ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២០ អាណត្តទី២របស់ខ្លូន


(06-01-2016) ប៉ៃលិន៖ នៅ​ថ្ងៃ​ទី៦ ​ខែមករា​ ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​បាន​បើក​ប្រជុំ​កិច្ច​សាមញ្ញ​លើក​ទី២០​អាណត្ត​ទី២​របស់​ខ្លួន ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត ​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ឡី​ ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខេត្ត​  សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រម​ទាំង​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត​ផង​ដែរ​។

​កិច្ច​ប្រជុំ​នេះ​ដើម្បី ​ពិនិត្យ ​និង​អនុម័ត​របៀប​វារៈ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២០ ​ពិនិត្យ​ និង​អនុ​ម័ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី១៩​ពិនិត្យ​ និង​អនុម័ត​របាយ​ការណ៏​ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​ប្រចាំ ​ខែធ្នូ​ ឆ្នាំ​២០១៥​ពិនិត្យ​និង​អនុម័ត​សំណើ​សុំ​កែ​សម្រួល​ភូមិ​ចំនួន​៥ ​និង​បំបែក​ភូមិ​ចំនន​១៧​ក្នុង​ខេត្ត​ប៉ៃលិន​ និង​ បញ្ហា​ផ្សេង​ៗ​។​

​បន្ទាប់​ពី​លោក ​យឹម​ ភារុណ ​ប្រធាន​ការិយា​ល័យ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​អាន​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី១៩​រួច​មក ​លោក ​ហែម​ រិទ្ធី​ នាយក​រដ្ឋ​បាល​ខេត្ត​ក៏​បាន​អាន​របាយការ​ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​ប្រចាំ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​ដើម្បី​អោយ​សមាជិក​សមាជិការ​នៃ​អង្គ​ប្រជុំ​បាន​ស្តាប់​និង​ធ្វើ​ការ​កែ​សម្រួល​ផង​ដែរ​។​

​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​មាន​ដូច​ជា​៖​ បញ្ហា​គ្រឿង​ញៀន​នៅ​តែ​មាន​ការ​ចែក​ចាយ​ប្រើ​ប្រាស់​ជា​បន្ត​បន្ទាប់​  អំពី​សុវត្តិ​ភាព​ចំនី​អាហារ​នៅ​តាម​សាលា​រៀន​ដែល​គ្មាន​អនាម័យ​និង​គ្មាន​គុណ​ភាព​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សិស្សា​នុសិស្ស​  និង ​មន្ទីរ​សុយោដី​ចេញ​ប្លង់​អោយ​ប្រជា​ពល​រដ្ឋ​មាន​ការ​យឺត​យ៉ាវ​ ដែល​ជា​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​យក​ទៅ​ប្រើប្រាស់​។​

​ឯក​ឧត្តម​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​ថ្នាក់​ដឹក​នាំ​អង្គភាព​ មន្ទីរ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត​ទាំង​អស់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​បំរើសេវា​សាធារ​ណៈ​ជូន​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើ​។​បើ​ទោះ​បី​មាន​បញ្ហា​ខ្លះ​នៅ​ខ្វះ​ខាត​យ៉ាង​ណាក្តី​  យើង​ត្រូវ​បន្ត​សហការ​ សាមគ្គី​ យោគ​យល់​អយ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ដោះ​ស្រាយ​អោយ​សំរេច​ការងារ​ក្នុង​ឆ្នាំ​២០១៦​នេះ​អោយ​ទទួល​បាន​ជោគ​ជ័យ​។​ ទទឹ្ទម​នេះ​ឯក​ឧត្តម​ក៏​បាន​ណែ​នាំ​ដល់​កង​កម្លាំង​សមត្ថ​កិច្ច​ទាំង​អស់​ត្រូវ​ពង្រឹង​សន្តិ​សុខ​សណ្នាប់​ធ្នាប់​ជូន​ បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ទាំង​មូល ​ជា​ពិសេស​ការ​ផាក​វិន័យ​ចំពោះ​អ្នក​ខុស​ច្បាប់​ចរាចរណ៍​ត្រូវ​សភាព​រាប​សារ ​ដើម្បី​ជៀស​វៀង​អោយ​ពួក​គាត់​កុំ​មាន​ការ​អត់​ចិត្ត​។​

​ឯក​ឧត្តម ​ឡី​ចាន់ ​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​គឺ​ដើម្បី​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ហើយ​អនុម័ត​សំរេច​បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ។​ ដូច្នោះ​គ្រប់​អង្គ​ភាព​មន្ទីរ​ស្ថាប័ន​ទាំង​អស់​ត្រូវ​តែ​ពិនិត្យ​មើល ​បំពេញ​បន្ថែម​កន្លែង​ណា​ដែល​ខ្វះ​ខាត​អោយ​បាន​ច្បាស់​លាស់​ ព្រោះ​ថា​សកម្ម​ភាព​ទាំង​នេះ​ជា​ការ​ចាំ​បាច់​ណាស់​ដែល​មន្ទីរ​ទាំង​អស់​ដែល​ធ្វើ​ការងារ​ពេញ​១ឆ្នាំ​។​ ឯក​ឧត្តម​បន្ត​ថា​៖​នៅ​ឆ្នាំ​២០១៦​នេះ​សាលា​ខេត្ត​មាន​គោល​ដៅ ​អោយ​ប្រជា​ពល​រដ្ឋ​និង​អាជ្ញាធរ​ទាំង​អស់​ត្រូវ​ចូល​រួម​ដាំ​ដើម​ឈើ​ឡើង​វិញ ​ដើម្បី​អោយ​ខេត្ត​ប៉ៃលិន​យើង​ស្រស់​ស្អាត​និង​កាត់​បន្ថយ​គ្រោះ​ធម្មជាតិ​ដែល​មាន​ដូច​ជា​៖​ការ​កើន​ឡើង​កំដៅ​ខ្លាំង​ខ្យល់​ព្យុះ ​ទឹក​ជំនន់​ជា​ដើម​។ ​ឯក​ឧត្តម​បាន​សំណូម​ពរ​ដល់​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទឹក​អូរ​ ស្ទឹង​ ដើម្បី​រក​កន្លែង​ស្តុប​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង​  ពី​ព្រោះ​បញ្ហា​បំរែ​បំរួល​អាកាស​ធាតុ​នៅ​ឆ្នាំ​នេះ​មាន​ភាព​រាំង​ស្ងួត​អូស​បន្លា​ពេល​យូ​ដែល​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​អត់​ទឹក​ប្រើប្រាស់​។​ ព្រម​ជា​មួយ​នេះ​អាជ្ញា​ធរ​ទាំង​អស់​ត្រូវ​ចូល​រួម​ពង្រឹង​កិច្ច​ការពារ​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ អនុវត្ត​គោល​  នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព ​អោយ​មាន​ប្រសិទ្ធ​ភាព ​ជា​ពិសេស​ត្រូវ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ប្រើប្រាស់​គ្រឿង​ញៀន​ ចោរ​លួច​ ចោរ​ប្លន់​ ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​កុំ​អោយ​មាន​ក្នុង​មូល​ដ្ឋាន​របស់​យើង​ជា​ដាច់​ខាត​។​

cpp-06-01-2016-005 cpp-06-01-2016-006 cpp-06-01-2016-007 cpp-06-01-2016-008 cpp-06-01-2016-009 cpp-06-01-2016-010vv

[youtube id= “ONNYodOdM-0”]