(08-02-2016) ប៉ាំលិន៖ ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ ក្នុងដំណើរចុះពិនិត្យស្ថានភាពបង្កបង្កើនផល់ស្រូវប្រាំង និងពិនិត្យស្ថានភាពសាយឡូហាលតំឡូងមួយចំនួន ដែលបើកអាជីវកម្មទទួលទិញពោតតំឡូងពីប្រជាពលរដ្ឋ និងចំការដាំមៀនប៉ៃលិនទ្រង់ទ្រាយធំ១០០ហិតា នៅស្រុកសាលាក្រៅ ឯកឧត្តមកើតសុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានណែនាំផ្ទាល់លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តថា ការដោះស្រាយបញ្ហាលំបាក និងក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ គឺជាការតព្វកិច្ចរបស់មន្រ្តីរាជការយើងដែលជាសេវ៉ារដ្ឋបំរើប្រជាជនគ្រប់ពេលវេលា ។ ក្នុងដំណើរចុះមើលស្ថានភាពបង្កបង្កើនផលស្រូវប្រាំងជាក់ស្តែងនៅភូមិភ្នំកុយឃុំសាលាក្រៅ ស្រុកសាលាក្រៅឯកឧត្តមអភិបាលខេត្តបានពិនិត្យឃើញថា ស្រូវប្រាំងរបស់កសិករយើងមួយចំនួនកំពុងជួបបញ្ហាប្រឈមរឿងសត្វល្អិតបំផ្លាញស្រូវ គឺកើតបាតុភាពមានដង្កូវស៊ីរូងដើមស្រូវស្ទើពេញស្រែនីមួយៗធ្វើអោយស្រូវឡើងព៌ណក្រហមព្រឿង ដាច់ដង្ហើមងាប់បណ្តូលដើមស្រូវ ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា បញ្ហាដង្កូវស៊ីរូងដើមស្រូវនេះ គឺបណ្តាលមកពីមេអំបៅម្យ៉ាងពងដាក់ដើមស្រូវហើយញាស់ជាដង្កូវស៊ីរូងចូលទៅក្នុងដើមស្រូវធ្វើអោយងាប់ស្រូវតែម្តង ។ លោកសាយ សុផាតបានប្រាប់វិធីសាស្រ្តដល់ប្រជាកសិករថា យើងមានវិធីតែមួយគត់ គឺកម្ចាត់មេអំបៅចង្រៃនេះអោយអស់។ឯវិធីកម្ចាត់ងាយស្រួលទេ គឺពេលយប់ត្រូវដាក់អំពូលភ្លើងអាគុយតាមភ្លឺស្រែហើយខាងក្រោមអំពូលភ្លើងដាក់ចានកាធុនទឹកសាប៊ូ បញ្ឆោតមេអំបៅអោយមកលេងភ្លើងហើយធ្លាក់ចូលទឹកសាប៊ូស្លាប់តែម្តង ។ វិធីនេះ ប្រជាកសិករយើងជាច្រើនកន្លែង បានសាកល្បងធ្វើហើយទទួលបានលទ្ឋផលយ៉ាង ល្អប្រពៃគឺលែងមានដង្កូវស៊ីរូងដើមស្រូវទៀត ។
ឯកឧត្តម កើត សុធា អភិបាលខេត្តបានបន្តដឹកនាំមន្រ្តីរាជការជំនាញទៅ ពិនិត្យមើលការដាំមៀនប៉ៃលិនជាចំការទ្រង់ទ្រាយធំ១០០ហិតា ដែលជាការវិនិយោគដ៏ល្អមួយលើផ្នែកដំណាំកសិកម្មក្នុងខេត្ត ។ ឯកឧត្តមបានមានប្រសាសន៏ថា ថ្វីត្បិតតែផ្លែមៀនប៉ៃលិនឆ្នាំនេះ ហាក់ដូចជាចុះតម្លៃខ្លះក៏ពិតមែន ប៉ុន្តែតម្លៃផ្លែមៀនល្អប្រភេទលេខ១នៅតែរក្សាតម្លៃទីផ្សាថេរនៅឡើយទេ ផ្លែមៀនប៉ៃលិនមានសាច់ក្រាស់ គ្រាប់តូច រស់ជាតិផ្អែមឈ្ងុយ ។ ប្រជាកសិករប៉ៃលិន ដែលមានដីដាំដុះច្រើនហិតា