គណៈបញ្ជាការឯកភាពស្រុកសាលាក្រៅប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពប្រចាំត្រីមាសទី៤ឆ្នាំ២០១៥


(06-01-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី៦ ​ខែមករា ​ឆ្នាំ​២០១៦ ​គណៈ​បញ្ជា​ការ​ឯក​ភាព​ស្រុក​សាលា​ក្រៅ ​បាន​ប្រជុំ​ត្រួត​ពិនិត្យ​​របាយ​ការណ៍​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ ​ភូមិ​ឃុំ ​មាន​សុវត្ថ​ភាព​ប្រចាំ​ត្រី​មាស​ទី​៤​ឆ្នាំ​២០១៥ ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​ម៉ៅ ​សំបុណ្យ ​អគ្គ​នាយក​រង ​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ ​និង​ជា​ប្រធាន​លេខា​ធិការ​ក្រុម​ការងារ​ទី៧ ​ក្រុម​ការងារ​តាម​ដាន​ការ​អនុវត្ត​គោល​នយោ​បាយ ​ភូមិ​ឃុំ ​មាន​សុវត្ថ​ភាព ​ប្រចាំ​ខេត្ត​ប៉ៃលិន ​និង​បាត់​ដំបង​។​ កិច្ច​ប្រជុំ​នេះ​ក៏​មានការ​អញ្ជើញ​ចូល​រួម​ពីសំណាក់ ​លោក​ស្នង​ការ​រង​នគរ​បាល​ខេត្ត ​សមត្ថ​កិច្ច​ប្រចាំ​ច្រក​ទ្វា​អន្តរ​ជាតិ​ព្រំ​ដែន​កម្ពុជា​-​ថៃ ​ខេត្ត​ប៉ៃលិន​ អធិការ​នគរ​បាល​ស្រុក​ កង​រាជ​អាវុធ​ហត្ថ​ស្រុក ​ ផ្នែក​សឹង​រង​ស្រុក ​លោក​មេឃុំ ​ស្មៀន​ឃុំ​ លោក​មេប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ ​ព្រម​ទាំង​មន្រ្តី​រាជការ​មន្ទីរ​ជំនាញ​មួយ​ចំនួន​ទៀត​។​

​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​មាន​ចំនួន៩ ​ចំនុច​ គឺ​  គ្មាន​ចោ​លួច​ ចោ​ប្លន់​គ្រប់​ប្រភេទ​, ​ គ្មាន​ការ​ជួញ​ដូរ​មនុស្ស ​ជួញ​ដូរ​ស្រ្តី ​និង​កុមារ​ និង​គ្មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ , គ្មាន​ក្មេង​ទំនើង ,​គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​,​  គ្មាន​ការ​ដាំ ​ការ​ផលឹត ​ការ​ចរាចរ​ជួញ​ដូរ ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន,​  គ្មាន​គ្រោះថ្នាក់​ចរា​ចរណ៍​ ,​ គ្មាន​ការ​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ​, គ្មាន​ការ​គ្រោះថ្នាក់​ដោយ​សារ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​, និង​មាន​វិធានការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​គ្រោះ​ធម្ម​ជាតិ។​

