(07-03-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនរួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការអង្គភាពស្ថាប័នជុំវិញខេត្តបានអញ្ជើញគោរពវិញ្ញណក្ខន្ទសព លោក ដាម ផេន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិនដែលបានទទួលមរណៈភាពវេលាម៉ោង 5:00 នាទីទៀបភ្លឺ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៦ នេះ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានសពស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានសំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបាត់បង់ លោក ដាម ផេន ដែលជាស្វាមីនិងឪពុកមានគុណជាទីស្រឡាញ់។ការបាត់បង់ លោក ដាមផេន គឺជាការបាត់បង់មិត្តរួមការងារមួយរូប ដែលកាលពីលោកនៅរស់បានបំរើជាតិមាតុភូមិជាពិសេសបានរួមចំណែកកសាងនិងអភិវឌ្ឍន៍ភូមិសង្កាត់អោយបានរីកចំរើនឡើង។ ដូច្នេះសូមអោយសពលោក ដាម ផេន សោយសុខកត្តិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកថវិកាចូលរួមបុណ្យសពចំនួន១លានរៀលផងដែរ។
[youtube id= “BZG81QySNpI”]