(09-01-2015) ប៉ៃលិន៖ មានប្រសាសន៏ទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី០៩ខែមករា ឆ្នាំ២០១៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៏ថា គណបក្សប្រជាជនកម្ពុជាជាកំលាំងស្នូលក្នុងការអភិវឌ្ឍ៏សង្គមជាតិ នឹងជាអ្នកស្វែងរកសន្តិភាព ការផ្សះផ្សារបង្រួបបង្រួបជាតិ និងការការពារបូរណៈភាពទឹកដី ធានាបាននូវសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាជិក សមាជិកា និងសមាជិកសមាជិកាគណៈអចិន្រ្តៃគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលមានអ្នកចូលរួមជាប្រធានបក្សនៅតាម ភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទូទាំងខេត្តប៉ៃលិន ។
សមាសភាពដែលត្រូវកែសម្រួល និងបំពេញបន្ថែមរួមមាន លោក អ៊ុក ទូច លោក សុខ សាធីម លោក គឹម សុខា លោក អ៊ិន សុខន លោក សាយសុផាត លោក នាក់ ណាង លោក សំ សាវឿន ជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត លោក ម៉ី មគ្គ ជាប្រធានគណៈត្រួតពិនិត្យ និងលោកស្រី សោ មុន្នីរ័ត្ន ជាអនុប្រធាន លោក គង់ដួង ជាប្រធានគណៈឃោសនាអប់រំ ។ ក្នុងនោះដែរក៏បានប្រកាសបញ្ជូលបន្ថែមសមាជិកអចិន្រ្តៃយ៍ បក្សខេត្តចំនួន៦រូបផងដែរ រួមមាន លោក ផាន់ ចាន់ធុល លោកស្រី ជា លាប លោក ព្រហ្ម ប៉ាត់ លោក វ៉ាន់ ណាឡុង លោក ជា ចាន់ឌិន និងលោក ឌិន គឹម ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា ការកែសម្រួល និងបំពេញបន្ថែមចំនួនសមាជិកសមាជិកា និងគណៈអចិន្រ្តៃបក្សខេត្តនេះ គឺជាការធ្វើឲ្យកាន់តែរឹងមាំឡើងក្នុងរចនាសម្ព័ន្ព គ្រប់គ្រង និងចាត់តាំងរបស់បក្ស ដើម្បី អោយមានការទទួលខុសត្រូវកាន់តែធំធេងឡើងចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបន្តថា គណបក្សប្រជាជន ជាគណបក្សដែលទទួលបាននូវការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយយន្តការនៃការគ្រប់គ្រងដឹកនាំផ្នែករដ្ឋបាលតាំងពីថ្នាក់កំពូលរហូតមកដល់ថ្នាក់មូលដ្ឋាន ជាបន្ទុករបស់គណបក្សដែលត្រូវទទួលខុសត្រូវ ប្រការនេះឯកឧត្តមបានស្នើឲ្យសមាជិកសមាជិកាបក្សទាំងអស់ដែលមានតួនាទីក្នុងយន្តការររដ្ឋាភិបាលដែលត្រូវគិតគូអោយបានប្រសើរឡើងថែមទៀតក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការចុះជាប់មូលដ្ឋានប្រជាពលរដ្ឋដឹងសុខដឹងទុក្ខ និងទទួលយកនូវសំណូរពរ និងការលំបាកទាំងឡាយដែលកើតមានឡើងក្នុងមូលដ្ឋាន យកមកវិភាគ និងធ្វើការដោះស្រាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សូមកុំធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋ។ ជាមួយនេះសមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវបន្តស្មារតីសហការសាមគ្គីអោយកាន់តែរឹងមាំថែមទៀត ជាពិសេសត្រូវពង្រឹងទៅលើគោលជំហរ ទស្សនៈនយោបាយឲ្យបានត្រឹមត្រូវច្បាស់លាស់ គោរពឲ្យបានហ្មត់ចត់នូវលក្ខន្តិកៈរបស់គណបក្ស និងពង្រីកសមាជិកភាពនៅមូលដ្ឋានឲ្យកាន់តែទូលំទូលាយឡើង។
[youtube id= “t7bADM5TAfs”]