ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាប្រជុំពង្រឹងការងារបក្សសង្កាត់


​(23-04-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី ​២៣ ​ខែមេសា ​ឆ្នាំ​២០១៦​ លោក ​ឌិន​ គឹម​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​ជួប​ប្រជុំ​ជា​មួយ​សមាជិក​ក្រុម​ការងារ​និង​បក្ស​សង្កាត់​ស្តីពី​ការពង្រឹង​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​សង្កាត់​ទួល​ល្វា ​។​

​បន្ទាប់​ពី​បាន​ស្តាប់​នូវ​គោល​ការ​ណែនាំ​របស់​បក្ស​ថ្នាក់​កណ្តាល​រួច​មក ​លោក​ ឌិន​ គឹម​ បាន​មាន​ប្រសាសន៍ថា​៖​ ការងារ​ចំពោះ​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ត្រូវ​ត្រួត​ពិនិត្យ​ពី​លទ្ធផល​ការងារ​បក្ស​សង្កាត់​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​តើ​បញ្ហា​អ្វីខ្លះ​បាន​ដោះ​ស្រាយ​ហើយ ​និង​បញ្ហា​នៅ​សេស​សល់​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជា​ពល​រដ្ឋ ​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ត​ទៀត ​។​ដូច្នេះ​សុំអោយ​សមាជិក​ក្រុម​ការងារ​ចុះជួយ​តាម​ភូមិ​ត្រូវ​ក្តាប់​សំណូព​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​គ្រប់​ពេល​វេលា ​ជៀស​វាង​កុំ​អោយ​មាន​បញ្ហា​អ្វី​កើត​ឡើង​ដែល​យើង​មិន​បាន​ដឹង ​និង​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​។​ទន្ទឹម​នឹង​នេះ​ក្រុម​ការងារ​បក្ស​ចុះជួយ​ភូមិ​និមួយៗ​ត្រូវ​ជួយ​បក្ស​ភូមិ​ធ្វើ​បច្ចុប្បន្ន​ភាព​សមាជិក​បក្ស​ដើម្បី​ពង្រឹង​កម្លាំង​ក្នុង​ជួរ​បក្ស​អោយ​ឯក​ភាព​គ្នាងាយ​ស្រួល​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ ជាពិសេស​ជួយ​ជំរុញ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​ អោយ​បាន​គ្រប់ៗ​គ្នា​ដើម្បី​មាន​សិទ្ធ​ចូល​រួម​ចុះ​ឈ្មោះ​បោះឆ្នោត​និង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នៅ​ឆ្នាំ២០១៧​ ខាង​មុខ​នេះ​។​

cpp-23-04-2016-001 cpp-23-04-2016-002 cpp-23-04-2016-003 cpp-23-04-2016-004vv

[youtube id= “oUWIeH_JQO0”]