(10-03-2016) ប៉ៃលិន៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឌឹនគឹម ប្រធានមន្ទីរ សាធារណៈការ និងដឹងជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញប្រគល់ដំបូលស័ង្សីផ្ទះបាយមួយខ្នងមានតម្លៃ៨០០ដុល្លា ជូនដល់សិករងក្រុងប៉ៃលិនការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ អូរតាផៃ ក្នុងភូមិបហ៊ុតត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
លោក អនុសេនីយ៍ឯក លួត សុខហេង មេបញ្ជាការសិករងក្រុងប៉ៃលិន បានមានប្រសាន៍ថ្លែងអំណរគុណដល់លោក ឌឹន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែលបានជួយឧបត្ថម្ភនិងកសាងដំបូលផ្ទះបាយដល់ អង្គភាពសិករងក្រុងដែលកំពុងការពារ ព្រំដែនក្នុងភូមិសាស្ត្រ អូរតាផៃ ប៉ៃលិននេះ ដែលកំពុងជួបប្រទះការលំបាកខ្វះខាត ទាំងសំណង់ផ្ទះបាយសំរាប់កងទ័ព និងផ្ទះស្នាក់នៅរបស់កងទ័ពផងដែរ។ លោកអនុសេនីយ៍ឯក លួត សុខហេង ក៏បានអំពាវនាវដល់ សប្បុរសជន បន្តជួយឧបត្ថម្ភសំភារៈ ថវិកាដើម្បីកសាង ផ្ទះស្នាក់នៅ ជំរុំ ជំរករបស់កងទ័ពបន្ថែមទៀត បង្កលក្ខណៈងាយស្រួលដល់កងទ័ពក្នុងការស្នាក់នៅ ពង្រឹងកិច្ចការពារបូរណៈភាពទឹកដីក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនអោយបានរឹងមាំ។
លោក ឌឹនគឹម ប្រធានមន្ទីរ សាធារណៈការ និងដឹងជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយ អាយុជីវិតក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់យើងអោយបានគង់វង្ស។ លោកបន្តថាៈ សមិទ្ធផលដំបូលផ្ទះបាយ នេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពអោយប្រសើឡើង។ ជាក់ស្តែង សមិទ្ធផលដំបូលផ្ទះបាយ ដែលបានប្រគល់ជូនដល់អង្គភាពសិករងក្រុងការពារ ព្រំដែនប៉ៃលិន គឺបង្ហាញពីការយកចិត្តទុកដាក់របស់លោក ឌឹនគឹម ប្រធានមន្ទីរ សាធារណៈការ និងដឹងជញ្ជូនខេត្តប៉ៃលិន ព្រមទាំង ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ដែលបានគិតគូពីសុខទុក្ខ យុទ្ធជនការពារព្រំដែនទាំងអស់ និងខិតខំប្រឹងប្រែងជួយឧបត្តម្ភទៅតាមលទ្ធភាពជាក់ស្តែង ធ្វើយ៉ាងណាអោយកងទ័ព មានជីវភាពរស់នៅសមរម្យ បំពេញការត្វកិច្ចការពារជាតិទឹកដីបានគង់ វង្ស។
[youtube id= “vyHGodRJ59g”]