ពិធីជួបជុំសំណេះសំណាលសមាជិកសមាជិកា គណបក្សប្រជាជនសង្កាត់បរយ៉ាខា


​ (08-03-2015) ប៉ៃលិន៖ នៅ​សង្កាត់​បរយ៉ាខា ​នាល្ងាច ​ថ្ងៃទី​ ០៨​ មីនា ​២០១៥ ​ឯកឧត្តម ​ផាន់​ ចាន់ធុល​ ជា​ប្រធាន​ក្រុម​ការ​ងារ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​ដោយ​មាន​ការ​ចូល​រួម​ពីសំណាក់​ លោក​ ស៊ុន​ យី ​ អនុ​ប្រធាន​ក្រុមការ​ងារ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរ​យ៉ាខា​ ព្រម​ទាំង​ប្រធាន​បក្ស​សង្កាត់ ​មេ​ភូមិ​ និង​សមាជិក​សមាជិកា​ជា​ច្រើន​អ្នក​ទៀត​ បាន​ជួប​សំណេះ​សំណាល​ ជា​មួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា ​សមាជិក​សមាជិកា​បក្ស​ប្រ​ជាជន​    កម្ពុជា​មក​ពី​បណ្តា​ភូមិ​ទូទាំង​សង្កាត់​ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និងដើម្បី​ពង្រឹង​ជំហរ​ស្មារតី​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង​ជួរ​គណ​បក្ស​សំរាប់​បន្ត​សកម្មភាព​ដឹក​នាំ​អភិវឌ្ឍន៍​មូល​ដ្ឋាន​ផងដែរ។​

​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​លោក​ ស៊ុន​ យី​ អនុ​ប្រធាន​ក្រុម​កា​ងារ​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​បាន​អាន​នូវ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជូន​ដល់​សមាជិក​សមាជិកា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​ខ្លឹម​សារ​នៃ​មហា​សន្និបាត​និង​គោល​នយោ​បាយ​របស់​គណ​​បក្ស​​​ដើម្បី​លើក​ទិស​ដៅ​ភារ​កិច្ច​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០១៥​និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ប្រកប​ដោយ​ការ​ឯក​ភាព​ខ្ពស់។​

​អង្គ​ប្រជុំ​ក៏​បាន​ពិ​ភាក្សា​អំ​ពី​ចំ​ណុច​គោល​ដៅ​កា​រអភិវឌ្ឍន៏​មូល​ដ្ឋាន​ដែល​នៅ​ក្នុង​សង្កាត់ ​បរយ៉ាខា​មាន​ភូមិ​មួយ​ចំនួន​កំពុង​ដំណើរ​ការ​អភិវឌ្ឍន៏​ជា​បណ្តើរៗ​ហើយ​ភូមិ​មួយ​ចំនួន​ទៀត​នៅ​មាន​ការ​ខ្វះ​ខាត​ក្នុង​នោះ​ប្រជា​ពល​រដ្ឋ​បាន​លើក​សំណូម​ពរ​ដូច​ជា៖​ បញ្ហា​ផ្លូវ​ថ្នល់​នៅ​តំបន់​ទួល​ម្តេង​ ២ខ្សែ ​ពុំទាន់​មាន​ប្រព័ន្ធ​លូ ​និង​ស្ពាន​សម្រាប់​បញ្ចៀស​បញ្ហា​ទឹក​ហូរ​ច្រោះ​ខូច​ផ្លូវ ​។ ចំពោះ​បណ្តាញ​ទឹក​ស្អាត​នៅ​សង្កាត់​បរយ៉ាខា​ពុំ​ទាន់​តប​ណ្តាញ​បាន​គ្រប់​ផ្ទះ​នៅ​ឡើយ​នៅ​មូល​ដ្ឋាន​ បញ្ហា​ទឹក​ហូរ​ច្រោះ​ស្ទឹង​អូរ​ច្រា​អាច​ប្រឈម​បញ្ហា​បាក់​ស្ពាន​និង​ខូច​ថ្នល់។​ ក្រៅ​ពី​នោះ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​សមាជិក​បាន​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ។  ​ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍន៏​ស្មើ​គ្នា​នោះ​អង្គ​ប្រជុំ​បាន​ស្នើរ​ឲ្យ​មាន​គណៈ​កម្មការ​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​មើល​លើ​ចំនុច​​​​ភូមិ​ដែល​នៅ​ខ្វះ​ខាត​ទាំង​នោះ​ដើម្បី​រៀប​ចំដំ​ណើរ​ការ​អភិវឌ្ឍន៏​បន្ត​ទៀត។​

​បន្ទាប់​មក​ឯកឧត្តម​ ផាន់​ ចាន់ធុល​ ជា​ប្រធាន​ក្រុម​ការ​ងារ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា ​បាន​លើក​ឡើង​ថា​សមាជិក​របស់​បក្ស​ត្រូវ​ចេះ​ចង​ក្រង​ជា​ក្រុម​នៅ​តាម​ភូមិ​នីមួយៗ​ដែល​មាន​ផ្ទះ​ជាប់​គ្នា​ដើម្បី​ងាយ​ស្រួល​កិច្ច​ សហកា​ រល្អ​ នឹង​ ស្គាល់ ​ចិត្ត​ ថ្លើម​ គ្នា​ ងាយ​ ស្រួល ​ក្នុង​ ការ​ ជួយ ​យក​ អា សា ​គ្នា ​ទៅ ​វិញ ​ទៅ ​មក​នៅ​ពេល​មាន​ធុរៈ​ម្តង​ៗដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ។ ​ទន្ទឹម​នឹង​នេះ​ត្រូវ​បន្ត​ពង្រីក​សមាជិក​គណ​បក្ស​បន្ថែម​ទៀត​ដើម្បី​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍន៍​មូល​ដ្ឋាន​របស់​យើង។​ ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​សន្តិ​សុខ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​ដែល​ធ្វើអោយ​កំលាំង​ពល​កម្ម​ក្នុង​មូលដ្ឋាន​មាន​ការ​ខ្វះខា​ត​។ ពាក់​ព័ន្ធ​នឹង​រាល់​សំណូម​ពរ​ខាង​លើ​ត្រូវ​បាន​ឯកឧត្តម​នឹង​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​ជំនាញ​ដែល​ពាក់​ព័ន្ធ​ដើម្បី​អោយ​ដំណើរ​ការ​ដំណោះ​ស្រាយ​រាល់​បញ្ហា​អោយ​បាន​ឆាប់​ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ។

08-03-2015-001 08-03-2015-002 08-03-2015-003 08-03-2015-004 08-03-2015-005 08-03-2015-006 08-03-2015-007 08-03-2015-008

[youtube id= “hblmv_rqLUM”]