ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់បានអញ្ជើញចូលរួមពិធីមាឃបូជានៅវត្តរតនសោភ័ណ(ហៅវត្តកោង កាង)


​(22-02-2016) ប៉ៃលិន៖ ល្ងាច​ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ ​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន ​និង​មន្ត្រី​រាជការ​ កង​កំលាំង​ប្រដាប់​អាវុធ ​និង​ប្រជា​ពល​រដ្ឋ​ជិតឆ្ងាយ​ជា​ច្រើន​នាក់ ​បាន​អញ្ជើញ​ចូល​រួម​ពិធី​មាឃ​បូជា​ ។​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​រតន​សោភ័ណ​(​ហៅ​វត្ត​កោង​ កាង​)​ មាន​ការ​អញ្ជើញ​ចូល​រួម​ ពី​សំណាក់​ ឯក​ឧត្តម ​អៀង​ វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ ​ជា ​លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ​គង់​ ស្តី ​កើត ​សុធា។​

​បន្ទាប់​ពី​ឯក​ឧត្តម ​អៀង​ វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ ប្រជាពល​រដ្ឋ​បាន​បូជា​ទៀន​ធូប ​និង​នមស្សការ​ព្រះ​រតន​ត្រៃ​សង្ខេប ​ព្រម​ទាំង​សមាទាន​និច្ច​សីល​រួច​មក ​លោក ​សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ប៉ៃលិន ​បាន​អាន​ប្រវត្តិ​ពិធី​បុណ្យ​មាឃ​បូជា​ថា​ ៖​បុណ្យ​មាឃ​បូជា​នេះ​ជា​ពិធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​ណាស់

​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​រំលឹក​នឹក​ដល់​ព្រឹត្តិ​ការណ៏​សំខាន់​២គឺ​ដូច​ជា​៖​ទី១​/រំលឹក​ដល់​ថ្ងៃ​ចតុ​រង្គ​សន្និបាត ​នៃ​ព្រះភិក្ខុ​សង្ឃ​ទាំង​១២៥០​អង្គ​មក​ជួប​ជុំ​គ្នា​ដោយ​មិន​មាន​ការ​ព្រៀង​ទុក ​ឫ​និមន្ត​ទុក​ឡើយ ​ហើយ​ព្រះ​សង្ឃ​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​ព្រះខី​ណាស្រ​ទាំង​អស់​។​ជាង​នោះ​ទៅ​ទៀត​ ព្រះ​អង្គ​ក៏​បាន​ប្រកាស​តាំង​ ព្រះ​សារី​បុត្រ​ និង​ព្រះ​មោគលាន​ ជា​សាវ័ក​ ឆ្វេង​ស្តាំ ​នាថ្ងៃ​១៥កើត ​ខែមាឃ ​នៅ​វត្ត​វេឡុវ័ន​ ឋិត​នៅ​ក្នុង​ក្រុង​រាជ​គ្រឹះ ​សព្វ​ថ្ងៃនេះ​នៅ​ប្រទេស​ឥណ្ឌា​។​ទី២/​រំលឹក​នឹក​ដល់​ថ្ងៃ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ ​  សង្ខារ​។ហើយ​ជាង​នេះ​ទៅ​ទៀត​ជា​ថ្ងៃ​រំលឹក​ដល់​ព្រះ​សារី​បុត្រ​បាន​សម្រេច​ជា​ព្រះ​អរហន្ត​ផង​ដែរ​។​

​ឯក​ឧត្តម​ អៀង ​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ក្នុង​ពិធី​មាឃ​បូជា​នេះ ​ពិត​ជា​មាន​មោទនៈ​ភាព​ទឹក​ចិត្ត​ រីករាយ​ណាស់​ដោយ​បាន​ឃើញ​បងប្អូន​ប្រជា​ពល​រដ្ឋ ​និង​ពុទ្ធ​បរិស័ទ ​លោក​យាយ​ជី​ ព្រះ​សង្ឃ​ ដែល​មាន​សន្តាន​ចិត្ត​ជ្រះ​ថ្លា​ជឿ​ជាក់​ព្រះពុទ្ធ​សាសនា​ហើយ​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​បូជា​ចំពោះ​ព្រះ​រតន​ត្រ័យ ​និង​បាន​ជួយ​អប់រំ​កូន​ចៅ​អោយ​ប្រតិ​បត្តិ​តែ​អំពើ​ល្អ ​ដែល​ជា​ការ​រូមចំណែក​កសាង​ធន​ធាន​មនុស្ស​ល្អ​សំរាប់​សង្គម​។ ​ទទឹម​នេះ​ក្នុង​នាម​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​ក៏​គោរព​សិទ្ធិ​សេរី​ភាព​ខាង​ជំនឿ ​និង​សាសនា ​លើក​ស្ទួយ​ព្រះ​ពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​ និង​បង្កើន​លក្ខណៈ​សម្បត្តិ​ដ៏​ល្អ​ដល់​សកម្ម​ភាព​សាសនា​ផ្សេង​ៗ​ទៀត ​ដោយ​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ថែរក្សា​សាមគ្គី​រវាង​ប្រជា​ពល​រដ្ឋ​ អោយ​ស្ថិត​ស្ថេរ​និង​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ ដោយ​មិន​រើស​អើង​បែង​ចែក​ឋានៈ​ ពូជ​សាសន៏​ ពណ៏​សំបុល​ និង​ភាព​ខុស​គ្នា​ខាង​ជំនឿ​សាសនា​ទេ​។​ឯក​ឧត្តម ​អៀង​ វុធ ​បាន​ផ្តាំ​ផ្ញើរ​ដល់​មន្ត្រី​ធម្មការ​និង ​សាសនា​ខេត្ត​ត្រូវ​ពង្រឹង​នូវ​វិស័យ​សាសនា​បន្ថែម​ទៀត​អោយ​មាន​សុខ​ដុម​រម្មណី​កម្ម​សាសនា ​អោយ​បាន​ស្ថិត​ស្ថេរ​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​គោរព​ប្រតិ​បត្តិ​បាន​ល្អ​ប្រសើរ​និង​យូអង្វែង​ ។​

cpp-22-02-2016-001 cpp-22-02-2016-002 cpp-22-02-2016-003 cpp-22-02-2016-004 cpp-22-02-2016-005 cpp-22-02-2016-006vv

[youtube id= “AiR1_T2WcLs”]