គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា


(14-02-2015) ប៉ៃលិន៖ ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​មាន​រៀប​ចំ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ប្រកាស​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ ​សង្កាត់​ ទូទាំង​ខេត្ត​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​វត្តមាន​ ឯកឧត្តម ​អ៊ី​ឈាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន។

​ឯកឧត្តម​ កើត​ សុធា ​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាន​អាន​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​ដែល​ខ្លឹមសារ​ថាៈ ​មហាសន្និបាត​បាន​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ចំពោះ​សភាពការណ៍​ទូទៅ​របស់​គណបក្ស​ឆ្នាំ​២០១៣​/២០១៤​ សភាពការណ៍​បោះឆ្នោត​តំណាង​រាស្ត្រ​និតិកាល​ទី៥​ និង​លើក​ទិសដៅ​ភារៈកិច្ច​របស់​គណបក្ស​សម្រាប់​ឆ្នាំ​២០១៥​ និង​ឆ្នាំ​បន្ត​ទៀត​ប្រកប​ដោយ​ការ​ឯកភាព​ខ្ពស់​។​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​និតិកាល​ទី៥​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​ដំបូង​នេះ​ សេដ្ខកិច្ច​កម្ពុជា​មាន​កំណើន​៧% ​បៀវត្ស​មន្ត្រី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​បង្កើន​ថែម​ទៀត ​ហើយ​និង​កើន​ដល់​ជាង​១​លាន​រៀន​ឆ្នាំ​២០១៨​។ ​ប្រាក់​ខែ​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​របស់​កម្មករ​ត្រូវ​បាន​តម្លើង​ជាបន្ត​បន្ទាប់ ​ហើយ​ត្រូវ​បាន​តម្លើង​កើន​ដល់​១៦០​ដុល្លា​ឆ្នាំ​២០១៨​។ ​កម្ពុជា​បន្ត​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំងអស់​ដោយ​មិន​ប្រកាន់​របប​នយោបាយ​និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​រួម​ចំណែក​ការពារ​សន្តិភាព​ ស្ថិរភាព​ និង​វឌ្ឍនភាព​ក្នុង​តំបន់​និង​សកល​លោក​។​ជំរុញ​យ៉ាង​សកម្ម​នូវ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀងរ​វាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​។

​បន្ទាប់​ពី​លោក ​ស៊ុន​ យី​ បាន​អាន​សេចក្តី​សម្រេច​កែ​សំរួល​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ ​សង្កាត់​ទូទាំង​ខេត្ត​រួច​មក ​ឯកឧត្តម​ អ៊ី ​ឈាន​ បាន​មាន​ប្រសាសន៍​ថាៈ​គណបក្ស​ប្រជាជន​បាន​ជំរុញ​យ៉ាង​ខ្លាំង​នូវ​ដំណើរ​ការ​កែ​ទំរង់​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ​ដែល​ត្រូវ​បាន​អនុវត្ត ​និង​កំពុង​អនុវត្ត​ប្រកប​ដោយ​ផ្លែផ្កា​ ដោយ​កំណត់​ថា​ការ​កំណែ​ទម្រង់​ការងារ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​អាយុ​ជីវិត​ជាតិ​យើង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ដូច្នេះ​សមាជិក​សមាជិការ​គណបក្ស​ទាំងអស់​ត្រូវ​យក​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​អនុវត្ត​ការងារ​ជាក់​ស្តែង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង​ឱ្យ​បាន​ខ្ពស់​។

14-02-2015-001 14-02-2015-002 14-02-2015-003 14-02-2015-004 14-02-2015-005 14-02-2015-006 14-02-2015-007 14-02-2015-008

[youtube id= “cx2Xj8x8aP8”]