គណៈបញ្ជាការឯកភាពក្រុងប៉ៃលិនប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពប្រចាំត្រីមាសទី៤ឆ្នាំ២០១៥


(05-01-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី៥ ​ខែមករា​ ឆ្នាំ​២០១៦ ​គណៈ​បញ្ជា​ការ​ឯក​ភាព​ក្រុង​ប៉ៃលិន​បាន​ប្រជុំ​ត្រួត​ពិនិត្យ​របាយ​ការណ៍​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ ភូមិ​ឃុំ ​មាន​សុវត្ថ​ភាព​ប្រចាំ​ត្រី​មាស​ទី៤​ឆ្នាំ​២០១៥ ​ក្រោម​អធិប​តីភាព​ឯក​ឧត្តម​ ម៉ៅ ​សំបុណ្យ ​អគ្គ​នាយក​រង ​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ និង​ជា​ប្រធាន​លេខា​ធិការ​ក្រុម​ការងារ​ទី៧​  ប្រចាំ​ខេត្ត​ប៉ៃលិន ​និង​បាត់​ដំបង​។​ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​លោក​ប្រធាន​មន្ទីរ​សាធារណៈ​ការ ​និង​ដឹង​ជញ្ជូន ​លោក​ស្នង​ការ​នគរបាល​ខេត្ត ​អធិការ​នគរ​បាល​ក្រុង ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ ផ្នែក​សឹង​រង​ក្រុង​ប៉ៃលិន​លោក​ចៅ​សង្កាត់ ​ស្មៀន​សង្កាត់ ​មេ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​ ព្រម​ទាំង​មន្រ្តី​រាជការ​មន្ទីរ​ជំនាញ​មួយ​ចំនួន​ទៀត​។​

​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​មាន​ចំនួន​៩ ចំនុច​ គឺ​  គ្មាន​ចោ​លួច​ ចោ​ប្លន់​គ្រប់​ប្រភេទ​,​គ្មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ ,​ គ្មាន​ក្មេង​ទំនើង ,​គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​,​ គ្មាន​ការ​ជួញ​ដូរ​មនុស្ស ​,​ គ្មាន​ការ​ចរាចរ​ ការ​ជួញ​ដូរ​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន,​  គ្មាន​ការ​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ , ​គ្មាន​ការ​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​, ​និង​មាន​វិធាន​ការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​គ្រោះ​ធម្ម​ជាតិ​។​

​លោក ​ចាវ​ ខាន់ ​នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ សភាព​ការណ៍​បទ​ល្មើស​ក្នុង​ឆ្នាំ​២០១៥ ​មាន​ចំនួន​៤៥​លើក​ ប្រៀប​នឹង​ឆ្នាំ​២០១៤​មាន​ការ​ថយ​ចុះ​២៦​លើក ​។ ​បទ​ល្មើស​ឧក្រឹដ្ឋ​មាន​ចំនួន​១១លើក ​បណ្តាល​អោយ​មនុស្ស​ស្លាប់​៤នាក់ ​របួស​ធ្ងន់​២​នាក់ ​របួស​ស្រាល​ ៧នាក់ ​។ ​បទល្មើ​សមជ្ឈឹម​មាន​ចំនួន​៣៤លើក​ បណ្តាល​អោយ​ស្លាប់​មនុស្ស​១នាក់​ របួស​២១នាក់​ ។ ​ ក្នុង​នោះ​មាន​លួច​មាន​ស្ថាន​ទំងន់​ចំនួន​១លើក​ ,​ឃាតកម្ម​៣​លើក,​ រំលោភ​សេប​សន្ថវៈ​៧លើក ​។ ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ចំនួន​៥០​លើក​ ស្លាប់​មនុស្ស​១៥នាក់​ របួស ​៩៣នាក់​ ក្នុង​នោះ​មាន​របួស​ធ្ងន់​៥៨នាក់​។​ គ្រោះ​ថ្នាក់​ដោយ​សារ​យោធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤លើក ​បណ្តាល​អោយ​មនុស្ស​ស្លាប់​១នាក់​ របួស​៤នាក់​។ ​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ចំនួន​១១លើក​ ក្នុង​នោះ​មាន​ករណី​ខ្យល់​ព្យុះ​ចំនួន​៥លើក ​ខូច​ខាត​ផ្ទះ​៧៦ខ្នង ​,​ ករណី​ទឹក​ជំនន់​១លើក​ ខូច​ខាត​ផ្ទះ​ចំនួន​៣៥៨ខ្នង​,​ដំឡូង ​៩៩២​ហិច​តា ​,​ពោត​១៥៤​ហិច​តា ​មៀន​ប៉ៃលិន ​១៧​ហិចតា ​, ​ក្រូច​១៨ហិចតា​ , ម្ទេស​១ហិចតា​ , ល្ពៅ ​១ហិចតា ​។​

