(03-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម កើត សុធា គណៈអភិបាលខេត្តប៉ៃលិនថ្នាក់ដឹកនាំក្រុមការងារខេត្ត អនុសាខាកាកបាទក្រហមស្រុក អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយក អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលទទួលរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះសំបែង ចំនួន ០៧ភូមិ ដែលស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់មានភូមិកូនដំរី ៥គ្រួសារ ភូមិផ្ទះស្បូវ ១១គ្រួសារ ភូមិ អូរកន្ធៀងវ៉ា ៣គ្រួសារ ភូមិព្រៃសន្ទះ ៧គ្រួសារ ភូមិអូរដូនតាលើ ១គ្រួសារភូមិអន្លង់រក្សា ៦គ្រួសារ និងភូមិបាយសី ២គ្រួសារ ហើយផ្ទះដែលខូតខាតធ្ងន់ធ្ងរមាន ០៣ខ្នងផ្ទះ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍សំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុកលំបាកដល់បងប្អូនប្រជាពលរដ្ឋជួបប្រទះ ភ្លៀងនិងខ្យល់កន្រ្តាក់ជាខូចខាត ផ្ទះសំបែង។លោកជំទាវបន្តៈ គ្រាន់តែទទួលព័ត៌មានពី គ្រោះមហន្តរាយដោយធម្មជាតិ ដែលបានធ្វើអោយខូតខាតផ្ទះសំបែងប្រជាពលរដ្ឋ ក្រុមការងារខេត្តបានចុះមកសួរសុខទុក្ខនិងនាំយក អំណោយដើម្បីជួយចែករំលែកទុក្ខលំបាករបស់បងប្អូនអោយបានទាន់ពេលវេលា។ លោកជំទាវបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាពអោយបាន ល្អដោយរស់នៅស្អាត ហូបស្អាត ជានិច្ច។
អំណោយដែលបានចែកជូននៅពេលនោះរួមមាន៖ មួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេះ ទឹកសុទ្ធ ០២យួរ និង ចែកតង់ចំនួន ០៣ ជូនដល់អ្នកប៉ើងដំបូលផ្ទះ ។
នៅថ្ងៃដដែលនោះ លោកជំទាវ ជា លាភ និងក្រុមការងារខេត្ត បន្តចុះសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ដែលក្នុងនោះរួមមាន ភូមិភ្នំរាំង ភូមិប៉ាងរលឹម ភូមិព្រៃមង្គល ភូមិសួស្តី និងភូមិដីក្រហម ខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១៧ខ្នងផ្ទះ។
អំណោយដែលបានចែកជូននៅពេលនោះរួមមាន៖ មួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេះ ទឹកសុទ្ធ ០២យួរ និង ចែកតង់ចំនួន ១៧ ដល់អ្នកប៉ើងដំបូលផ្ទះផងដែរ។ ក្នុងឱកាសនោះលោកជំទាវ ជាលាប និងក្រុមការងារក៏បានសាកសួរសុខទុក្ខដល់គ្រួសារដែលមានជីវភាពខ្វះខាតនិងមានជម្ងឺនៅភូមិក្រចាប់ ដោយបានផ្តល់ សម្ភារះនិងថវិកាមួយចំនួនទៀតផងដែរ ៕
[youtube id= “tAlqGWDED6I”]