ទិវានារីអន្តរជាតិ៨មិនាឆាំ្ន២០១៦ខួបលើកទី១០៥ ក្រោមប្រធានបទ(វិន្និយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបចីរភាព)បានប្រារព្ធធ្វើឡើងនៅខេត្តប៉ៃលិន


​(07-03-2016) ប៉ៃលិន៖ នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ​៨មិនា​ឆាំ្ន​២០១៦​ខួប​លើក​ទី១០៥ ​ក្រោម​ប្រធាន​បទ​(​វិន្និ​យោគ​លើ​សមត្ថ​ភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកប​ចីរ​ភាព​)​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ កើត​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ ​និង ​បងប្អូន​នារី​ជា​ច្រើន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី​លោក​ស្រី ​ឡុង​ សុឃាវី​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន​អាន​ព្រះរាជ​សារ​របស់​សម្តេច​ម៉ែ ​ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​នារី​អន្តរ​ជាតិ​៨មិនា​ឆ្នាំ​២០១៦ ​ផ្ញើរ​ជូន​នារី​ទូទាំង​ប្រទេស​រួច​មក​ លោក​ស្រី ​សៀង​ សូនី​ដា​បាន​លើក​ឡើង​ពី​ប្រវត្ត​នៃ​ទិវា​នារី​០៨មិនា​ដែល​មាន​ខ្លឹម​សារ​ថាៈ​នៅ​ចុង​សត្តវត្ស​ទី១៩​បច្ចេកវិជ្ជា​មាន​ការ​រីកចំរើន​យ៉ាង​ខ្លាំង​ខ្លា ​នៅ​លើ​សកល​លោក ​ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​ដែល​មាន​ខឿន​ឧស្សាកម្ម​រីក​ចំរើន​។ ​នារី​និង​កុមារ​ក្រីក្រ​រាប់លាន​ត្រូវ​បាន​ទាក់ទាញ​អោយ​ចូល​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​សហគ្រាស​នានា​ទាំង​ឡាយ​។​ពូក​ម្ចាស់​រោង​ចក្រ​សហគ្រាស​មួយ​ចំនួន​ដែល​មាន​គំនិត​លោភ​លន់​ កេង​ប្រវញ្ច័​មិន​ស្កប់​ស្កល់​លើ​កម្លាំង​របស់​នារី ​កុមារ ​និង​កម្មករ​បាន​បង្ខំ​អោយ​ពួក​គេ​ធ្វើ​ការ​ជា​ទម្ងន់​ក្នុង​១ថ្ងៃ​១២ម៉ោង​ទៅ​១៦ម៉ោង​ហើយ​ផ្តល់​ប្រាក់​បៀវត្ស​យ៉ាង​តិច​បំផុត​ ដោយ​មិន​គិត​ពី​សុខភាព​របស់​កម្មក​រឡើយ​ ជា​ហេតុ​អោយ​នារី ​និង ​កុមារ​ត្រូវ​រស់នៅ​ក្នុង​ជីវ​ភាព​ដុន​ដាប​វេទនា​។​ប៉ុន្តែ​ដោយ​សារ​ការ​គៀប​សង្កត់​កេង​ប្រវញ្ច័​ហួស​ប្រមាណ​នៅ​ថ្ងៃ​ទី៨​មិនា​ឆ្នាំ​១៨៨៩៩​កម្មការិនី​ផែ្នក​តម្បាញ​និង​កាត់ដេ​ក្នុង​ក្រុង ​ស៊ីកា​ហ្កោ ​និង​ញូញ៉ក​សហរដ្ឋ​អាមេរិក​មាន​សាមគ្គី​ឯក​ភាព​គ្នា​ក្រោក​ឈរ​ឡើង​យ៉ាង​ប្តូរផ្តាច់​ទាម​ទារ​អោយ​បន្ថយ​ម៉ោង​ធ្វើការ​និង​តម្លើង​ប្រាក់​បៀវត្ស​ ទើប​ធ្វើ​អោយ​មាន​ប្រវត្តិ​សាស្រ្ត​របស់​នារី​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​

