​ក៏​អាច​សិក្សា​ស្រាវ​ជ្រាវ​តាម​ប្រព័ន្ធ​នេះ ​ដែល​ជា​ការ​ពង្រីក​ធន​ធាន​មនុស្ស​សំរាប់​អភិវឌ្ឍន៏​ខេត្ត​ប៉ៃលិន​អោយ​មាន​ការីក​ចំរើន​ត​ទៅ​ថ្ងៃ​អនា​គត់​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​ក្រុម​ហ៊ុន​ Gold​ draon​ដែល​បាន​ធ្វើ​ការ​ណែនាំ​ពី​បច្ចេក​ទេស  ​គុណ​សម្បត្តិ​របស់​បណ្តាល័យ​ Digital​ និង​c amera​ សុវត្តិភាព ​អោយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​យល់​ជ្រាប់​កាន់​តែ​ច្បាស់​ពី​សារៈ​សំខាន់​នៃ​បច្ចេក​វិជ្ជា​ថ្មីៗ​របស់​ក្រុម​ហ៊ុន​ ដែល​បញ្ហា​នេះ ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​មាន​ការ​ចាប់​អារម្មណ៍​និង​ធ្វើ​កិច្ច​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ដើម្បី​សិក្សា​ស្វែង​យល់​ពី​បច្ចេក​វិជ្ជា​ថ្មី​នេះ​យក​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍន៍​អោយ​មាន​រីកចំរើន​ឡើង​ ។​ឯក​ឧត្តម ​កើត ​សុធា ​ក៏​បាន​ជំរាប​ជូន​តំណាង​ក្រុម​ហ៊ុន​ Gold draon​ ពី​ភូមិ​សាស្ត្រ​ និង​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ​ដែល​ជា​ខេត្ត​មួយ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ប្រកប​មុខ​របរ​កសិកម្ម ​ធ្វើ​អោយ​ធនធាន​មនុស្ស​ផ្នែក​បច្ចេក​វិជ្ជា​នៅ​មាន​កំរិត។​   ដូច្នេះសុំ​អោយ​ក្រុម​ហ៊ុន ​Gold ​draon ​ជួយ​បណ្តុះ​បណ្តល​ធន​ធាន​មនុស្ស​ដល់​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​បង្កើត​បណ្តា​ល័យ​Digital​ នៅ​ខេត្ត​ប៉ៃលិន ​។​

cpp-11-05-2016-001 cpp-11-05-2016-002 cpp-11-05-2016-003 cpp-11-05-2016-004 cpp-11-05-2016-005 cpp-11-05-2016-006vv

[youtube id= “H6COS2-tBk0”]