(05-05-2016) ប៉ៃលិន៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក សេង វណ្ណថា អភិបាលរងក្រុងប៉ៃលិន បានដឹកនាំមន្រី្តរាជការ និងកងកំលាំងប្រដាប់អាវុធបានបន្តចែកទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ ក្នុងភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន។
ប្រជាពលរដ្ឋក្នុងភូមិថ្មីដែលបានមកទទួលទឹកស្អាតនៅពេលនេះមានប្រជាពលរដ្ឋចំនួន៤០គ្រួសារ និងបានចែកជូនទឹកសំរាប់ប្រើប្រាស់និងទទួលទានមានចំនួន១២០០០លីត្រ ដោយប្រើប្រាស់រថយន្តកងដឹកជញ្ជូនកងពលតូចលេខ៩៩របស់ក្រសួងការពារជាតិ ចំនួន៣គ្រឿង ។
លោក សេង វណ្ណថា អភិបាលរងក្រុងប៉ៃលិនបានមានប្រសាសន៍ថាៈ គ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់នេះ បានកើតឡើងនៅទូទាំងប្រទេស ហើយ អាជ្ញាធរគ្រាប់ជាន់ថ្នាក់ កង កំលាំងប្រដាប់អាវុធ មន្រ្តីរាជការ បានរួមគ្នាធ្វើសកម្មភាពដឹកទឹក ចែកជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់គ្នា។ ជាក់ស្តែងនៅពេលនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការក្រុងប៉ៃលិនបានដឹក ទឹកសំរាប់ប្រើប្រាស់ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិថ្មីដើម្បីសំរួលដល់ការលំបាកក្នុងការខ្វះខាតទឹកប្រើប្រាស់របស់បងប្អូន។ លោកបានបន្តថា ការចែកចាយទឹកនៅភូមិថ្មីពេលនេះជាលើកទី៣ហើយក្រុមការងារបន្តដឹកទឹក ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិផ្សេងទៀត ដែលមានបញ្ហាខ្វះខាតទឹកប្រើប្រាស់បន្តទៀត។
[youtube id= “3jQH28rGNcA”]