​លោក ​សំ ​សារ៉េត​ អភិបាល​ស្រុក​សាលា​ក្រៅ​បាន​អោយ​ដឹង​ថាៈ​ ស្រុក​សាលា​ក្រៅ​មាន​ផ្ទៃដី​៤៧៥,៦០ ​(​បួន​រយ​ សែ​សិប​ប្រាំ ​ក្បៀស​ ហុក​សិប​)​ គីឡូ​ម៉ែត្រ​ក្រឡា​ មាន​៤ឃុំ ​និង​មាន​ភូមិ​ពេញ​សិទ្ធ​ចំនួន ​៤៣ ភូមិ​ និង​ភូមិ​ឧបសម្ព៍ន្ធ​ចំនួន​៨ភូមិ ​និង​មាន​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន ​៧៧៦៦​គ្រួសារ ​ មនុស្ស​រាយ​ចំនួន ​៣៣.១៩៩​ (​បីម៉ឺន ​បីពាន់​ មួយ​រយ​ កៅ​សិប ​ប្រាំ​បួន​)​ នាក់ ​, ស្រី  ​១៦.៥៥៦​នាក់​។ ​លោក​បន្ត​ថា ​ក្នុង​ត្រីមាសទី៤ ឆ្នាំ​២០១៥​ ស្រុក​​​សាលា​ក្រៅ ​មាន​ករណី​ឃាត​កម្ម​បាញ់​សម្លាប់​១លើក​  ស្លាប់​មនុស្ស​ម្នាក់,​ លួច​ដោយ​ប្រើ​ហឹង្សា​១លើក​,​ លួច​ធុង​បាញ់​ថ្នាំ១​លើក ​, ហឹង្សា​ដោយ​ចេតនា​១​លើក ​បណ្តាល​អោយ​មនុស្ស​រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​ ​, ករណី​ក្មេង​ទំនើង​១លើក​ ,​ ករណី​ប្រទូស​កេរ៍ខ្មាស​១លើក​, ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ ៧លើក​ បណ្តាល​អោយ​ស្លាប់​មនុស្ស​៣នាក់​ របួស​ធ្ងន់​៧នាក់​  របួស​ស្រាល​៣នាក់​, ល្បែង​ស៊ីសង​ជល់​មាន់​១ករណី ​ឃាត់​ខ្លួន​ជន​សង្ស័យ ​៧នាក់ ​។​ លោក​បាន​បន្ត​ថា ​ក្រោម​កិច្ច​សហការ​ពី​គ្រប់​ស្ថាប័ន ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​អាជ្ញាធរ​មូល​ដ្ឋាន ​ ប្រជា​ពល​រដ្ឋ ​បាន​ធ្វើ​អោយ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​ទទួល​បាន​លទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើ​ឡើង ​ រក្សា​បាន​នូវ​សន្តិ​សុខ ​សុវត្ថ​ភាព​ និង​សណ្តាប់​ធ្នាប់​ល្អ​ជូន​ប្រជា​ពល​រដ្ឋ​យើង។​ ប៉ុន្តែ ​ទោះ​ជា​យ៉ាង​នោះ​ក្តី ​បញ្ហា​ ក្មេង​ទំនើង​,ចោរ​កម្ម ​ការ​លេង​ល្បែង​ស៊ីសង​, អំពើ​ហឹក្សា​ក្នុង​គ្រួសា​រ, គ្រោះ​ថ្នាក់​ចរាចរ​ ,បញ្ហា​គ្រឿង​ញៀន​ ជា​ដើម​  នៅ​តែ​បន្ត​កើត​មាន​ នៅ​ក្នុង​ស្រុក​សាលា​ក្រៅ ​ដែល​គណៈ​បញ្ជា​ការ​ឯក​ភាព​ស្រុក​ត្រូវ​បន្ត​ដោះ​ស្រាយ​អោយ​បាន​ល្អ​ប្រសើ​ជូន​ប្រជា​ពល​រដ្ឋ​។​

