(28-04-2016) ប៉ៃលិន៖ ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកស្រី សោមុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក, លោកស្រីអនុប្រធានមន្ទីរមួយចំនួន និង កងកំលាំងនគរបាលខេត្ត បាននាំយកទឹកស្អាតសំរាប់ប្រើប្រាស់មួយឡានធំ និងទឹកពិសារមួយចំនួនទៀត ទៅផ្តល់ជូនដល់កងទ័ពឈរជើងនៅចំនុចភ្នំកំពូលបី ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា ក្នុងស្ថានភាពដែលខេត្តប៉ៃលិនកំពុងជួបបញ្ហាគ្រោះរាំងស្ងួត ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បានខិតខំយកចិត្តទុកដាក់នាំយកទឹកមកផ្តល់ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់សំរួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ យើង។ ការនាំយកទឹកស្អាតចែកជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់នេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធបានធ្វើមកជាច្រើនថ្ងៃមកហើយ ហើយនឹងបន្តធ្វើជាច្រើនថ្ងៃទៅមុខទៀត បើភាពរាំងស្ងួតនៅតែអូសបន្លាយ ដើម្បីអោយប្រជាពលរដ្ឋមានទឹកប្រើប្រាស់ ។ ឯកឧត្តមបានបន្តថា ក្រៅពីការនាំយកទឹកទៅចែកជូនដល់ប្រជាពលរដ្ឋ យើងនៅមាន ការជួសជុលអណ្តូងស្នប់ ការបុកអណ្តូងស្នប់ស្នប់ថ្មី និង កាយអណ្តូងទឹកនៅតាមពោះអូរ ជាដើម ដើម្បីយកទឹកអោយប្រជាពលរដ្ឋប្រើប្រប្រាស់។តែដោយសារពេលនេះមើលឃើញស្ថានភាពនៅទីតាំងកងទ័ពមានការខ្វះខាតទឹកប្រើប្រាស់ ថ្នាក់ដឹកខេត្តក៏បានដឹកទឹក១ឡានធំសំរាប់ អោយកងទ័ពបានប្រើប្រាស់ និងទឹកបរិសុទ្ធមួយចំនួនសំរាប់បរិភោគ។នេះ គឺជាស្មារតីនៃវប្បធម៌ចែករំលែករវាងសមរភូមិមុខនិងសមរភូមិ ។ដូច្នេះកងទ័ពយើងត្រូវយកទឹកទាំងនេះទៅប្រើប្រាស់តាមតម្រូវការ និងការសន្សំសំចៃខ្ពស់៕
[youtube id= “FMlIyJpfpG4”]