សមាជិកសមាជិការថ្មីចំនួន៦០២នាក់ ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនជាផ្លូវ


(11-03-2016) ប៉ៃលិន៖ ​នៅ​ទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​មាន​សមា​ជិក​សមា​ជិការ​ថ្មី​ចំនួន​៦០២​នាក់ ​ត្រូវ​បាន​ប្រកាស​បញ្ចូល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​ផ្លូវ​ការ​ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​ឯក​ឧត្តម ​កើត ​សុធា ​សមាជិក​គណៈ​កម្មា​ធិការ​កណ្តាល ​និង​ជាប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ខេត្ត​ជា​ច្រើន​នាក់​ទៀត​។​

​          បន្ទាប់​ពី​លោក ​ឡូ ​លុយ ​បាន​អាន​ពាក្ស​ស្នើ​សុំ​ចូល ​សមាជិក​គណ​បក្ស​ប្រជា​ជន​ កម្ពុជា​រួច​មក​លោក ​ស៊ុន ​យី ​ប្រធាន​មន្ទីរ​គណ​បក្ស​ខេត្ត​អាន​សេចក្តី​សម្រេច​ស្តី​ពី​ការ​យល់​ព្រម​បញ្ចូល​សមាជិក​សមាជិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ចំនួន​៦០២នាក់​ក្នុង​នោះ​ស្រី២១៦នាក់​ត្រូវ​បាន​ប្រកាស​បញ្ចូល​ជា​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​ផ្លូវ​ការ​។​

កញ្ញា ​វួច ​ដេម ​តំណាង​អោយ​សមាជិក​សមាជិការ​ថ្មី​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ដូច​តទៅ៖​ទី១​/ប្តេជ្ញា​គាំទ្រ​ដាច់​ខាត់ ​និង​ស្មោះត្រង់​ចំពោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ទី២​/ប្តេជ្ញា​ចិត្ត​ ការ​ពារ​ រាល់​សមិទ្ធផល​របស់​គណ​បក្ស​ក៏​ដូច​ជា ​របស់​សង្គម​ជាតិ​ទាំង​មូល​អោយ​បាន​ថិត​ថេរ​គង់​វង្ស ​។​ទី៣/​ប្តេជ្ញា​គោរព​ និង​អនុវត្ត​តាម​គំរូ​វីរ​ភាព​របស់​វីវជន​ស្នេហា​ជាតិ​កម្ពុជា ​គ្រប់​ជំ នាន់​។​ទី៤/​ប្តេជ្ញា​គោរព​អោយ​បាន​ខ្ជាប់​ខ្ជួន​នូវ​លក្ខន្តិៈ​ គោល​ការណ៏ ​គោល​នយោបាយ​ណែនាំ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​អោយ​បាន​ខ្ជាប់​ខ្ជួន ​និង​ជោគ ​ជ័យ​។ទី​៥/​ប្តេជ្ញាប្រ​ឆាំង​ដាច់​ខាត ​ចំពោះ​ជន​អគតិ ​ដែល​រិះគន់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង​ប្រមុខ​ដឹកនាំ​គណ​បក្ស​ដោយ​គ្មាន​ការ​ពិត​ដែល​បង្ក​អោយ​បែក​បាក់​ផ្ទៃ​ក្នុង​គណ​បក្ស ​និង​ក្នុង​សង្គម​ជាតិ​។ទី៦​/ប្តេជ្ញា ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​បេក្ខភាព​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​ជា​នាយក​រដ្ឋ​មន្រ្តី​សំរាប់​អាណ្តតិ​ទី៦​ និង​អាណត្តិ​ក្រោយ​ៗ​ទៀត​។​

​ឯក​ឧត្តម​កើត ​សុធា ​សមា​ជិគណៈ​កម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​ការ​រៀប​ចំ​បញ្ចូល​សមាជិក​ថ្មី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​អោយ​បាន​ពេញ​សិទ្ធិ​សំរាប់​ចូល​បំរើការងារ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ពេញ​លេញ ​ព្រម​ទាំង​ចង​ក្រង​ប្រមូល​ផ្តុំ​គ្នា​ពង្រឹង​ពង្រីក​សមា​ជិក​ថ្មី​អោយ​កាន់​តែ​ច្រើន ​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ឆ្នាំ​នៅ​ពេល​ខាង​មុខ​ អោយ​ទទួល​បាន​ជោគ​ជ័យ ​។​ឯក​ឧត្តម​បន្ត​ថា៖​ក្រោម​នយោ​បាយ​ឈ្នះឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន ​សែន ​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​បាន​ពេញ​លេញ ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មាន​ការរីក​ចំរើន​គ្រប់​វិស័យ ​។ ​ជាក់​ស្តែង​នៅ​ខេត្ត​ប៉ៃលិន​យើងមាន​សមិទ្ធិ​ផល​ជា​ច្រើន​ ដូច​ជា​៖ ​ផ្លូវ​ថ្នល់ ​ស្ពាន ​សាលា​រៀន ​មន្ទីរ​ពេទ្យ ​ប្រព័ន្ធ​ធារា​សាស្ត្រ ​វត្ត​អារាម ​និង​សមិទ្ធិ​ផល​នានា​ជា​ច្រើន​ទៀត​។​  ដូច្នេះ​សូម​អោយ​សមាជិក​សមាជិការ​ទាំង​អស់​ត្រូវ​តែ​មាន​ជំនឿ​ជឿ​ជាក់ ​និង​ស្មោះ​ត្រង់​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​សំរាប់​បន្ត​ដឹក​នាំ​ប្រទេស​អោយ​មាន​ការរីក​ចំរើន​ទៅ​ថ្ងៃ​អនាគត់​។ ​ឯក​ឧត្តម​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​សមា​ជិក​សមា​ជិការ​ថ្មី​ទំាង​អស់ ​ត្រូវ​គោរព ​អោយ​បាន​ខ្ជាប់​ខ្ជួន​នូវ​លក្ខន្តិៈ ​គោល​នយោ​បាយ ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​អោយ​បាន​ខ្ជាប់​ខ្ជួន ​និង​ត្រូវ​ចូល​រួម​ប្រជុំ​ជីវភាព​នយោបាយ​អោយ​ជាប់​ជា​ប្រចាំ ​ ត្រូវ​ពង្រឹង​ទស្សនៈ​ក្លាហាន​ បំរើ​ស្មោះត្រង់​ ការពារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ ត្រូវ​មាន​ស្មារតី​ឧស្សាហ៏​ព្យាយាម​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​សុចរិត​ ព្រម​ទាំង​ត្រូវ​មាន​សុជី​វ​ធម៌​ក្នុង​ខ្លូន ​ ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ ​រក្សា​ការ​សម្ងាត់​ផ្ទៃ​ក្នុង​របស់​បក្ស ​និង​ត្រូវ​ចេះ​បំផុស​យុវជន​អោយ​មក​ចូល​រួម​សកម្មភាព​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​អោយ​បាន​ច្រើន ​ដើម្បី​ប្រមូល​កម្លាំង​សាមគ្គី​ចូល​រួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​

cpp-11-03-2016-001 cpp-11-03-2016-002 cpp-11-03-2016-003 cpp-11-03-2016-004 cpp-11-03-2016-005 cpp-11-03-2016-006vv

[youtube id= “6E7Z9zjQTaU”]