កុដិនិងសមិទ្ធផលនានាជាច្រើននៅវត្តគិរីសិលារាមហៅវត្តបរហ៊ុយត្រូវបានដាក់សម្ពោធប្រើប្រាស់ផ្នែកវិស័យព្រះពុទ្ធសាសនា ក្រោមអធិបតីភាពឯកឧត្តម កើតសុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន !


​(06-02-2016) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃទី ​០៦​ ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​នៅ​វត្ត​គីរី​សិលា​រ៉ាម​ហៅ​វត្ត​បហ៊ុយ ​មាន​ប្រារព្ធ​ពិធី ​ សម្ភោធ​ដាក់​អោយ​ប្រើប្រាស់​នូវ​សមិទ្ធ​ផល​កុដិ ​និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ដែល​ទើប​នឹង​សាង​សង់​រួច​រាល់​ក្រោម​ជំនួយ​សម្បុរស​ជន​អូស្រ្តាលី ​និង​ពុទ្ធ​បរិស័ទ្ធ​ជិត​ឆ្ងាយ​ទាំង​អស់ ​ក្រោម​អធិបតី​ឯក​ឧត្តម​ កើត​ សុធា ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ និង​លោក​ជំទាវ​ គង់​ ស្តី ​និង​ព្រះ​តេជគុណ​ចាន់ ​គង់​ ព្រះ​មេគុណ​ខេត្ត ​និង​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ភ្នំ​យ៉ាត​ ។​ក្នុងកម្ម​វិធី​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ​ ស៊ុំ​ ហៀង​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​  លោក​អភិបាល​ក្រុង ​លោក​លោក​ស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​លោក​មេភូមិ​ ចៅ​សង្កាត់ ​ឧបាសិកា ​ពេជ្រ​ អ៊ូក​ និង​អ្នកស្រី​ ពេជ្រ ​សុខ​ ដែល​ជា​សប្បុរ​ជន​អូស្ត្រាលី ​និង​ពុទ្ធបរ​ស័ទ្ធ​ចំណុះ​ជើង​វត្ត​ ព្រម​ទាំង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់​។​

