(22-04-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះឆ្នាំ២០១៥ ជាមួយមន្ទីរវិស័យនានាដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ។
បន្ទាប់ពីលោក សែម វណ្ណ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអានចរាចរណ៏ណែនាំផ្សព្វផ្សាយធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើន ឡើង ថយចុះរួចមក លោក ប៉ូច សាអែម បានធ្វើបទបង្ហាញពីទម្រង់បែបបទបច្ចេកទេសនៃការចុះបញ្ជីសារពើភ័ណ្ឌរដ្ឋដល់បណ្តាមន្ទីរវិស័យទាំងអស់ទូទាំងខេត្តអោយបានត្រឹមត្រូវ។អង្គប្រជុំក៏បានលើកសំនួរជាច្រើនដើម្បីពិភាគ្សាផ្លាស់ប្តូរយោបល់ទាក់ទងនិងការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋផងដែរ។
លោកជំទាវជា លាប អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថាៈដើម្បីអោយការចុះបញ្ជីសារពើភ័ណ្ឌបានត្រឹមត្រូវនិងច្បាស់លាស់គ្រប់អង្គភាពមន្ទីរស្ថាប័នទាំងអស់ និងមន្ត្រីជំនាញ យកចិត្តទុកដាក់រៀបចំចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋទាំងអស់អោយបានត្រឹមត្រូវ ជាពិសេសត្រូវជំរុញអោយមន្រ្តីជំនាញ ត្រូវចេះថែរក្សាការពារសម្បត្តិរដ្ឋអោយបានល្អផងដែរ។លោកជំទាវបន្តថា៖ទន្ទឹមនិងកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងធ្វើការងារ និងអនុវត្តតាមបទដ្ឋាន និតិវិធី យុទ្ធសាស្រ្តនានា អោយបានល្អប្រកបដោយប្រសិទ្ធិភាព ។ ការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋនេះគឺមានសារៈសំខាន់ណាស់ដើម្បីកំណត់ទ្រព្យសម្បត្តិរដ្ឋនៅតាមអង្គភាពនិមួយៗអោយបានច្បាស់លាស់ បើសិនមានបញ្ហាអ្វីមិនយល់ពីការប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះសូមអោយ មន្ត្រីជំនាញទាក់ទងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដើម្បីជួយផ្នែកបច្ចេកទេសបន្ថែមទៀត។
[youtube id= “A4zs8gFGw7Y”]