(18-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៏ណែនាំ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០១៦របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន លោករៀម សុមាន ប្រធានមន្ទីរហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីអភិបាលក្រុង/ស្រុក លោកអនុប្រធានរតនាគារ លោកមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ផងដែរ។
លោក រៀម សុមាន ប្រធានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអានសារាចរណ៏ណែនាំស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានខ្លឹមសារថាៈការផ្សព្វផ្សាយសារាចរណ៏ណែនាំ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០១៦របស់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះគឺដើម្បីអោយលោកមេឃុំ ចៅសង្កាត់ទាំងអស់ បានស្វែងយល់ពីនិតិវិធីសំរាប់ធ្វើផែនការ ការចំណាយ ចំណូលនិងផែនការផ្សេងៗទៀតទៅតាមត្រីមាសនីមួយៗអោយបានច្បាស់លាស់ និងដើម្បីអនុវត្តន៏គោលនយោបាយរបស់រដ្ឋាភិបាលអោយបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព ។ ទទឹ្ទមនឹងនេះ រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ត្រូវរៀបចំបិទបញ្ជីអោយបានទាន់ពេលវេលា និង រៀបចំឯកសារសកម្មភាព ផែនការថវិការបស់ខ្លួនអោយបានត្រឹមត្រូវទៅតាមសកម្មភាពជាក់ស្តែង។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងលើកឡើងពីបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ដើម្បីអោយលោកប្រធានមន្ទីរសេដ្ឋហិរញ្ញាវត្ថុ និងលោកអនុប្រធានរតនាគារធ្វើការបកស្រាយរួចមក លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏កោតសសើរដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុដែលបានប្រជុំផ្សព្វផ្សាយសារាចរណ៏ណែនាំស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦របស់រដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើងក្នុងគោលបំណងអោយ អភិបាលក្រុង ស្រុក លោកមេឃុំចៅសង្កាត់និងស្មៀន ដើម្បីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ។ លោកជំទាវបានសំណូមពរដល់ លោកមេឃុំ ចៅសង្កាត់និងស្មៀនទាំងអស់ត្រូវយកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ការណែនាំពីមន្ត្រីជំនាញអោយបានច្បាស់លាស់ ដើម្បីងាយស្រួលចុះទៅអនុវត្តការងារជាក់ស្តែងអោយទទួលបានលទ្ធផលល្អ។ទទឹ្ទមនឹងនេះស្មៀនឃុំសង្កាត់ ត្រូវជួយលោកមេឃុំ ចៅសង្កាត់ ធ្វើផែនការថវិកា និងផែនការសកម្មភាពការងាររបស់ខ្លួនអោយបានត្រឹមត្រូវ និងត្រូវរៀបចំឯកសារអោយបានច្បាស់លាស់ជៀសវៀងកុំអោយមានបញ្ហាខុសនិតិវិធីនៃច្បាប់ហិរញ្ញាវត្ថុ។
[youtube id= “M0JQcZ5g2wQ”]