ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យនិងស្រង់ទិន្និន័យភូមិឧប្បសម្ព័ន្ធនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ


(15-01-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​ ឯក​ឧត្តម ​ឡេង​ វី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​រួម​ដំណើរ​ដោយ​មន្ត្រី​សាលា​ខេត្ត​ ស្រុក​ ក្រុង​ លោក​មេ​ឃុំ ​ចៅ​សង្កាត់​ និង​លោក​មេ​ភូមិ​ពាក់​ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​ស្រង់​ទិន្និ​ន័យ​ភូមិ​ឧប្ប​សម្ព័ន្ធ​ នៅ​ក្រុង​ប៉ៃលិន​ និង ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ ក្នុង​គោល​បំណង​ ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ភូមិ​សាស្រ្ត​ជាក់​ស្តែង ​និង​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ឧប្ប​សម្ព័ន្ធ​ តើ​មាន​មាន​លក្ខណ:​សម​ស្រប​ តាម​លក្ខ័ណ​របស់​ក្រសួង​មហា​ផ្ទៃ ​ដែល​អាច​បង្កើត​ឲ្យ​ទៅ​ជា​ភូមិ​ផ្លូវ​ការ​ នៅ​ពេល​ខាង​មុខ​នេះ​បាន​ឬ​យ៉ាង​ណា​។

​លោក ​សោ ​សុវណ្ណ​ នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថាៈ​ភូមិ​ឧប្ប​សម្ព័ន្ធ​ដែល​ស្នើ​សុំ​គោល​ការ​ត្រូវ​បង្កើត​ទៅ​ជា​ភូមិ​ផ្លូវ​ការ​នេះ​មាន​នៅ​ក្នុង​ក្រុង​ប៉ៃលិន​ ចំនួន​៩​ភូមិ​គឺៈ​ភូមិ​ទឹក​ផុស​, ភូមិ​ពេជ្រ​គីរី​, ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន​។  ​ភូមិ​អូរ​សួស្តី,​ ភូមិ​ប៉ាង​រលឹម​, ភូមិ​អូរ​ខ្ទីង ​,ភូមិ​ព្រៃ​មង្គល​ ,ភូមិ​ភ្នំ​រាំង​ និង​ក្រចាប់​លើ ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​ ។ ​ ចំណែក​នៅ​ស្រុក​សាលា​ក្រៅ ​មាន​ចំនួន​៩​ភូមិ ​គឺ​ភូមិ​ស្រះ​ពីរ​, ភូមិ​អូរ​ទឹក​ភ្លាវ​, ភូមិ​អូរ​៧៥,​ ភូមិ​វាល​ចែង​ ស្ថិត​ក្នុង​ឃុំ​អូរ​អណ្តូង​។​ភូមិ​អណ្តូង​ថ្ម ​,ភូមិ​ស្រង់​មាន​ជ័យ​ និង​ភូមិ​ផ្សា​ព្រំ​ជើង ​ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់​ និង​ភូមិ​សំបូរ​ ស្ថិត​ក្នុង​ឃុំ ​សាលា​ក្រៅ​។​ លោក​បាន​បន្ត​ថា ​ភូមិ​ឧប្ប​សម្ព័ន្ធ​ ទាំង​អស់​នេះ​ គឺ​ប្រជា​ពល​រដ្ឋ​បាន​មក​តាំង​ទី​លំ​នៅ ​ប្រកប​មុខ​របរ​រក​ស៊ី​ដាំ​ដំ​ណាំ​ ធ្វើ​ចំការ​ តាំង​​ពី​មុន​ខេត្ត​ប៉ៃលិន​ ប្រកាស​ជា​ផ្លូវ​ការ​មក​ម្ល៉េះ ​ដោយ​ពួក​គាត់​រស់​នៅ​ជា​ក្រុមៗ ​ហើយ​ពួក​គាត់​ ទទួល​បាន​ការ​ដោះ​ស្រាយ​ផ្គត់​ផ្គង់​គ្រប់​យ៉ាង​ជា​បន្ត​បន្ទាប់​ពី​អាជ្ញា​ធរ​ខេត្ត​ប៉ៃលិន​គ្រប់​វិស័យ ​ទាំង​វិស័យ​រដ្ឋ​បាល​សាធារណៈ​ វិស័យ​អប់រំ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ សុខា​ភិបាល​ សន្តិ​សុខ​ និង​បាន​ផ្តល់​ឯក​សារ​បញ្ចាក់​អត្ត​សញ្ញាណ​ជា​ដើម​។ ​តែ​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទាំង​អស់​មាន​កំណើន​កើន​ឡើង​ ដែល​ចាំ​បាច់​រដ្ឋ​បាល​ខេត្ត​លើក​គោល​ការណ៏​ស្នើ​សុំ​ក្រសួង​មហា​ផ្ទៃ​បង្កើត​ភូមិ​ទាំង​អស់​ឲ្យ​ទៅ​ជា​ភូមិ​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​នេះ​។​

​បន្ទាប់​ពី​ចុះ​ពិនិត្យ​ដល់​ភូមិ​សាស្ត្រ​ដែល​ប្រជា​ពល​រដ្ឋ​តាំង​ទី​លំ​នៅ​រស់​នៅ​ជាក់​ស្តែង​ នៅ​ក្នុង​ឃុំ ​/សង្កាត់​នីមួយៗ​រួច​មក​ ឯក​ឧត្តម​ ឡេង​ វី​ អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថាៈ​ការ​ចុះ​ពិនិត្យ​ពេល​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ស្រង់​ទិន្និ​ន័យ​អោយ​បាន​ច្បាស់​លាស់​ពី​ចំនួន​ភូមិ​និង​ចំនួន​គ្រួសារ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជាក់​ស្តែង​ ហើយ​ឯក​ឧត្តម​ និង​ធ្វើ​ការ​របាយ​ការណ៍​ទៅ​ថ្នាក់​លើ ​ដើម្បី​ធ្វើ​ការ​វិន្និ​ច្ឆ័យ​កំណត់​បង្កើត​ភូមិ​ឧប្ប​សម្ព័ន្ធ​ខាង​លើ​នេះ​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។

cpp-15-01-2016-001 cpp-15-01-2016-002 cpp-15-01-2016-003 cpp-15-01-2016-004 cpp-15-01-2016-005 cpp-15-01-2016-006vv

[youtube id= “BuMm89REQU4”]