(29-12-2015) ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តមគង់ ដួង និងលោកសាស្រ្តាចារ្យជប៉ុនណាកាសេកាស៊ូយ៉ាទីប្រឹក្សាបច្ចេកទេសវិទ្យុទូរទស្សន៏ខេត្តប៉ៃលិនព្រមទាំងលោកគ្រូសាស្រ្តាចារ្យជប៉ុនគូនីអុកអ៊ីណាកានិងមន្ត្រីព័ត៌មានជាច្រើននាក់បានអញ្ជើញជួបសំណះសំណាលសួរសុខទុក្ខដល់កុមារាកុមារី កំពុងសិក្សានូវវិហារហាយ៉ាទុលអ៊ីស្លាម ស្ថិននៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកសាស្រ្តាចារ្យជប៉ុនណាកាសេកាស៊ូយ៉ាមានប្រសាសន៏កោតសសើរដល់ខេត្តប៉ៃលិនដែលមានទិដ្ធភាពស្រស់បំព្រងមានហេដ្ឋារចនាសម្ព័ននិងអភិវឌ្ឍន៏លើគ្រប់វិស័យព្រមទាំងបងប្អូនប្រជាពលរដ្ឋមានទឹកមុខស្រស់ស្រាយគួជាទីរាប់អាន ទាំងនេះដែលបានទាក់ទាញចិត្តរបស់លោកគ្រូអោយមានចំណាប់អារម្មណ៏ចង់ឃើញចង់ស្គាល់ហើយនិងបានមកលេងនៅទីនេះជាញឹកញាប់ ។លោកគ្រូបន្តថា៖ចំពោះសិស្សានុសិស្សដែលកំពុងសិក្សានូវវិហារអ៊ីស្លាមនេះលោកក៏មានទឹកចិត្តស្រលាញ់រាប់អានជាមួយនឹងក្មួយៗទាំងអស់ដែលកំពុងតែសិក្សារៀនសូត្រ ។ហើយថ្ងៃនេះដើម្បីលើកទឹកចិត្តដល់ក្មួយៗទាំងអស់លោកសាស្រ្តាចារ្យបាននាំយកសំភារៈសិក្សាមកចែកជូនក្មួយៗផងដែរ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថ្លែងអំណគុណចំពោះសាស្រ្តាចារ្យជប៉ុនដែលមានទឹកចិត្តសប្បុរធម៌ជួយដល់កុមារខេត្តប៉ៃលិនជាពិសេសក្មួយដែលរៀននៅវិហារអ៊ីស្លាមនេះ។ឯកឧត្តមបន្តថា៖នៅខេត្តប៉ៃលិនមានសាលារៀនជាច្រើនដែលក្មួយៗសិស្សានុសិស្សកំពុងសិក្សារៀនសូត្រដែលសរបញ្ជាក់អោយឃើញថាវិស័យអប់រំកំពុងរីកដុះដាលដែលធ្វើអោយក្មួយៗមានឱកាសបានរៀនសូត្រពេញម៉ោងសិក្សា ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗត្រូវខិតខំរៀនសូត្រនិងស្តាប់ដំបូន្មានពីលោកគ្រូអ្នកគ្រូអោយក្លាយខ្លួនជាសិស្សល្អក្មេងល្អដើម្បីទទួលបានចំនេះដឹងដ៏ស្ទាត់ជំនាញថ្ងៃក្រោយក្លាយជាទំពាំងស្នងឫស្សីសំរាប់បន្តវេណបំរើប្រទេសជាតិទៅថ្ងៃអនាគត់។ឯកឧត្តមក៏បានជូនពរដល់ក្មួយៗដល់សិស្សានុសិស្សទាំងអស់ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលសូមទទួលបានសេចក្តីសេរីសួស្តីគ្រប់ៗគ្នា។បន្ទាប់មកឯកឧត្តមកើតសុធា ឯកឧត្តមគង់ដួង និងលោកគ្រូសាស្រ្តាចារ្យជប៉ុនបានចែកជូនសំភារៈសិក្សាដល់ក្មួយកុមារចំនួន៦៥នាក់ក្នុងមួយម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៉ិច១ដើម ដៃខ្មៅ១ បន្ទាត់១ដើម កូល័រ១ប្រអប់និងថវិការ២០០០រៀលផងដែរ។
[youtube id= “3vDxpA4HQ2E”]