អាជ្ញធរខេត្តប៉ៃលិនបន្តដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ


​(30-04-2016) ប៉ៃលិន៖ នៅ​ថ្ងៃទី៣០ ​ខែមេសា​ឆ្នាំ​២០១៦​នេះ​ឯក​ឧត្តម​ធូ ​ភា ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ តំណាង​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​និង​លោក​វីរ:​សេនីយ៏​ឯក ​ តូ ​គឹម ​ឃុន​មេ​បញ្ជា​ការ​រង​ កង​តំបន់​ប្រតិ​បត្ត​ការ​សឹក​រង​ខេត្ត ​បាន​បន្ត​ដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្រ្តី​រាជ​ការ ​ដឹក​ជញ្ជូន​ទឹក​ស្អាត​ដោយ​រថយន្ត ​ចំនួន ​៥គ្រឿង ​ស្មើ ​២០.០០០ លីត្រ ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ ចំនួន ​៣ភូមិ ​គឺ​ភូមិ​ដីសរ​មាន​ប្រជា​ជន ​២០០គ្រួសារ​ភូមិ​បាយ​សី​  ៧៥ គ្រួសារ​ និង​ភូមិ​ព្រៃសន្ទះ ​១៤៥គ្រួសារ​ ស្ថិត​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​។

​លោក ​ធូ ​ភា ​អភិ​បាល​រង​ខេត្ត ​ប៉ៃលិន ​មាន​ប្រសាសន៏ ​ ទៅ​កាន់​បងប្អូន​ប្រជា​ជន​រដ្ឋ​ទាំង​អស់​ថា​គ្រោះ ​រាំង​ស្ងួត​នេះ ​បាន​កើត​ឡើង​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ​ ហើយ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​ ណែនាំ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន ​កង​កម្លាំង​ប្រដាប់​អាវុធ​មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ ត្រូវ​រួមគ្នា​ ចុះ​ជួយ​ដោះ​ស្រាយ ​នាំ​យក​ទឹក​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ឲ្យ​ទាន់​ពេល​វេលា​ ដើម្បី​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​មាន​ទឹក​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា​ដោយ​មិន​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ណា​ម្នាក់​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នោះ​ឡើយ​។​ ហើយ​នៅ​ពេល​នេះ​ អាជ្ញាធរ​ខេត្ត​  កង​កម្លាំង​ប្រដាប់​អាវុធ​ រួម​និង​មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់​បាន​នាំ​យក​ទឹក​សម្រាប់​ប្រើប្រាស់​ មក​ចែក​ទឹក​ជូន​បងប្អូន​ដោយ​យើង​បាន​ប្រើប្រាស់​រថយន្ត ​របស់​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​នៃ​ក្រសួង​ការពារ​ជាតិ​ដឹក​ទឹក​ស្អាត​យក​មក​ចែក​ជូន​ដល់​បងប្អូន​ដល់​លំនៅ​ស្ថាន​តែ​ម្ដង​។​ ហើយ​ការ​ចែក​ជូន​ទឹក​នេះ​គឺ​មិន​មែន​ធ្វើ​តែ​ប៉ុន្មាន​ភូមិ​នេះ ​ចប់​នោះទេ ​ គឺ​នៅ​តែ​បន្ត​ចែក​ជូន​ដល់​បងប្អូន​គ្រប់​ភូមិ​ដែល​ខ្វះ​ទឹក​រហូត​ដល់​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​មាន​ទឹក​ដក់​តាម​ស្រះ​តាម​អណ្ដូង​ឡើង​វិញ​។ ​​លោក​បាន​បន្តថា ​ទន្ទឹម​នឹង​បងប្អូន ​បាន​ទឹក​ប្រើប្រាស់​ហើយ ​ សូម​បងប្អូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​គិត​គូរ​ថែទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​ផង​ដែរ ​ ត្រូវ​ទទួល​ទាន​ ទឹក​ស្អាត ​ ទឹក​ដាំពុះ ​ និង​ទទួល​ទាន​ចំណី​អាហារ​ដែល​មាន​អនាម័យ​ដើម្បី​ជៀស​វាង ​កើត​ ជា​ជម្ងឺ​រាគរួស ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព ​ក្រុម​គ្រួសារ​យើង​។​

cpp-30-04-2016-001 cpp-30-04-2016-002 cpp-30-04-2016-003 cpp-30-04-2016-004 vv

[youtube id= “Yqa3b7JytDU”]