(31-12-2015) ប៉ៃលិន៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិនរួមដំណើរដោយ លោកជំទាវ សុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន លោកស្រី សានសាវឿន ស្នងការរងខេត្តប៉ៃលិន លោកស្រី បុត គឹម ហេង អនុប្រធានមន្ទីរសង្គមកិច្ច និងក្រុមការងារជាច្រើននាក់ទៀត បាននាំយកសំភារៈចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ស្បៀង ចំនួន៦គ្រួសារស្ថិតនៅភូមិអូរបេង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ក្នុងនាម ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកជាមួយគ្រួសារក្រីក្រខ្វះខាតស្បៀង ព្រមទាំងបាន សំណូមពរដល់បងប្អូនទាំងអស់កុំមានការអស់សង្ឃឹមត្រូវប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។លោកជំទាវបន្តថា៖ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ហើយបាននាំយកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។ជាក់ស្តែងពេលនេះគ្រាន់តែទទួលដំណឹងថាបងប្អូនប្រជាពលរដ្ឋជួបនូវការលំបាកក្នុងជីវភាព ក្រុមការងារបាននាំ យកសំភារៈចែកជូនបងប្អូនភ្លាម។ បើទោះបីសំភារៈទាំងនេះមិនអាចឆ្លើយតបការខ្វះខាតគ្រប់ពេលក៏ពិតមែន តែវា ជួយអាចដោះស្រាយ ជីវភាពរបស់បងប្អូនបានមួយកំរិតផងដែរ។
លោកជំទាវបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យជានិច្ច ហើយ ចេះការពារកូនចៅ ព្រមទាំងក្រុមគ្រួសារ ដើម្បីបញ្ចៀសកុំឲ្យមានជំងឺឆ្លងផ្សេងៗ ពិសេសដូចជាជំងឺរាក ជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមជាដើម ។ទទឹ្ទមនេះសូម បងប្អូនទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចណ៏ផ្លូវគោកថ្មីអោយម៉ឺងម៉ាត់ ដើម្បីជៀសវៀងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី២ដប ត្រីខ៥កំប៉ុង មី១កេះ ប៊ីចេង១កញ្ចប់និង ថវិកា ៤ម៉ឺនរៀលដែលជាថវិកាផ្ទាល់របស់លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ចកម្មខេត្តប៉ៃលិន។
[youtube id= “Zde_H1zDl1s”]