លោក​ ស៊ុន​ យី ​អភិ​បាល​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ក្រោម​កិច្ច​សហការ​ពី​គ្រប់​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​អាជ្ញា​ធរ​មូល​ដ្ឋាន ​ ប្រជា​ពល​រដ្ឋ ​ធ្វើ​អោយ​ការ​អនុ​វត្ត​គោល​​នយោ​បាយ​ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​ទទួល​បាន​លទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើ ​ រក្សា​បាន​នូវ​សន្តិ​សុខ​ សុវត្ថិ​ភាព​ និង​សណ្តាប់​ធ្នាប់​ល្អ​ជូន​ប្រជា​ពល​រដ្ឋ​យើង​។ ​លោក​បន្ត​ថា ​ទោះ​ជា​យ៉ាង​នោះ​ក្តី​ បញ្ហា​សន្តិ​សុខ​សង្គម​ មាន​ដូច​ជា​ ក្មេង​ទំនើង​, ​ចោរកម្ម​ ការ​លេង​ល្បែង​ស៊ី​សង,​ អំពើ​ហឹក្សា​ក្នុង​គ្រួសារ​,​ គ្រោះ​ថ្នាក់​ចរាចរ​ ,​បញ្ហា​គ្រឿង​ញៀន​ ជា​ដើម​  នៅ​តែ​បន្ត​កើត​មាន ​ក្នុង​សង្គម ​ដែល​យើង​ត្រូវ​បន្ត​ដោះ​ស្រាយ​អោយ​បាន​ល្អ​ប្រសើ​ជូន​ប្រជា​ពល​រដ្ឋ​។ ​លោក​បាន​បន្ត​ទៀត​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ​គណ​បញ្ជា​ការ​ឯក​ភាព​ក្រុង​ប៉ៃលិន​នឹង​ត្រូវ​អនុវត្ត​នូវ​ផែន​ការ​សកម្ម​ភាព​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​គោល​នយោបាយ​ ភូមិ​ ឃុំ ​មាន​សុវត្ថ​ភាព​អោយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ។​ រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី​អោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​ , ទប់​ស្កាត់​ ប្រជា​ពល​រដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់ ,​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ​។​

​ឯក​ឧត្តម​ ម៉ៅ ​សំបុណ្យ ​អគ្គ​នាយក​រង​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​នា​គារ ​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយ​ការណ៍​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​ ភូមិ​ឃុំ ​មាន​សុវត្ថ​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ក្តាប់​អោយ​បាន​នូវ​ចំណុច​ខ្លាំង ​និង​ចំនុច​ខ្សោយ ​និង​សំណូម​ពរ​របស់​សមត្ថ​កិច្ច​សង្កាត់ ​ សមត្ថ​កិច្ច​ក្រុង ​  និង​សមត្ថ​កិច្ច​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ដែន​កម្ពុជា​-​ថៃ ​ខេត្ត​ប៉ៃលិន ​លើក​កិច្ច​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​ ដើម្បី​យក​ទៅ​គោរព​ជម្រាប​ជូន​សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​ តាម​រយៈ​ឯក​ឧត្តម​ សក់​ សេដ្ឋា​ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃ ​ព្រម​ទាំង​ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ពី​ទុក្ខ​ កង្វល់ ​ការ​លំបាក​ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពល​រដ្ឋ​  និង​បង្ក​លក្ខណៈ​ល្អ​  ​ដល់​កិច្ច​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​នេះ ​។​  ឯក​ឧត្តម​បាន​បន្ត​ថា​  សម្តេច​បាន​ផ្តល់​អនុសាសន៍​ផ្តាំ​ផ្ញើរ​ដល់​កម្លាំង​អនុ​វត្ត​ច្បាប់ ​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ធ្វើ​យ៉ាង​ណា​ជៀស​វាង​ កុំ​អោយ​មាន​ការ​ថ្នាំង​ថ្នាក់​ពី​ប្រជា​ពល​រដ្ឋ​។ ​ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា ​គណៈ​បញ្ជា​ការ​ឯក​ភាព​ក្រុង​ ត្រូវ​មាន​កិច្ច​ប្រជុំ​អោយ​បាន​ទៀង​ទាត់​ដើម្បី​វាយ​តម្លៃ​ពី​លទ្ធ​ផល ​និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព​ និង​ដាក់​ចេញ​នូវ​វិធាន​ការ​ ផែន​ការ​សកម្ម​ភាព​តាម​តំណាក់​កាល​នី​មួយ​ៗ ​ ។​ ឯក​ឧត្តម​ក៏​បាន​នែ​នាំ​អោយ​គណ​បញ្ជា​ការ​ឯក​ភាព​ក្រុង​ប៉ៃលិន​  ត្រូវ​ចុះ​ពិនិត្យ ​តាម​ប៉ុស្តិ៍​នគរ​បាល​ដែល​ជា​ប៉ុស្តិ៍​ខ្លាំង​ និង​ជា​ប៉ុស្តិ៍​ខ្សោយ​ ដើម្បី​ដក​ពិសោធ​ការងារ​។​បន្ត​ពង្រឹង​វិធាន​ការ​រក្សា​សន្តិ​សុខ​ជាតិ ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សង្គម​និង​បង្ក្រាប​ទប់​ស្កាត់​ការ​ប្រឆាំង​តវ៉ា​ទាម​ទា​ពី​បញ្ហា​ផ្សេង​ៗ​ដែល​ខុស ​នឹង​ច្បាប់​រដ្ឋ ​, អំពើ​ភាវ​រកម្ម ​និង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ ដែន​ ។​ ជំរុញ​ផ្សព្វ​ផ្សាយ ​, ​រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ ​អោយ​បាន​ជា​ប្រចាំ។​ ជំរុញ​បំផុស​អោយ​មាន​ចលនា​ប្រលង​ប្រណាំង​ បង្កើត​ស្នា​ដៃ​ការងារ ​សំដៅ​ស្វែង​រក​អោយ​ឃើញ​នូវ​បុគ្គល​ ឬ​អង្គ​ភាព​ដែល​ខិត​ខំ​ព្យាយាម​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ ​ សំរាប់​ធ្វើ​ជា​គំរូ ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​។​

cpp-05-01-2016-001 cpp-05-01-2016-002 cpp-05-01-2016-003 cpp-05-01-2016-004 cpp-05-01-2016-006 cpp-05-01-2016-005vv

[youtube id= “5Qp7zKT6PuM”]