ឯក​ឧត្តម​ ម៉ៅ​ សំបុណ្យ​ អគ្គ​នាយក​រង​ នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ ​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយ​ការណ៍​នៃ​ការ​អនុ​វត្ត​គោល​នយោបាយ​ ភូមិ​ឃុំ ​មាន​សុវត្ថ​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ក្តាប់​អោយ​បាន​នូវ​ចំណុច​ខ្លាំង​ និង​ចំនុច​ខ្សោយ ​និង​សំណូម​ពរ​របស់​សមត្ថ​កិច្ច​ឃុំ ​ សមត្ថ​កិច្ច​ស្រុក ​  និង​សមត្ថ​កិច្ច​ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​កម្ពុជា​-​ថៃ ​ខេត្ត​ប៉ៃលិន​លើ​កិច្ច​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​ដើម្បី​រាយការណ៍​ជូន​សម្តេច​ក្រឡា​ហោម ​ស ​ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​ តាម​រយៈ​ឯក​ឧត្តម​ សក់​ សេដ្ឋា​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ​ព្រម​ទាំង​ឯក​ឧត្តម​ កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​ ដែល​សម្តេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ពី​ទុក្ខ​ កង្វល់ ​ការ​លំបាក ​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពល​រដ្ឋ​។ ​ឯក​ឧត្តម​បាន​បន្ត​ថា​ សន្តិ​ភាព​ ស្ថេរ​ភាព​នយោ​បាយ ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​ជា​កត្តា​គន្លិះ​ដែល​ផ្តល់​ភាព​អនុ​គ្រោះ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​សង្គម​កិច្ច​ និង​វិស័យ​ផ្សេង​ៗ​ទៀត ​អោយ​មាន​ការ​រីក​ចំរើន​ស្រប​តាម​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្រ្ត​ចតុ​កោណ ​តំណាក់​កាល​ទី៣​ របស់​រាជ​រដ្ឋា​ភិបាល ​។ ​ហេតុ​នេះ​ សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​កំណត់​យក​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព​  ដើម្បី​លើក​កំពស់​ និង​ជំរុញ​ចលនា​ការពារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​គ្រប់​ពេល​ និង​គ្រប់​ច្រក​ល្ហក​ នៅ​ទូទាំង​ប្រទេស​។ ​ឯក​ឧត្តម​ ក៏​បាន​ណែនាំ​ដល់​គណ​បញ្ជា​ការ​ឯក​ភាព​ស្រុក​សាលា​ក្រៅ ​ ត្រូវ​មាន​កិច្ច​ប្រជុំ​អោយ​បាន​ទៀង​ទាត់​ដើម្បី​វាយ​តម្លៃ​ពី​លទ្ធ​ផល ​និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព ​និង​ដាក់​ចេញ​នូវ​វិធាន​ការ​ ផែន​ការ​សកម្ម​ភាព​តាម​តំណាក់​កាល​នីមួយ​ៗ​ ។​ ត្រូវ​ចុះ​ពិនិត្យ​ដោយ​ចៃដន្យ​តាម​ប៉ុស្តិ៍​នគរបាល​  រក​ចំនុច​ខ្លាំង​ និង​ចំនុច​ខ្សោយ​ ដើម្បី​ប្រជុំ​ដក​ពិសោធ​ការងារ​។​  បន្ត​ពង្រឹង​វិធាន​ការរក្សា​សន្តិ​សុខ​ជាតិ ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សង្គម​ និង​បង្ក្រាប​ទប់​ស្កាត់​ការ​ប្រឆាំង​តវ៉ា​ទាម​ទា​ពី​បញ្ហា​ផ្សេង​ៗ​ដែល​ ខុស​នឹង​ច្បាប់​រដ្ឋ​ ,​ អំពើ​ភាវរ​កម្ម​ និង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន ​។ ​ជំរុញ​ផ្សព្វ​ផ្សាយ ​, រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ អោយ​បាន​ជា​ប្រចាំ​។​ ជំរុញ​បំផុស​អោយ​មាន​ចលនា​ប្រលង​ប្រណាំង​ បង្កើត​ស្នាដៃ​ការងារ​ សំដៅ​ស្វែង​រក​អោយ​ឃើញ​នូវ​បុគ្គល​ ឬ​អង្គភាព​ដែល​ខិត​ខំ​ព្យាយាម​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ ​ សំរាប់​ធ្វើ​ជា​គំរូ​ ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​។​

cpp-06-01-2016-001 cpp-06-01-2016-002 cpp-06-01-2016-003 cpp-06-01-2016-004vv

[youtube id= “xsYVLk6hrw8”]