អាជ្ញធរខេត្តប៉ៃលិនបន្តដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅភូមិអណ្ដូងថ្ម និងភូមិអណ្ដូងបួន ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ


​(29-04-2016) ប៉ៃលិន៖ នៅ​ថ្ងៃទី២៩​មេសា​ឆ្នាំ​២០១៦​ លោក ​ជំទាវ​ ជា​លាប ​អភិ​បាល​រង​ខេត្ត ​ប៉ៃលិន​ និង​លោក​ឧត្តម​សេនីយ៍ទោ​ឈាង ​អ៊ិត ​មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​ទី៥ ​ប្រចាំ​ទិស​ទី៣​ប៉ៃលិន​សំឡូត​បាន​ដឹកនាំ​មន្រ្តី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ ​ដឹក​ជញ្ជូន​ទឹក​ស្អាត ​ចំនួន ​១៦.០០០ ​និង​ ទឹក​បរិសុទ្ឋ​មូយ​ចំនួន​ទៀត ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​អណ្តូង​ថ្ម ​និង​ភូមិ​អណ្តូង​៤​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ ចំនួន​ ១៨៥ ​គ្រួសារ​ ដែល​កំពុង​ប្រឈប​បញ្ហា​ គ្រោះ​រាំង​ស្ងួត​បណ្តាល​ឲ្យ​បងប្អូន​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​យ៉ាង​ខ្លាំង​។​

​       លោក ​ជំទាវ ​ជា​លាប ​អភិ​បាល​រង​ខេត្ត ​ប៉ៃលិន ​និង​លោក​ឧត្តម​សេនីយ៍​ទោ ​​  ឈាង ​អ៊ិត​ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​ទី៥ ​ប្រចាំ​ទិស​ទី៣​ប៉ៃលិន​សំឡូត  ​មាន​ប្រសាសន៏​ថា ​គ្រោះ​រាំង​ស្ងួត​នេះ ​កើត​ឡើង​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​យុទ្ឋ​នា​ការ ​ដោះ​ស្រាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​បាន​ទាន់​ពេល​វេលា ​ ដោយ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់​កង​កម្លាំង​ប្រដាប់​អាវុធ​មន្រ្តី​រាជ​ការ​ទាំង​អស់ ​ត្រូវ​ចុះ​ជួយ​ដោះ​ស្រាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន ​ឲ្យ​បាន​ទឹក​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា​។​

​       ជាក់​ស្ដែង​ពេល​នេះ ​ គឺ​យើង​បាន​ប្រើ​ប្រាស់​រថយន្ត​កង​ដឹក​ជញ្ជូន​កង​ពល​តូច​លេខ៩៩  ​ ទឹក​ចំនួន​១៦.០០០លីត្រ ​ ជា​ទឹក​ស្អាត​យក​មក​ចែក​ជូន​ដល់​បងប្អូន ​ដោយ​មិន​ទុក​ឲ្យ​គ្រួសារ​ប្រជា​ពល​រដ្ឋ​យើង​ណា​មួយ​ខ្វះ​ទឹក​ប្រើប្រាស់​ឡើយ ​ ហើយ​ការ​ចែក​ជូន​​ទឹក​នេះ ​មិន​មែន​ធ្វើ​តែ​ពេល​នេះ​នោះ​ទេ ​ គឺ​ចែក​ជូន​បង​ប្អូន​រហូត ​ទាល់​ដល់​មាន​ភ្លៀង ​ មាន​ទឹក​ដក់​តាម​ស្រះ ​ តាម​អណ្ដូង​ឡើង​វិញ។​ ​ក៏​ប៉ុន្តែ ​ទន្ទឹម​នឹង​បង​ប្អូន ​បាន​ទឹក​ប្រើប្រាស់​ហើយ ​ សូម​បងប្អូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ថែរ​ក្សារ​សុខ​ភាព​ឲ្យ​បាន​ល្អ ​ ដោយ​ទទួល​ទាន​ចំណី​អាហារ​មាន​  អនាម័យ​ហើយ​ត្រូវ​ជួយ​អប់​រំ​កូន​ចៅ ​កុំ​រត់​លេង​ក្រោម​កំដៅ​ថ្ងៃ ​ហើយ​ទទួល​ទាន​ចំណី ​ អាហារ​គ្មាន​អនាម័យ ​វា​អាច​កើត​ទៅ​ជា​ជម្ងឺ​រាគរួស ​ប៉ះ​ពាល​សុខ​ភាព​។ ​ តែ​បើ​មាន​បញ្ហា​សុខ​ភាព​ សូម​បងប្អូន​ប្រញាប់​ទៅ​មណ្ឌល​សុខ​ភាព​ជា​បន្ទាន់​។​

​បងប្អូន​ប្រជា​ពល​រដ្ឋ ​ដែល​ទទួល​បាន​ទឹក​ប្រើ​ប្រាស់ ​បាន​សម្ដែង​សេចក្ដី​រីករាយ ​និង​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ខេត្ត ​ពិសេស​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដែល​បាន​គិត​គូរ​ដោះ​ស្រាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​ជួប​ការ​ខ្វះខាត​ទឹក​បាន​ទាន់​ពេល​ ( ឃ្លីប)​។​

cpp-29-04-2016-007 cpp-29-04-2016-008 cpp-29-04-2016-009 cpp-29-04-2016-010vv

[youtube id= “GVjJxfaKfiE”]