(05-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នៅសាលាឃុំអូរអណ្តូង មានរៀបចំពិធីប្រគល់ប័ណ្ណសសើរដល់ ភូមិ-ឃុំ ដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលរបស់ភូមិទាំង ៦ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក ហ៊រ រឹទ្ធី អនុប្រធានអភិវឌ្ឍន៍ជនបទបានអោយដឹងថា៖ ខេត្តប៉ៃលិន ការផ្គត់ផ្គង់ទឹកស្អាតជនបទបាន ៤១% (តាមរយះមធ្យោបាយមួយចំនួនក្នុងនោះមានអណ្តូងស្នប់អាហ្វ្រីដេវអណ្តូងលូអាងត្រង់ទឹកភ្លៀងលក្ខណះគ្រួសា សហគមន៍ពាងយក្សតាមផ្ទះនិងការជួសជុសអណ្តូងគ្រប់ប្រភេទ) និងអនាម័យជនបទមាន ៤៥% (តាមរយះមធ្យោបាយមួយចំនួនផ្តល់សម្ភារះបង្គន់ផ្សព្វផ្សាយបំផុសជម្រុញនិងកម្រិតយល់ដឹងដោយខ្លួនឯងរបស់ប្រជាពលរដ្ឋ) ជាពិសេសគឺអោយពួកគាត់ចេះអនាម័យរស់នៅស្អាត និងហូបស្អាតគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀតលទ្ធផលសម្រេចបានជារួមគិតពីឆ្នាំ ២០១៣ មកដល់ឆ្នាំ២០១៥ ក្នុងការអនុវត្ត កម្មវិធីសហគមន៍ដឹកនាំអនុវត្តន៍អនាម័យជនបទ លើ ៣៥ភូមិ ០៣ឃុំ ០១ស្រុក លទ្ធផលដែលសម្រេចបានគឺកំណើនបង្គន់បាន ១៥០៥ បង្គន់ ។ ដោយក្នុងនោះ ០៦ភូមិ ក្នុងចំណោម ៣៥ភូមិ និង ០១ឃុំ ក្នុងចំណោម ០៣ឃុំ ទទួលបានការវាយតម្លៃថា ជាភូមិ ឃុំ ដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល គឺមានភូមិកូនភ្នំ ភូមិអូរណ្តូង ភូមិថ្នល់កែង ភូមិអូរឬស្សីលើ ភូមិបឹងត្រកួន និងភូមិថ្នល់ទទឹង ដែលស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តំណាងប្រជាពលរដ្ឋ បានប្តេជ្ញាចិត្ត ផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋបង្កើនអនាម័យ នៅតាមសហគមន៍អោយបានកាន់តែទូលំទូលាយ និងរស់នៅស្អាត ហូបស្អាត ជានិច្ច។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាន៍កោតសសើរដល់មន្ទីរអភិវឌ្ឍន៍ជនខេត្ត និងអង្គកាយូនីសេហ្វ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង អនាម័យសហគមន៍ជនបទ នៅតាមមូលដ្ឋានក្នុងខេត្តប៉ៃលិនមានការរីកចំរើនគួរអោយកត់សំគាល់។ លោកជំទាវបន្តថា ការសម្រេចលទ្ធផលនៅថ្ងៃនេះបានក៏ដោយសារមានកិច្ចសហការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗផងដែរ ។ម្យ៉ាងវិញទៀតដើម្បីអោយការរស់នៅកាន់តែល្អប្រសើរយើងទាំងអស់គ្នាត្រូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច។ ឆ្លងតាមការអនុវត្តកម្មវិធីអនាម័យសហគម ឃុំអូរអណ្តូងគឺជាឃុំមួយគំរូសម្រាប់ភូមិ ឃុំ ដទៃទៀត នៅជុំវិញ ដែលមានចំណាត់ថ្នាក់អនាម័យស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវជាងគេ។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយប្រជាពលរដ្ឋ អោយពួកគាត់បានយល់ដឹងពីសារៈសំខាន់អនាម័យក្នុងសហគម និងលប់បំបាត់ការបន្ទោរបង់ពាសវាលពាសកាលដើម្បីការពារសុខភាពរបស់បងប្អូនអោយជាសផុតពីជម្ងឺផ្សេងៗ។
ក្នុងឱកាសនោះគណៈអធិតីក៏បានប្រគល់ប័ណ្ណសរសើដល់តំណាងភូមិ-ឃុំ ដែលអនុវត្តកម្មវិធីអនាម័យសហគមបានល្អនិងបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ។
[youtube id= “MJdlDHE7lA8”]