ឯកឧត្តម កើត សុធា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបក្សភូមិទាំងអស់ នៅឃុំក្នុងស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីពង្រឹងការងារគណបក្ស


(12-04-2016) ប៉ៃលិន៖ ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៦​ ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​:កម្មាធិការ​គណ​បក្ស​ ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល ​ជា​មួយ​បក្ស​ ភូមិ ​ទាំង​អស់​ នៅ​ក្នុង ​ឃុំ ​ស្ទឹងត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន ​ដើម្បី​ពង្រឹង​ការងារ​គណ​បក្ស ​និង​ត្រៀម​លក្ខណ:​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស ​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ​។​

​បន្ទាប់​ពី​លោក ​កែវ​ រំដេត ​មេឃុំ​ស្ទឹង​ត្រង់​បាន​រាយ​ការណ៏​ពី​ស្ថាន​ភាព​ទូទៅ​ នៅ​តាម​ភូមិ​នីមួយៗ​ រួច​មក ​ ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៏​ណែនាំ​ដល់​លោក​មេភូមិ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការងារ​បក្ស​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត ​នៅ​តាម​ភូមិ​នីមួយៗ ​ដែល​យើង​ទទួល​ខុស​ត្រូវ ​ពិសេស​ពង្រឹង​ការងារ​បំរើ​សេវា​សាធារណ:​ ដែល​ជា​សេវា​តម្រូវ​ការ ​ជូន​ប្រជា​ពល​រដ្ឋ​របស់​យើង​អោយ​បាន​ល្អ​បំផុត ​។​ព្រម​ជា​មួយ​នេះ​ត្រូវ​រៀប​ចំ​ចង​ក្រុម​សមា​ជិក​បក្ស ​និង​ក្រុម​យុវ​ជន​បក្ស ​នៅ​តាម​ភូមិ​របស់​ខ្លួន​គ្រប់​គ្រង​អោយ​បាន​ត្រូវ​ត្រឹម ​ ហើយ​ធ្វើ​រាយកាណ៏​ជូន​ថ្នាក់​លើ​ឲ្យ​បាន​លឿន​។​ ត្រូវ​មាន ​ឯក​ភាព​ និង​សាមគ្គី​ ភាព​ផ្ទៃ ​ឲ្យ​បាន​បាន​រឹងមាំ ​ហើយ​សហការ​គ្នា​ទៅ​វិញ​ទៅមក​អោយ​បាន​ល្អ​។​ ទន្ទឹម​និង​នេះ​ឯក​ឧត្តម​បាន​អោយ​លោក​មេភូមិ ​លោក​មេក្រុម ​ទាំង​អស់​ត្រូវ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ ​ចង់​ទង់​ជាតិ ​ដាក់​ភ្លើង​ពណ៏ ​នៅ​តាម​ផ្ទះ​នីមួយៗ ​ឲ្យ​បាន​សមរម្យ ​នៅ​ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ ​ដើម្បី​អបអរ​សារ​ទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ហើយ​ជា​ពិសេស​ត្រូវ​ ការពារ​សន្តិ​សុខ​សណ្តាប់​ឲ្យ​បាន​ល្អ ​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង ​បាន​ជួប​ជុំនាំ​គ្នា​លេង​កំសាន្ត​ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ​ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​។​ បើ​សិន​មាន​បញ្ហា​អ្វី​កើត​ឡើង ​ត្រូវ​រាយការណ៏​ជា​បន្ទាន់​ទៅ​នគរបាល​ប៉ូលិស​ដើម្បី​ដោះ​ស្រាយ​អោយ​បាន​ទាន់​ពេល​វេលា។​ហើយ​ត្រូវ​បំផុស​យុវជន​នៅ​ក្នុង​ភូមិ​នីមួយៗ​ឲ្យ​ពួក​គេ​ចេះ​លេង​ល្បែង​ប្រជា​ប្រិយ​របស់​ជាតិ ​ដូច​ជា ​ចោល​ឈូង ​បោះ​អង្គុញ ​ទាញ​ព្រ័ទ ​លាក់​ កន្សែង ​ជាដើម ​ ហើយ​ហាម​ កុំ​អោយ ​លេង​ល្បែង​ស៊ីសង​ ជក់​គ្រឿង​ញៀន ​។​ ត្រូវ​ប្រុង​ប្រយ័ត្ន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ ក្នុង​ការ​បើកបរ​តាម​ដង​ផ្ឡូវ​សាធារណៈ ​បើ​ស្រវឹង​សុំ​កុំបើក​បរ​។​

cpp-13-04-2016-005 cpp-13-04-2016-006 cpp-13-04-2016-007 cpp-13-04-2016-008vv

[youtube id= “1bIaUVrt-fg”]