មន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្តប៉ៃលិនបានបើកវគ្គបណ្តុះបណ្តាលនិងបំប៉នស្តីពីនិតិវិធីលទ្ធកម្មសាធារណៈដល់ក្រុមលទ្ធកម្មនៃអង្គភាពថវិការនិងអង្គភាពលទ្ធកម្មក្រុង/ស្រុក


​(23-02-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី​២៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិញ្ញវត្ថុ​ខេត្ត​ប៉ៃលិន​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​និង​បំប៉ន​ស្តី​ពី​និតិ​វិធី​លទ្ធ​កម្ម​សាធារណៈ​ដល់​ក្រុម​លទ្ធ​កម្ម​នៃ​អង្គភាព​ថវិកា​រនិង​អង្គ​ភាព​លទ្ធ​កម្ម​ក្រុង​/​ស្រុក​ក្រោម​អធិបតីយ​ភាព​ ឯក​ឧត្តម​ អៀង​ វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​ លោក​រាម ​សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប្រធាន​អនុ​ប្រធាន​មន្ទីរ ​ព្រម​ទាំង​ប្រធាន​អនុ​ប្រធាន​ការិយា​ល័យ​ហិរញ្ញិវត្ថុ​តាម​បណ្តា​មន្ទីរ​ជំនាញ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី ​លោក ​នុត ​សោភារៈ ​ អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​បទ​ប្បញ្ញត្តិ​រួម​នៃ​លទ្ធ​កម្ម​សាធារណៈ​រួច​មក ​ លោក​ រាម ​សុមាន​ បាន​លើក​ឡើង​ថា​៖​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​គឺ​ធ្វើ​ឡើង​រយៈ​ពេល​៧ថ្ងៃ​ចាប់​ពីថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃទី២​ខែ មិនា​ ឆ្នាំ២០១៦ ​ក្នុង​គោល​បំណង​អោយ​មន្ទីរ​ទាំង​អស់​យល់​ដឹក​អំពី​លទ្ធ​កម្ម ​ក្នុង​ការ​ចាយ​ថវិការ​ក្នុង​កម្ម​វិធី​ និង​មិន​មែន​កម្ម​វិធី​អោយ​បាន​ត្រឹម​ត្រូវ​ ច្បាស់​លាស់​ ជៀស​វៀង​កើត​នូវ​បញ្ហា​ឡើង​។​

​ឯក​ឧត្តម ​អៀង ​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ណែនាំ​ដល់​មន្ទី​ជំនាញ​ទាំង​អស់​ត្រូវ​ស្វែង​យល់​រៀន​សូត្រ ​ស្តាប់ ​គ្រូ​បង្គោល​អោយ​បាន​ច្បាស់​លាស់​ជាពិ​សេស​ត្រូវ​លើក​ជា​សំនួរ​ដើម្បី​ដក​ពិសោធន៏​ពី​បញ្ហា​ដែល​យើង​ធ្វើ​កន្លង​មក ​។​ឯក​ឧត្តម​បន្ត​ថា​៖​វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការងារ​ខ្លួង​ឯង​និង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត់ ​និង​ ដើម្បី​សម្រេច​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​ពាក្ស​ស្លោក​ថា​គឺ​ងូត​ទឹក ​ដុស​ខ្អែល​ ឆ្លុះ​កញ្ចក់ ​និង​ព្យាបាល ​។​ឯក​ឧត្តម​បន្ត​ទៀត​ថា៖​សិក្ខា​កាម​ទាំង​អស់​ត្រូវ​គោរព​វិន័យ ​និង​ចុះ​អវត្ត​មាន​អោយ​ត្រឹម​ត្រូវ ​ព្រម​ទាំង​ត្រូវ​សហការ​ជា​មួយ​គ្រូបង្គោល​ ព្រោះ​ថា​គ្រូបង្គោល​អាច​ធ្វើ​ការ​បក​ស្រាយ​ជូន​បញ្ហា​ដែល​យើង​ឆ្ងល់​បាន​។​ជា​ចុង​ក្រោយ​ឯក​ឧត្តម​សង្ឃឹម​ថា​សិក្ខា​កាម​ទាំង​អស់​ដែល​រៀន​វគ្គ​បណ្តុះ​បណ្តាល​លទ្ធ​កម្ម​ក្នុង​រយៈ​៧ថ្ងៃ​នេះ​នឹង​ទទួល​នូវ​ចំនេះ​ដឹង​កាន់​តែ​ច្បាស់​លាស់​ ដើម្បី​យក​ទៅ​អនុវត្ត​ការងារ​អោយ​ទទួល​បាន​នូវ​ប្រសិទ្ធិ​ភាព​ក្នុង​ឆ្នាំ​២០១៦​នេះ។​

cpp-23-02-2016-001 cpp-23-02-2016-002 cpp-23-02-2016-003 cpp-23-02-2016-004vv

[youtube id= “oBA9SiDLwOQ”]