​ឯក​ឧត្តម ​កើត​សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថាៈ​ថ្ងៃ​៨មិនា​គឺ​ជា​ថ្ងៃ​រំលឹក​នូវ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ គ្រប់​ឧបសគ្គ​របស់​ស្ត្រី​នៅ​ទូទាំង​សកល​លោក​ ​ក៏​ដូច​ជា​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ជម្រុញ​អោយ​ឆ្ពោះ​ទៅមុខ​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​សម្រាប់​កា​រអភិវឌ្ឍន៍​សង្គម​ជាតិ​ទាំង​មូល​។​ឯក​ឧត្តម​បន្តថាៈ​ការ​ប្រារព្ធ​ទិវាអន្តរ​ជាតិ​៨មិនា​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​រំលឹក​ដាស់​តឿន​អោយ​យើង​ទាំង​អស់​គ្នា​បាន​គិត​គូរ​ជា​និច្ច​ដល់​ស្ត្រី​ ដែល​ជា​សមាជិក​និង​ធនធាន​ដ៏​មាន​តម្លៃ​ ថា​តើ​ស្ត្រី​ទទួល​សិទ្ធិ ​អំណាច​ សេវា​សង្គម​គ្រប់​បែប​យ៉ាង ​និង​កិច្ច​ការពារ​ផែ្នក​ច្បាប់​ដើម្បី​រស់នៅ​ដោយ​សុភមង្គល​សំបូរ​សប្បាយ​ក្នុង​ជីវិត​ហើយ​ឬនៅ​?​។​ឯក​ឧត្តម​គាំ​ទ្រ​ប្រធាន​បទ​(​វិន្និយោគ​លើសមភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកប​ចីរភាព​)​ដែល​មន្ទីរ​កិច្ចការ​នារី​ខេត្ត​រៀប​ចំ​ឡើង​ស្រប​តាម​គោល​នយោបាយ​ផែនការ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិបាល​ ដើម្បី​បំរើផល​ប្រយោជន៍​ប្រជា​ជន ​និង​យុវវ័យ​ផ្តោត​លើ​សេដ្ឋកិច្ច​ សុមាល​ភាព​ ចំណេះ​ដឹង​ ឋានៈ​តួនាទី​និង​ភាព​កក់​ក្តៅ​ពី​កិច្ច​ការ​សុវត្តិ​ភាព​ផង​ដែរ​។​

​បច្ចុប្បន្ន​នេះ​យើង​មាន​ច្បាប់​ស្តីពី​ការ​ទប់ស្កាត់​ អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រងគ្រោះ​ដែល​បញ្ហា​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​នេះ​តែងតែ​កើត​មាន​ឡើង​លើ​ស្ត្រី ​និង​កុមារ​ នៅ​គ្រប់​ស្រទាប់​វណ្ណៈ​នៃ​សង្គម​ នៅ​គ្រប់​ប្រទេស​ទូទាំង​សកល​លោក​។​ អំពើ​ហឹង្សា​លើ​ស្រ្តី ​និង​កុមារ​នេះ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើទារុណ​កម្ម​លើ​រូបរាង​កាយ ​ ផ្លូវចិត្ត ​ផ្លូវភេទ ​និង​ផ្លូវ​សេដ្ឋកិច្ច​ទាំង​នៅ​ក្នុង​រង្វង់​គ្រួសារ ​និង​នៅ​ក្រៅ​រង្វង់​គ្រួសារ​។​ ឯក​ឧត្តម​បាន​សំនូម​ពរ​សូម​អោយ​គ្រប់ ​ស្ថាប័ន​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​រួមគ្នា​ទប់ស្កាត់​អំពើ​ហឹង្សា​លើស្ត្រី​ និង​កុមារ ​ក៏​ដួច​ជា​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​ស្រ្តី​និង​កុមា​ដើម្បី​ធានា​ថា​ ស្រី្ត​យើង​រស់នៅ​ដោយ​សុខដមរម្យ​នា​។​ ទន្ទឹម​នេះ​ស្រ្តី​ទាំង​អស់​ត្រូវ​ជួយ​ខ្លួន​ឯង​ដោយ​ពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋ​និង​កិច្ច​ការ​សង្គម​ផ្សេងៗ​ទៀត​ព្រោះ​បច្ចុប្បន្ន​នេះ​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​ សែន​ជានាយ​ក​រដ្ឋ​មន្រ្តី​បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​សម​ភាព​យេនឌ័រ​ដែល​មាន​នារី​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូល​ដ្ឋាន​៕​

cpp-07-03-2016-001 cpp-07-03-2016-002 cpp-07-03-2016-003 cpp-07-03-2016-004 cpp-07-03-2016-005 cpp-07-03-2016-006vv

[youtube id= “RyGl4y2LqmA”]