ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២១ អាណត្តទី២របស់ខ្លូន


(04-02-2016) ប៉ៃលិន៖ ​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ថ្ងៃទី៤​ ខែកុម្ភះ ​ឆ្នាំ២០១៦ ​មាន​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២១​អាណត្ត​ទី២​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម ​ឡី ​ចាន់ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ​ អភិបាល​រង​ខេត្ត ​ ព្រម​ទាំង​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ អង្គការ​ស្ថាប័ន​ជំវិញ​ខេត្ត​ ព្រម​ទាំង​កង​កំលាំង​ប្រដាប់​ផង​ដែរ​។​

​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​តាម​របៀបវរៈ​គឺៈ​ ទី១/​ ពិនិត្យ ​និង​អនុម័ត​របៀប​វារៈ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២១​។​ទី២/​ពិនិត្យ ​និង​អនុម័ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើទី២០​។​ទី៣/​ពិនិត្យ​ និង​អនុម័ត​របាយការណ៏​ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែ​មករា ​ឆ្នាំ​២០១៦ ​និង​ ទី៤/​ បញ្ហា​ផ្សេងៗ​។​

​បន្ទាប់​ពីលោក​ យឹម​ ភារុណ ​ប្រធាន​ការិយាល័យ​លេខាធិការ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​អាន​កំណត់​ហេតុ​កិច្ច​ប្រជុំសាមញ្ញ​លើកទី២០​រួចមក ​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​ ដូច​ជា​៖ទី​១/​បញ្ហា​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​នៅ​មាន​ភាព​យឺត​យាវ​។​ ទី២​/​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ញៀន​ល្បែង​ហើយ​ទៅ​លេង​ល្បែង​នៅ​ការស៊ី​ណូ​និង​លេង​កន្ទុយលេខ​នៅ​តាម​សហគម​នៅ​តែ​កើត​មាន​។ទី៣/​បញ្ហា​គ្រឿង​ញៀន​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​ចែកចាយ​។​ទី៤​/​បញ្ហា​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ឈូស​ឆាយ​ដី​ភ្នំ​ក្រោយ​កាស៊ីណូ​ធ្វើ​ជា​កម្មសិទ្ធ​។​ទី៥​/​តម្លៃ​កសិផល​ធ្លាក់​ចុះ​ធ្វើ​អោយ​ប្រជាពល​រដ្ឋ​ ជំពាក់​លុយ​ធានាគារ​។​ទី៦/​បញ្ហា​ខ្សែ​ភ្លើង​ស្រាត​ចាប់​ពី​ផ្សា​ព្រំ​មក​ដល់​ទី​ប្រជុំ​ជន​ប៉ៃលិន​ធ្វើ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ភ័យ​ខ្លាច​មាន​គ្រោះ​ថ្នាក់​។​

​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏​កោត​សរសើ​ដល់​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ទាំង​អស់​បាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​លទ្ធផល​ល្អ​។​ ដូច្នេះ​ ដើម្បី​បំរើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជការ​គ្រប់​មន្ទីរ​ ស្ថាប័ន​ទាំង​អស់​ ត្រូវ​បន្ត​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន ​និង​ចូល​រួម​ផ្សព្វ​ផ្សាយ​អោយ​ដល់​មូលដ្ឋាន​អំពី​ផល​បះពាល់​នៃ​ការ​ប្រើប្រាស់​ជួញ​ដូគ្រឿងញៀន​ ការគោរព​ច្បាប់​ចរាចរណ៏​ផ្លូវ​គោក​ថ្មី​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ និង​ជំរុញ​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន ​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​អោយ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​អោយ​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នាពេល​ខាង​មុខ​ ។​

​ឯក​ឧត្តម ​ឡី​ចាន់ឆាយ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ណែនាំ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ រដ្ឋបាល​ខេត្ត​ និង​មន្ទីរ​អង្គភាព​ស្ថាប័ន​ជំនាញ​ទាំង​អស់​ត្រូវ​ចូលរួម​សហការ​គ្នា​បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ អោយ​បាន​ល្អ​ជា​បន្ត​បន្ទាប់ ​ជា​ពិសេស​ត្រូវ​ចេះ​បញ្ចេញ​មតិ​និង​ផ្លាស់​ប្តូយោបល់​គ្នា​ទៅវិញទៅមក​ក្នុង​ន័យ​ស្ថាបនា​។​ឯក​ឧត្តម​បន្ត​ថា​៖​ថ្នាក់ដឹកនាំ ​មន្ត្រីរាជការ ​អង្គភាព​មន្ទីរ​ ស្ថាប័ន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​ជំនាញ​ដែល​រាជ​រដ្ឋា​ភិបាល​ប្រគល់​ជូន​អោយបាន​ល្អ ​ហើយ​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​គ្នា ​ចេះជួយ​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​ប្រជា​ពល​ខ្វះខាត​ជួប​ការ​លំបាក​ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​។​ទន្ទឹម​នេះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​កិច្ច​សហការ​គ្នា​ពង្រឹង​កិច្ច​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ជា​ប្រចាំ​ ទប់ស្កាត់​ចោរ​លួច​ចោរ​ប្លន់ ​ជាពិសេស​ត្រូវត្រួត​ពិនិត្យ​មើល​ច្បាប់​ចរាចរណ៏​ថ្មី​នេះ​អោយ​បាន​ច្បាស់​លាស់​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ប្រសិទ្ធ​ភាព​។​

cpp-04-02-2016-001 cpp-04-02-2016-002 cpp-04-02-2016-003 cpp-04-02-2016-004vv [youtube id= “id5qitymhpo”]