​ព្រះ​គ្រូ​ពិក្ខុ​ធម្មោ​ ជៀប ​សារ៉ាន់​ ចៅ​អធិការ​វត្ត​គិរី​សិលា​រាម​ហៅ​វត្ត​បរហ៊ុយ ​ និង​ជា​ព្រះ​អនុ​គុណ​ក្រុង​ប៉ៃលិន​ បាន​មាន​សង្ឃ​ដីកា​អោយ​ដឹង​ថា​៖​ សមិទ្ធផល​ដែល​ព្រះ​សង្ឃ​ទទួល​បាន​នៅ​ពេល​នេះ​គឺ​បាន​មក​ពី​សទ្ធា​សាមគ្គី​ដ៏​ជ្រះថ្លា​របស់​ពុទ្ធ​បរស័ទ្ធ​អូស្រ្តាលី ​និង​ពុទ្ធបរិស័ទ្ធ​ជិត​ឆ្ងាយ​ទាំង​អស់​និង​ដោយ​មាន​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ​ជួយ​ទាំង​ថវិកា ​ទាំង​កំលាំង​កាយ​ចិត្ត​ ជាច្រើន​ក្នុង​ការ​អភិ​វឌ្ឍន៍​សមិទ្ធ​ផល​នានា​ពិសេស​កុដិ​ថ្មី​ស្រឡាង​មួយ​ខ្នង​ពេល​នេះ ​ហើយ​កុដិ​នេះ​បាន​ចាប់​ផ្តើម​កសាង​តាំង​ពី​ដើម​ឆ្នាំ ២០១១ ​ដែល​មាន​បណ្តោយ ​១៦ម៉ែត្រ ​ទទឹង​ ១០ម៉ែត្រ ​និង​កម្ពស់ ​២ជាន់​ ដែល​ទើប​នឹង​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ ​២០១៣ ​ដែល​គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណ​ចំនួន​ ៨៩,៧៧៩​ ដុល្លារ​ សហ​រដ្ឋ​អាមេរិក ​  ដែល​ទើប​នឹង​ឆ្លង​សម្ភោធ​ដាក់​អោយ​ប្រើប្រាស់​នៅ​ពេល​នេះ​។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​៖​ វិស័យ​ពុទ្ធសាសនា​ជា​វិស័យ​មួយ​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍន៏​សង្គម​ ព្រោះ​សីល​ធម៌​សង្គម​រីក​ចម្រើន​ទៅ​បាន​ អាស្រ័យ​លើ​ពុទ្ធសាសនា​មាន​ភាព​រឹងមាំ​និង​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ក្នុង​សង្គម​។​ឯក​ឧត្តម​ក័៏​បាន​ជម្រុញ​អោយ​ព្រះ​សង្ឃ​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​ខេត្ត​ប៉ៃលិន​  ចូល​រួម​សហការ​ជា​មួយ​សាលា​រៀន​អប់​រំ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​តាម​រយៈ​ព្រះធម៌​ផ្សារភ្ជាប់​ជា​មួយ​នឹង​សង្គម​អោយ​បាន​ជាប់​ជា​ប្រចាំ ​ដើម្បី​បណ្តុះ​ស្មារតី​យល់​ដឹង​របស់​យុវជន​អោយ​ ជៀស​វាង​ឆ្ងាយ​ពី​ឧបាយ​មុខ​នានា​ជៀស​វៀង​ឆ្ងាយ​ពី​គ្រឿង​ញៀន​ លប់​បំបាត់​វប្បធម៌​ហឹង្សា ​គំនិត​ជ្រុល​និយម​ដែល​ជា​មូល​ហេតុ​នៃ​ការ​បង្ក​អស្ថេរភាព​សង្គម ​និង​ជា​ការ​កាត់​បន្ថយ​ភាព​ភ្លើត​ភ្លើន​របស់​យុវជន​បាន​មួយ​កំរិត​សំខាន់​ផង​ដែរ​ ។​ ឯក​ឧត្្តម​បាន​បន្ត​មាន​ប្រសាន៏ថា​ ទោះ​បី​សង្គម​បច្ចុប្បន្ន​ជឿន​លឿន​រីកចំរើន​លើ​ផ្នែក​ពត៌មាន​វិទ្យា​និង​បច្ចេក​វិទ្យា​ទំនើប​យ៉ាង​ណា​ក៏​ដោយ​ ក៏​វិស័យ​ពុទ្ធ​ចក្រ​និង​អាណា​ចក្រ​នៅ​តែ​ដើរ​ទន្ទឹម​គ្នា​ជាប់​ជានិច្ច​ ។​ វិស័យ​ព្រះ​ពុទ្ធ​សាសនា​រីក​ចម្រើន​មក​បាន​ ក៏​ដោយ​សារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ មាន​ការ​ដឹក​នាំ​អភិវឌ្ឍន៍​តាម​មាគា​មួយ៌​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដ៏​ឆ្នើម ​។ ​ ឯក​ឧត្តម​ក៏​បាន​សំណូមពរ​ផង​ដែរ​ថា​៖ ​សូម​អោយ​យើង​ទាំង​អស់​គ្នា​មិន​ថា ​ព្រះសង្ឃ ​លោកតា ​លោក​យាយ ​អ៊ុំ​ ពូ​មីង ​រឺ​យុវជន​ជំនាន់​ក្រោយ​នោះទេ​ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​គាស់​កកាយ​នូវ​ប្រវត្តិ​សាស្រ្ត​នៃ​វត្ត​អារាម​នីមួយ​ៗ​ជា​ថ្មី​ឡើវិញ​ ជា​ពិសេស​កន្លែង​ប្រវត្តិ​សាស្រ្ត​សំខាន់​ៗ​និង​ប្រវត្តិនៃ​តំបន់​ទាំង​ឡាយ​ តាម​បទ​ចម្រៀង​សម័យ​ពី​ដើម​ ដើម្បី​រំលឹក​អនុស្សាវរីយ៍​នៃ​ប្រវត្តិ​សាស្រ្ត​និង​រក្សា​ស្នាដៃ​ជំនាន់​ដើម​ឡើង​វិញ​ផង​ដែរ​ ៕ ​(​ឃ្លីប​)​

​ក្រោយ​ពេល​ថ្លែង​សន្ទរក​ថា​ចប់​ឯក​ឧត្តម​ កើត ​សុធា ​គណៈ​អភិបាល​ខេត្ត​និង​សប្បុជន​អូស្រ្តាលី​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​អ្នក​មុខ​អ្នកការ​ក្នុង​ខេត្ត​សំខាន់​ៗ​ បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ពោធ​កុដិ​និង​សមិទ្ធផល​នានា​ ដាក់​អោយ​ប្រើប្រាស់​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ចាប់​ពី​ពេល​នេះ​តទៅ ​ហើយ​ក៏​មាន​ការ​រាប់​បាត្រ​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល់​ផល់​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័ន​បុព្វ​ការីជន ​ វីរៈជន​ស្នេហា​ជាតិ​យើង​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ពលីកម្ម​ដើម្បី​បុព្វហេតុ​ សេចក្តី​រស់​សុខ​ក្សេម​ក្សាន្ត​របស់​ប្រជា​ជាតិ​កម្ពុជា​ បាន​សោយ​សុខ​ក្នុង​ព្រះ​បរិនិពាន្ត​តរៀង​ទៅ​ហោង​ ។ ​

cpp-06-02-2016-001 cpp-06-02-2016-002 cpp-06-02-2016-003 cpp-06-02-2016-004 cpp-06-02-2016-005 cpp-06-02-2016-006vv

[youtube id= “fUrXji2C9is”]