បានសម្លឹងឃើញការដាំដុះដំណាំឈើហូបផ្លែ ដូចជាផ្លែមៀនប៉ៃលិននេះ ហើយបែងចែងដីធ្វើការដាំដុះជាបណ្តើៗ ព្រោះជាដំណាំមានលក្ខណៈយុទ្ឋសាស្រ្ត និងមានប្រវត្តិជាប្រពៃណីរបស់ខេត្តប៉ៃលិនយើងតាំងពីយូរលុងមកហើយ ។ ប៉ុន្តែឯកឧត្តមអភិបាលខេត្តបានអំពាវនាវ សូមអោយអ្នកចំការដាំផ្លៃមៀនប៉ៃលិនទាំងអស់ ចងក្រងគ្នានៅក្នុងសហគមន៏ផ្លែមៀនប៉ៃលិន ដើម្បីបានចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក មានឥណទានសហគមន៏ជួយគ្នា ពង្រឹងគុណភាពរស់ជាតិផ្លែមៀនប៉ៃលិន ដែលមានរស់ជាតិឆ្ងាញ់ពិសារជាងកន្លែងដ៏ទៃមិនអាចប្រដូចគ្នាបានឡើយ ហើយសំខាន់បំផុតនោះគឺរួមគ្នារក្សាតម្លៃទីផ្សាអោយបានថេរ និងធ្វើអោយកើនតម្លៃឡើងជាលំដាប់នៅទីផ្សាបរទេស ។
ពេលចុះពិនិត្យមើលសាយឡូហាលតំឡូងមីធំៗ២កន្លែងនៅស្រុកសាលាក្រៅ ឯកឧត្តម កើត សុធា បានក្តាប់បាននូវសំណូមពររបស់ម្ចាស់សាយឡូមួយចំនួនអំពីតម្លៃហាងឆេងតំឡូងស្រស់ តំឡូងហាលស្ងួតដែលកំពុងដំណើរការទីញចូល និងលក់ចេញទៅកាន់ទីផ្សាប្រទេសថៃ និងលក់ទៅកាន់រោងចក្រផលិតចំណីសត្វស៊ីភីប៉ៃលិន និងស៊ីភីនៅភ្នំពេញ ។ លោក សាចំរើន ម្ចាស់សាយឡូមួយកន្លែងនៅស្រុកសាលាក្រៅបានបញ្ចាក់ថា តម្លៃតំឡូងស្រស់ថិតនៅលើមើមតំឡូងចាស់មានម្សៅឫក៏តំឡូងខ្ចីមានម្សៅតិច ។ រយៈពេលកន្លងមកនេះ ប្រជាពលរដ្ឋនាំគ្នាដកតំឡូងខ្ចីមិនទាន់គ្រប់អាយុខែដាំនៅឡើយ យកមកលក់អោយសាយឡូ ។ តំឡូងប្រភេទនេះមានម្សៅតិច ហើយបើហាលស្ងួតធ្វើអោយបាត់គីឡូច្រើនមែនទែន ។ លោកសារចំរើន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាដែលប្រជាពលរដ្ឋត្រូវប្រឈមក្នុងការប្រញ៉ាប់ដកតំឡូងលក់ទាំងមិនទាន់គ្រប់អាយុរបស់វានេះ គឺ1/-លក់តំឡូងបានតម្លៃថោក 2/-ដើមតំឡូងដែលដកមើមហើយចងបាច់រក្សាទុកដាំវិញ មានរយៈពេលរស់យ៉ាងយូរតែ៥០ទៅ៦០ថ្ងៃប៉ុណ្ណោះ។ ដូច្នេះពួកគាត់នឹងខ្វះដើមតំឡូង ហើយត្រូវទិញដើមតំឡូងគេ ធ្វើអោយកើនតម្លៃផលិកម្មមិនតុល្យភាពពេលលក់តំឡូងឆ្នាំក្រោយ បើតំឡូងតម្លៃទាបធ្វើអោយពួកគាត់ខាតរឹតតែច្រើន។ លោកសារចំរើនបានបញ្ជាក់ថា តម្លៃតំឡូងល្អស្របទីផ្សា គឺតំឡូងដែលចំណាស់អាយុខែដាំត្រឹមត្រូវ គឺមើមតំឡូងដែលមានម្សៅគ្រប់ស្តង់ដា ។
ក្រោយបញ្ចប់ដំណើរចុះពិនិត្យស្ថានភាពស្រូវប្រាំង ចំការដាំមៀនប៉ៃលិននិងសាយឡូហាលតំឡូងនៅស្រុកសាលាក្រៅរួចមក ឯកឧត្តម កើតសុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានប្រសាសន៏ថា៖ ( ឃ្លីបសម្លេង )
[youtube id= “9fD9JKTddVM”]