(06-02-2016) ប៉ៃលិន៖ រសៀលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៥ ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិន ទទួលស្វាគមន៏លោក អេរិចឌុលវ៉ាល់ និងកូនស្រី ក្នុង ដំណើរចុះពិនិត្យគម្រោងចំនួន២ លើវិស័យអប់រំ និងវិស័យសុខាភិបាល ដែលលោកបានផ្តល់ជូនប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសនោះក៏មានការចូលរួមពីឯកឧត្តម អៀង វុធ អភិបាលរងខេត្ត និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនផងដែរ។
គ្រោងលើវិស័យអប់រំលោក អេរិចឌុលវ៉ាល់ បានផ្តល់ជូននូវការសាងសង់មជ្ឃមណ្ឌលសិក្សាភាសាបារាំងមួយកន្លែង ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ក្នុងនោះមជ្ឃមណ្ឌលបានសម្រេចការសាងសង់ប្រមាណ៥០% ក្នុងគម្រោងសាង់សង់ដែលមានកំពស់ពីរជាន់ និងមានចំនួន១២ បន្ទប់។ បើទោះបីជាការសាងសង់នៅបន្តនៅឡើយតែសិស្សានុសិស្សក៏បានចូលរៀនភាសាបារំាងតាមគម្រោង ដោយទទួលបានសិស្សានុសិស្សចំនួន២៧០ ចែកចេញជាបីកំរិត និងមានគ្រូបង្រៀនភាសាបារំាងចំនួន០៣នាក់។ ដោយឡែកសម្រាប់គម្រោងលើផ្នែកកីឡា លោកអេរិចឌុយវ៉ាល់ និងពិនិត្យលទ្ធភាពក្នុងជួយលើគម្រោងណាមួយផងដែរ ដូចជាបាល់ទះ បាល់ទាល់ និងបាល់បោះជាដើម ។ គម្រោងលើវិស័យសុខាភិបាលលោកបាន ផ្តល់ជូននូវការសាងសង់អគារមណ្ឌលសុខភាពភូមិយើងចំនួនពីខ្នង និងមួយខ្នងទៀតកំពស់ពីរជាន់សម្រាប់ការស្នាក់របស់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីសាលារៀន ដែលមានទីតាំងនៅក្នុងភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងនោះក៏បានបំពាក់បរិក្ខាបច្ចេកទេសពេទ្យ និងថ្នាំសង្កូវ ហើយទទួលការពិនិត្យព្យាបាលក្នុងកំរិតបឋមជូនប្រជាពលរដ្ឋទូទៅ ដោយគ្រាន់តែពិនិត្យជំងឺនិងផ្តល់ថ្នាំ ដោយក្នុងមួយថ្ងៃៗទទួលអ្នកជំងឺពី៤០ ទៅ៤០នាក់។
លោក អេរិចឌុលវ៉ាល់ បានមានប្រសាសន៏ថាគម្រោងជំនួយលោក គឺលោកចង់ឃើញប្រជាពលរដ្ឋ និងកូនចៅអ្នកប៉ៃលិនមានសុខភាពល្អ និងទទួលបានការអប់រំខ្ពង់ខ្ពស់ជាពិសេសផ្នែកភាសាបារំាង ដោយសារភាសាបារំាងមានសារះសំខាន់ដើម្បីឲ្យកូនចៅបានស្វែងរកការងារធ្វើល្អៗ និងមានចំណូលខ្ពស់។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អេរិចឌុលវ៉ាល់ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដែលសំដៅដល់ការរួមចំណែកអភិវឌ្ឍន៏ខេត្តប៉ៃលិន ជាមួយនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ក្នុងការធ្វើយ៉ាងណាផ្តល់សេវា ជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព។
គួរបញ្ជាក់ថា លោក អេរិចឌុលវ់ាល់ គឺជាសប្បុរសជនបារំាង ដែលរស់នៅក្នុងខេត្តហ្សែកបួរអប់ដឺវិល ហើយក៏ជាខេត្តមួយដែលមានសម្ព័នមេត្រីភាពជាមួយខេត្តប៉ៃលិន ។ក្នុងនោះលោកក៏ធ្លាប់បានមកបំពេញទស្សនៈកិច្ចនៅខេត្តប៉ៃលិនចំនួន០៤ លើក ហើយថ្នាក់ដឹកនាំខេត្តប៉ៃលិន ក៏បានអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសបារំាងចំនួនមួយលើកផងដែរ។
[youtube id= “joB3DxtYX_8”]