(26-04-2016) ប៉ៃលិន៖ រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងនគរបាលនិងមន្ត្រីរាជការដឹកទឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ចំនួន ២៥៤គ្រួសារនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្នុងសកម្មភាពដឹកទឹកនេះ បានប្រើប្រាស់រថយន្តដឹកទឹករបស់ស្នងការចំនួន ២គ្រឿង ។
សូមបញ្ជាក់ថាៈ ស្ថានភាពរាំងស្ងួត រយៈពេលចុងក្រោយនេះ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្រះទឹក ស្ទឹងអូរមួយចំនួនរីងស្ងួត ធ្វើអោយប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ ហើយអាជ្ញាធរខេត្តប៉ៃលិន បានប្រើប្រាស់កងកម្លាំង និងមធ្យោបាយ ដឹកទឹកយកទៅចែកជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលគ្មានប្រភពទឹកសម្រាប់ផ្គត់ផ្គង់។
[youtube id= “oYY4FI8VOTQ”]