ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអនុញ្ញាត្តិអោយលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកនិងប្រតិភូថៃចូលជួបសំណះសំណាលសំដែងការគួសមនិងជូនពរឆ្នាំថ្មីឆ្នាំសកល២០១៦


​(04-01-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី៤ ​ខែមករា ​ឆ្នាំ​២០​១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ឯក​ឧត្តម ​កើត​សុធា​​ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​អនុ​ញ្ញាត្តិ​អោយ​លោក ​សុំ​ ឆាយ​ ភូ​ណាវ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​និង​ប្រតិ​ភូ​ថៃ​ជា​ច្រើន​នាក់​ចូល​រួម​សំណះ​សំណាល​សំដែង​ការ​គួ​សម​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៦​។​

​លោក ​សុំ ​ឆាយ ​ភូ​ណា​វ៉ា​គុណ ​ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​បាន​មាន​ប្រសាសន៏​ជំរាប​ជូន​ឯក​ឧត្តម​អភិ​បាល​ខេត្ត​ថា​៖​ការ​មក​ខេត្ត​ប៉ៃលិន​នេះ​គឺ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ្ត​បត្តិ​ការ​ ទំនាក់​ទំនង​រវាង​មន្ទីរ​ពេទ្យ​បាង​កក​និង​មន្ទីរ​ពេទ្យ​ខេត្ត​ប៉ៃលិន​អោយ​បាន​ល្អ​ប្រសើរ​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ការងារ​ក្នុង​វិស័យ​សុខា​ភិបាល​ជា​មួយ​គ្នា ​ជា​ពិសេស​ការ​ព្យាបាល​ ថែរ​ទាំ​ជំងឺ​ផ្សេង​ៗ​ចំពោះ​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​ដទៃ​ទៀត​ដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាង​កក​ ដែល​មាន​ទី​តាំង​ស្ថិន​នៅ​ខេត្ត​ចាន់​ប៊ុរី ​ ប្រទេស​ថៃ​។​លោក​សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​និង​យោគ​យល់​អយ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​និង​មាន​ទំនាក់​ទំនង​ល្អ ​រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​និង​ខេត្ត​ចាន់​ប៊ុរី ​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ព្យា​បាល​ជំងឺ​ទាន់​ពេល​វេលា ​និង​ឆាប់​ជា​សះ​ស្បើយ​ ។​ទទឹម​នេះ​លោក​វិជ្ជ​បណ្ឌិត​បាន​សូម​ណូមពរ​ពេល​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ត្រូវ​មាន​អ្នក​បក​ប្រែ​ភាសា​ថៃ​អោយ​ច្បាស់​លាស់ ​ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​សំដែង​នូវ​ទឹក​ចិត្ត​រីក​រាយ​ណាស់​ចំពោះ​លោក​វិជ្ជ​បណ្ឌិត​សុំ ​ឆាយ​ ភូ​ណា​វ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​ដែល​បំណង​ធ្វើ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការណ៏​រវាង​មន្ទីរ​ពេទ្យ​បាង​កក​និង​មន្ទីរ​ពេទ្យ​ខេត្ត​ប៉ៃលិន​នេះ​ជា​ទំនាក់​ទំនង​ដ៏​ល្អ​មួយ​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ដែល​តែង​តែ​ទៅ​ព្យាបាល ​ជា​ហូហែង​។​ឯក​ឧត្តម​បន្ត​ថា​៖​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​អោយ​មន្ទីរ​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ជិត​ស្និត​និង​ផ្តល់​បទ​ពិសោធន៏​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការ​បញ្ជូន​អ្នក​ជំងឺ​អោយ​បាន​លឿន​តាម​សភាព​ជាក់​ស្តែង​នៃ​អ្នក​ជំងឺ ​ហើយ​ការ​ព្យាបាល​អោយ​បាន​ឆាប់​ជា​រហ័ស​។​

​ជា​ចុង​ក្រោយ​លោក ​សុំ ​ឆាយ​ ភូ​ណា​វ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​និង​ប្រតិ​ភូ​ជា​ច្រើន​នាក់​បាន​ជូន​ការ​ដូ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​ថត​រូប​អនុ​ស្សាវរិយ៏​ផង​ដែរ​។​

cpp-04-01-2016-001 cpp-04-01-2016-002 cpp-04-01-2016-003 cpp-04-01-2016-004 cpp-04-01-2016-005 cpp-04-01-2016-006vv

[youtube id= “TOKRZP7sZJY”]