ក្រុមកីឡាជិះកង់ខេត្តចាន់បុរីប្រទេសថៃ ចំនួនជាង ២៧០ នាក់ មកខេត្តប៉ៃលិន ស្វែងយល់ពីទេសចរណ៏វប្បធម៏


​(31-01-2016) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃទី ​៣១​ ខែមករា ​ឆ្នាំ២០១៦​ក្រុម​កីឡា​ជិះ​កង់​របស់​ថៃ​មាន​ចំនួន​ជាង​ ២៧០​នាក់ ​បាន​ជិះកង់​ពី​ខេត្ត​ចាន់បុរី​ប្រទេស​ថៃ ​ឆ្លង​កាត់​តាម​ច្រក​អន្តរ​ជាតិ​ព្រំ ​ តាម​ផ្លូវ​ជាតិ​លេខ​៥៧ ​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ​ដើម្បី​ស្វែង​យល់​ឲ្យបាន​កាន់​ច្បាស់​ថែម​ទៀត​ អំពី​សក្ដា​នុពល​វិស័យ​ទេសចរណ៏​វប្បធម៌​ធម្មជាតិ​របស់​ខេត្ត​ប៉ៃលិន​។​

​        លោក ​មន ​ធាន​ ប្រធាន​ដឹក​នាំ​ក្បូន​កីឡា​ជិះ​កង់​ បាន​ឲ្យ​ដឹង​ថា​ កា​រធ្វើ​ដំណើរ​របស់​ កីឡា​ជិះ​កង់​ទាំង​អស់​របស់​ថៃ​មក​ដល់​ទឹក​ដី​ខេត្ត​ប៉ៃលិន​ គឺ​មាន​ការ​ស្វាគមន៏​ររាក់ទាក់​យ៉ាង​កក់​ក្ដៅ ​ពី​សំណាក់​អាជ្ញាធរ​ដែន​ដី ​និង​ប្រជា​ពល​នៅ​ខេត្ត​ប៉ៃលិន​ ហើយ​លោក​មាន​ការ​ចាប់​អារម្មណ៏ ​យ៉ាង​ខ្លាំង​បាន​មើល​ឃើញ​ខេត្ត​ប៉ៃលិន ​មាន​តំបន់​ទេសចរណ៏​ ច្រើន​កន្លែង ​សុទ្ធ​សឹង​ជា​កន្លែង​ទាក់​ទាញ​អ្នក​ទេសចរណ៏​មក​កំសាន្ត ​ពិសេស​ភ្នំ​យ៉ាត​ និង ​វត្ត​កោង​កាង ​ ជា​តំបន់​ទេសចរណ៏​ប្រវត្តិ​សាស្រ្ត ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​របស់​ខេត្ត​ប៉ៃលិន​។ ​ ទន្ទឹម​នឹង​នេះ​ រូប​លោក​ក៏ ​ដូច​ក្រុម​កីឡា​ជិះកង់​ទាំង​អស់​ មាន​ការ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ​បាន​មើល​ឃើញ​ទិដ្ឋភាព​ខេត្ត​ប៉ៃលិន​ស្អាត​ មាន​ភ្នំ​ព័ទ្ធ​ជុំវិញ​ ហើយ​មាន​ការ​រីក​ចំរើន​គ្រប់​យ៉ាង​ ។ ​ ប្រជាពល​រដ្ឋ​រស់​នៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ យ៉ាង​សប្បាយ​រីក​រាយ ​។ ​លោក ​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ ដល់​អាជ្ញាធម៏​ដែន​ដី ​ និង​ សមត្ថកិច្ច ​ទាំង​អស់ ​ដែល​បាន​ជួយ​បង្ករ​លក្ខណ:​គ្រប់​យ៉ាង​ ឲ្យ​ក្រុម​កីឡា​ជិះកង់​ទាំង​អស់់​របស់​លោក​ ធ្វើ​ដំណើរ​ទាំង​ទៅ ​ទាំង​មក​ ប្រកប​ដោយ​សុវត្ថិ​ភាព ​។​

cpp-31-01-2016-001 cpp-31-01-2016-002 cpp-31-01-2016-003 cpp-31-01-2016-004 cpp-31-01-2016-005 cpp-31-01-2016-006vv

[youtube id= “dY_BMZZP-a8”]