លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន និងក្រុមការងារអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកាទៅឧបត្ថម្ភដល់ លោក ដាម ផេន សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិនដែលកំពុងមានជម្ងឺជាទម្ងន់


(25-01-2015) ប៉ៃលិន៖ ​នៅ​ព្រឹក​ថ្ងៃទី​ ២៥​ ខែមករា​ ឆ្នាំ​២០១៦ ​លោក​ ស៊ុន​ យី​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​ប៉ៃលិន​និង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​ថវិកា​៣០ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​ដល់​ លោក​ ដាម​ ផេន​ សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ៃលិន​ ដែល​មាន​ជម្ងឺ ​កំពុង​សម្រាក​នៅ​ព្យាបាល​នៅ​គេហ​ដ្ឋាន​ស្ថិត​នៅ​ ភូមិ​ប៉ាហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​          បើ​តាម​ភរិយា​របស់​លោក ​ដាម​ ផេន ​បាន​អោយ​ដឹង​ថាៈ​ស្វាមី​របស់​គាត់​មាន​ជម្ងឺ​រ៉ាំរៃ ​ហើយ​ធ្លាប់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​ជា​ច្រើន​លើក​មក​ហើយ​ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាច្រើន​ តែ​ហាក់​បី​គ្មាន​ភាព​ធូរ​ស្រាល​សោះ ​។​ដោយ​សារ​ជម្ងឺ​ស្វាមី​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​លទ្ធ​ភាព​ផង​នោះ ​ទើប​ក្រុម​គ្រួសារ​សំរេច​យក​មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​វិញ​។​

​         លោក ​ស៊ុន ​យី ​បាន​មាន​ប្រសាសន៍​ពាំនាំ​បណ្តាំ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ និង​ចូល​រួមរ​លែក​ទុក្ខ​លំបាក​ ពី​សំណាក់​ ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ដែល​កន្លង​មក​ឯក​ឧត្តម​តែង​តែ​បាន​គិតគួរ​ពី​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​និង​មន្ត្រី​រាជ​ការ​ដែល​រង​ទុក​លំបាក​ជា​បន្ត​បន្ទាប់​ ។​ ជាក់​ស្តែង​ពេល​នេះ​បាន​ទទួល​ដំណឹង​ថា ​លោក ​ដាម ​ផេន ​សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​មាន​ជម្ងឺ ​ឯក​ឧត្តម​បាន​ចាត់​អោយ​ក្រុម​ការងារ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​ថវិកា​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​លំបាក​និង​ការ​ចំណាយ​របស់​ក្រុម​គ្រួសារ​។ ​លោក​ ស៊ុន ​យី ​បាន​បន្តថា ​សូម​កុំ​អស់​សង្ឃឹម​ត្រូវ​ខិត​ខំ​បន្ត​ថែ​រក្សា​ព្យាបាល​ជម្ងឺ​តទៅ​ទៀត​ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ​។​

cpp-25-01-2016-001 cpp-25-01-2016-002 cpp-25-01-2016-003 cpp-25-01-2016-004vv

[youtube id= “TLY9XHj0vJo”]