(11-03-2016) ប៉ៃលិន៖ នៅល្ងាចថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារថ្នាក់ខេត្តបានអញ្ជើញចូលរួមបុណ្យសព លោក ដាម ផេន សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិនកម្រប់៧ថ្ងៃនៅគេហដ្ឋានសពស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា បានសំដែងការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ដាម ផេន ដែលបានបាត់បង់ស្វាមី និងឱពុកជាទីស្រឡាញ់។ការបាត់បង់ លោក ដាម ផេន គឺជាបាត់បង់យុទ្ធមិត្តរួមការងារមួយរូប ដែលកន្លងមកលោកមានស្នាដៃបំពេញភារកិច្ច បំរើជាតិ បំរើប្រជាពលពលរដ្ឋមានស្នាដៃល្អ។ជាពិសេសលោក ដាម ផេន គឺជាសកម្មជនរបស់គណបក្សប្រជាជនបំពេញការងារយ៉ាងសកម្ម ដើម្បីផលប្រយោជន៏របស់ប្រទេសជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា។ដូច្នេះសូមអោយវិញ្ញាណក្ខទ្ទ លោក ដាម ផេន ទៅសោយសុខក្នុងសក្តិភពកុំបីឃ្លៀងឃ្លាតឡើយ
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត កុំទុក្ខសោកច្រើនពេក គឺត្រូវថែរទាំសុខភាពអោយល្អ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសារបន្តទៅទៀត ព្រោះជីវិតមនុស្សតែងវិលកើតវិលស្លាប់ជាការធម្មតា។ក្នុងនោះដែរ ឯកឧត្តម កើត សុធា និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមបុណ្យសពថវិកា ចំនួន ៦សែន៧ម៉ឺនប្រាំពាន់រៀលផងដែរ។
សូមបញ្ជាក់ថាៈ លោក ដាម ផេន បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦ នៅម៉ោង៥ ទៀបភ្លឺ ដោយរោគាពា។
[youtube id= “80-gM19ZK9U”]