(21-04-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ខែ មេសា ឆ្នាំ២០១៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានបើកកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧/២០១៩ ដល់មន្ទីរទាំង២៤ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន លោក រៀម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងមាន ចូលរួមពីលោក ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញផងដែរ។
បន្ទាប់ពីលោក ផេន រ៉ាវុធ តំណាងអោយអគ្គនាយកដ្ឋានថវិកាធ្វើបទបង្ហាញស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧/២០១៩សំរាប់មន្ទីរនានារួចមក លោក រៀម សុមាន ប្រធានមន្ទីរសេដ្ធកិច្ចនិងហិរញ្ញាវត្ថុបានមានប្រសាសន៏ ណែនាំដល់មន្រ្តីជំនាញទាំងអស់ត្រូវសិក្សាស្វែងយល់ពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧/២០១៩ អោយបានត្រឹមត្រូវ ដើម្បីយកទៅអនុវត្តការងារហិរញ្ញវត្ថុអោយទទួលបានប្រសិទ្ធិភាព ជាពិសេសការចំណាយចំនូលថវិកាកម្មវិធីធ្វើអោយបានច្បាស់លាស់ជៀសវៀងកុំអោយកើតមាន បញ្ហាខុសនិតិវិធី។លោកបន្តថា៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧/២០១៩នេះមានសារៈសំខាន់ណាស់ចំពោះមន្ទីរទាំង២៤ សំរាប់យកទៅអនុវត្ត និងការផ្តល់សិទ្ធទៅតាមការិយាល័យនីមួយៗរបស់មន្ទីរដើម្បីបែងចែកថវិកាដែលមានអោយបានត្រឹមត្រូវ ។
លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖កោតសរសើរដល់ក្រុមការងារតំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងពន្យល់ណែនាំ និងធ្វើបទបង្ហាញដល់មន្ត្រីមន្ទីរទំាង២៤នៅខេត្តប៉ៃលិនបានយល់ជ្រួតជ្រាបអោយកាន់តែច្បាស់អំពីការរៀបចំយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧ /២០១៩ ។ដូច្នេះលោកប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្រាវជ្រាវ អោយបានច្បាស់លាស់ ជាពិសេសត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ ពីនិតិវិធីនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានប្រសិទ្ធភាពការងារ។ទន្ទឹមនឹងនេះលោក ប្រធាន និងអនុប្រធាន ព្រមទាំងមន្ត្រីជំនាញទាំងអស់ត្រូវសហការសាមគ្គីគ្នាទៅវិញទៅមក និងបំពេញការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនអោយបានល្អ និងត្រូវធ្វើជាគំរូដ៏ល្អដល់មន្ត្រីក្រោមឱវាទអោយចេះគោរពប្រតិបត្តិទៅតាមថានានុក្រម។
[youtube id= “ro-PL5A_Gkg”]