លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី០៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្រ្តីនៅខេត្តប៉ៃលិន


(10-03-2016) ប៉ៃលិន៖ ​នៅទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ព្រឹក​ថ្ងៃ​ទី១០​មិនា​ឆ្នាំ​២០១៦ ​លោក​ជំទាវ​ មាន ​សំអាន​ ប្រធាន​គណៈ​កម្មា​ធិការ​ទី០៨​ព្រឹទ្ធ​សភា ​អនុ​ប្រធាន​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ​និង​ជា​ប្រធាន​គណៈ​ចលនា​ស្ត្រី​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​បងប្អូន​ស្រ្តី​នៅ​ខេត្ត​ប៉ៃលិន​ចំនួន​២២០នាក់​។​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត ​ប៉ៃលិន​និង​លោក​ជំទាវ ​គង់ ​ស្តី ​កើតសុធា ​ព្រម​ទាំង ​លោក ​លោក​ស្រី​ ថ្នាក់​ដឹកនាំ​គណបក្ស​ខេត្ត​ជា​ច្រើន​រូប​ទៀត​។​

​            ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​សំដែង​នូវ​គាវកិច្ច​ស្វាគមន៏ ​ដែល​លោក​ជំទាវ ​មាន ​សំអាន​ បាន​ឆ្លៀត​ឱកាស​អញ្ជើញ​ចុះ ​សួរសុខ​ទុក្ខ​សំណេះ​សំណាល​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​បងប្អូន​ស្ត្រី ​សមាគមន៏​នារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៏ ​។ ​ជា​ពិសេស​ពង្រឹង​កម្ម​វិធី​បញ្រ្ចប​យេនឌ័រ​ លើក​កម្ពស់​តម្លៃ​ស្រ្តី​ជា​អាទិភាព ​ដើម្បី​អោយ​ស្រ្តី​យើង​កាន់​តែ​មាន​តួនាទី​សំខាន់​ឡើង​ នៅ​ក្នុង​សកម្ម​ភាព​ចូលរួម​ អភិ​វឌ្ឍន៏​សង្គម​ជាតិ​យើង ​អោយ​មាន​ការរីក​ចម្រើន​គ្រប់​វិស័យ​ទាំង​បច្ចុប្បន្ន ​និង​ទៅ​អនាគត់​។​

​            បន្ទាប់​ពី​លោក​ជំទាវ ​ហ៊ូ ​សាមិត ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី ​  រួចម​ លោក​ជំទាវ​ មាន​ សំអាន​ ប្រធាន​គណៈ​កម្មាធិការ​ទី០៨​ព្រឹទ្ធ​សភា ​អនុ​ប្រធាន​សមា​គម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ និង​ជា​ប្រធាន​គណៈ​ចលនា​ស្ត្រី​បាន​មាន​ប្រសាសន៏​ពាំនាំ​បណ្តាំ​ផ្ញើសាក​សួរសុខ​ទុក្ខ​ពី​សំណាក់​លោក​ជំទាវ​ឧប​នាយក​រដ្ឋ​មន្ត្រី ​ម៉ែន ​សំអន​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ព្រឹទ្ធ​សភា​ រដ្ឋសភា ​និង​អធិការ​កិច្ច​ ជា​ប្រធាន​សមា​គមនារី​កម្ពុជា ​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ​ជូន​ដល់​បងប្អូន​ស្ត្រី​ទាំង​អស់​នៅ​ខេត្ត​ប៉ៃលិន​ ។​ លោក​ជំទាវ ​បាន​លើក​ឡើង​ថា​៖​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​សែន​ ជា​ប្រមុខ​ បាន​យក​ចិត្ត​ទុក​ដាក់​លើក​កំពស់​តម្លៃ​ស្ត្រី​ អោយ​ស្មើភាព​គ្នា​ជា​មួយ​បុរស ​ដោយ​ជំរុញ​អោយ​ស្ត្រី​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​ក្នុង​ស្ថាប័ន​នានា ​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​ភូមិ​ ឃុំ​សង្កាត់​។​លោក​ជំទាវ​បន្ត​ថា​៖​ការ​ជួប​ជុំ​បងប្អូន​ស្រ្តី​នៅ​ពេល​នេះ​គឺ​ដើម្បី​រំលឹក​ដល់​ទិវា​នារី​អន្តរជាតិ​០ ៨​មិនា​ ខួប​លើក​ទី១០៥ ​នឹង​ធ្វើ​ការ​លើក​ទឹក​ចិត្ត​និង​ជម្រុញ​ឲ្យ​ នារី​ទាំង​អស់​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​បង្កើន​សមត្ថភាព​ជា​អ្នក​ដឹកនាំ ​ចូល​រួម​កសាង​និង​អភិវឌ្ឍន៍​សង្គម​ជាតិ​ព្រោះ​នារី​ជា​ឆ្អឹង​ខ្នង​សេដ្ឋ​កិច្ច ​និង​ ជា​កម្លាំង​ចលក​រ ដ៏សំខាន់​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​រួម​ចំណែក ​កសាង ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​វប្បធម៌ ​ពាណិជ្ជ​កម្ម​ ឧស្សាហកម្ម ​កសិកម្ម ​និង​ ទេសចរណ៍ ​ប្រកប​ដោយ​និរន្ត​ភាព​ ស្រប​តាម​គោល​នយោ​បាយ​ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ។​ ​លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ស្រ្តី​ទាំង​អស់​ត្រូវ​ចេះ ​សហការ​ សាមគ្គី​ភាព​ឯកភាព​គ្នា ​ចេះចង​ក្រង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​និង​ពង្រឹង​សមត្ថភាព ​គុណ​ធម៌ ​ប្រាជ្ញា ​អោយ​ច្បាស់​លាស់​ដើម្បី​បន្ត​ការ​ដឹកនាំ​កសាង​និង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​យើង​អោយ​មាន​ការ​រីក​ចំរើន​ឡើង​ជា​លំ ដាប់ ​ ជាពិសេស​ចូល​រួម​ទប់ស្កាត់​រាល់​ទម្រង​រើស​អើង ​និង ​អំពើហឹង្សា​លើស្ត្រី ​ដើម្បី​លើក​កំពស់​តម្លៃ​ស្ត្រី​អោយ​ស្មើភាព​ក្នុង​សង្គម​ជាតិ​យើង​ ។​

​ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​ មាន ​សំអាន​ និង​ ឯក​ឧត្តម ​កើត ​សុធា ​ក៏​បាន​ចែក​ជូន​វត្ថុ​អនុស្សាវរី​យ៍​ជូន​ដល់​ស្ត្រី​ទាំង​២២០​នាក់​ដែល​បាន​ចូល​រួម​ផង​ដែរ​។​

cpp-10-03-2016-001 cpp-10-03-2016-002 cpp-10-03-2016-003 cpp-10-03-2016-004 cpp-10-03-2016-005 cpp-10-03-2016-006vv

[youtube id= “7WkRQnFE7DU”]