គណៈកម្មការចំរុះចុះហាមឃាត់និងធ្វើកិច្ចសន្យាបញ្ឈប់ការរំលោភឈូសឆាយដីព្រៃភ្នំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


(02-02-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃ​ទី​០២​ខែកុម្ភៈ​ឆ្នាំ​២០១៦​ សមត្ថ​កិច្ច​ចំរុះ​រួម​មាន​អាជ្ញា​ធរ​ដែន​ដី ​រដ្ឋ​បាល​ព្រៃ​ឈើ​  មន្ត្រី​បរិស្ថាន​ ភូមិ​បាល​ស្រុក​ ដែល​ដឹក​នាំ​ដោយ​លោក​ ជុំ​ សែន​ សុធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ ក្រឡា​បញ្ជី​បាន​ចុះ​ពិនិត្យ​ទី​តាំង​ដែល​មាន​បទ​ល្មើស​ឈូស​ឆាយ​រាន​ដី​ព្រៃ​ឈើ​ភ្នំ​ ដែល​មាន​ទំហំ​ប្រហែល​ជាង​កន្លះ​ហិកតា ​នៅ​ចំនុច​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។ ​

​        លោក​ ជុំ​ សែន​ សុធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថាៈ​ទី​តាំង​ដែល​មាន​បទ​ល្មើស​ឈូស​ឆាយ​ដី​ព្រៃ​ឈើ​ភ្នំ​ ដែល​មាន​ទំហំ​ប្រហែល​ជាង​កន្លះ​ហិកតា​នេះ​ បង្ក​ឡើង​ដោយ​ឈ្មោះ​ មិន​ សូវុធ​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ ​មាន​មុខ​របរ​ជា​មន្រ្តី​ប៉ូលីស​អន្តោ​ប្រវេសន៍​ ប្រចាំ​ច្រក​អន្តរ​ជាតិ​ឡែម​ ដែល​មាន​អាស័យ​ដ្ឋាន​ផ្ទះ​លេខ​ ៣៤​ E0​ ផ្លូវ​លេខ​ ៣៧៤​ ភូមិ​៧ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​បួន​ ខ័ណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ។​ ពេល​កំលាង​ចំរុះ​បាន​ចុះ​មក​ដល់​ទី​តាំង​ល្មើស​ឈ្មោះ ​ មិន​សូវុធ​ មិន​បាន​នៅ​កន្លែង​កើត​ហេតុ​ទេ ​បាន​ជួប​ភរិយា​ដែល​មាន​ឈ្មោះ ​ហាក់​ ខេមរា​ ហើយ​កំលាំង​ចំរុះ​បាន​សាក​សួរ​ពី​មូល​ហេតុ​ពី​ការ​រុក​រាន​កាប់​ ឈូស​ឆាយ​ ទន្រ្ទាន​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ ​តើ​សំអាង​លើ​អ្វី​ខ្លះ ​អ្នក​ស្រី​បាន​ឆ្លើយ​ថា ​ដោយ​ដី​ភ្នំ​នេះ​នៅ​ពី​ក្រោយ​ផ្ទះ​របស់​ខ្លួន​ ទើប​ហ៊ាន​ឈូស​ឆាយ​ដើម្បី​ដាំ​ដើម​ឈើ​។​ ប៉ុន្តែ​តាម​ពិត​ដី​នេះ​ជា​ដី​តំបន់​អភិរក្ស​របស់​រដ្ឋ ​ដូច្នេះ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ហាម​ឃាត់​បញ្ឈប់​ការ​ឈូស​ឆាយ​រាន​ទន្រ្ទាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​បន្ត​ទៀត​។ ​ទន្ទឹម​នេះ​គណៈ​កមុ្ម​ការ​ចំរុះ​ក៏​បាន​ធ្វើ​កំណត់​ហេតុ​នឹង​កិច្ច​សន្យា​នូវ​រាល់​សកម្ម​ភាព​ឈូស​ឆាយ​ទន្រ្ទាន​យក​ដី​ព្រៃ​នេះ​បន្ត​ទៀត ​ ព្រោះ​វា​ជា​សកម្ម​ភាព​ល្មើស​ច្បាប់​ព្រម​ទាំង​បាន​ព្រមាន​ធ្ងន់ៗ​ដល់​លោក​ស្រី​ ហាក់​ ខេមរា​ បើ​សិន​ជា​នៅ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​ទៀត​សមត្ថ​កិច្ច​នឹង​អនុវត្តន៍​ទៅ​តាម​និតិ​វិធី​ផ្លូវ​ច្បាប់​។ ​

cpp-02-02-2016-001 cpp-02-02-2016-002 cpp-02-02-2016-003 cpp-02-02-2016-004vv

[youtube id= “loodpJxy_tI”]