លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិននិងក្រុមការងារបាននាំយកសំភារៈ និងថវិកាទៅចូលរួមបុណ្យសពលោក កែវ ហេង មេភូមិអូរតាពុកលើ


(22-01-2016) ប៉ៃលិន៖ ​ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០១៦ ​លោក ​ស៊ុន ​យី ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ក្រុង​ប៉ៃលិន​រួម​ដំណើរ​ជា​មួយ​ក្រុម​ការងារ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​សំភារៈ​និង​ថវិកា​ទៅ​ចូល​រួម​បុណ្យ​សព​លោក​ កែវ​ ហេង​ មេ​ភូមិ​អូរតា​ពុក​លើ ​ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន ​ដែល​បាន​ទទួល​មរណៈ​ភាព​ ក្នុង​ជន្មនាយុ​ ៦៩ឆ្នាំ​ កាល​ពី​វេលា​ម៉ោង​ ៩:៥៥​នាទី ​ថ្ងៃ​ទី ២១​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​រោគា​ពាធ ​ ។

​លោក​ ស៊ុន​ យី ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ក្រុង​ប៉ៃលិន​សំដែង​នូវ​ការ​សោក​ស្តាយ​និង​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ដែល​បាត់​បង់​លោក​ឪពុក​ និង​ស្វាមី​ជា​ទី​ស្រឡាញ់ ​គឺ ​លោក ​កែវ​ ហេង​ ជា​មេភូមិ​មួយ​រូប​ កាល​នៅ​មាន​ជីវិត​បាន​លះ​បង់​កំលាំង​កាយ​ចិត្ត​ និង​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​បម្រើ​ការងារ​ក្នុង​សង្គម​ជា​ច្រើន​ ។​លោក​បន្ត​ថាៈ​ការ​បាត់​បង់ ​លោក ​កែវ​ ហេង​ គឺ​ជា​ការ​បាត់​បង់​នូវ​សមា​ជិក​ក្រុម​ការងារ​ដែល​ធ្លាប់​ធ្វើ​ការងារ​បំរើ​ជាតិ​ប្រជា​ជន​។​

​ក្នុង​ឱកាស​នោះ​លោក ​ស៊ុន ​យី ​និង​ក្រុម​ការងារ​ក៏​បាន​នាំ​យក​នូវ​សំភារះ​ថវិកា ​ដើម្បី​ចូល​រួម​កម្ម​វិធី​បុណ្យ​សព​រួម​មាន​ អង្ករ ​៥០ ​គីឡូ​ក្រាម ​និង​ថវិកា ​២០ម៉ឺន​រៀល​ផង​ដែរ​។​

cpp-22-01-2016-001 cpp-22-01-2016-002 cpp-22-01-2016-003 cpp-22-01-2016-004vv

[youtube id= “tXHAjZOnF5c”]