(26-12-2015) ប៉ៃលិន៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នៅមន្ទីរកសិកម្មខេត្តប៉ៃលិន មានបើកសិក្ខាសាលាការផ្សព្វផ្សាយប្រព័ន្ធអាគ្រីបូឌី (ANGRIBUDDY) ដែលជាបច្ចេកទេសនៃការប្រើប្រាស់ជី និងកសិកម្ម ការប្រើប្រាស់ដំណក់ទឹកដោយប្រព័ន្ធសូឡា ព្រមទាំងផ្តល់នូវបច្ចេកទេសនៃការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដែលរៀបចំឡើងដោយក្រុមហ៊ុន ហាកស័រ ខូអិលធីឌី សហការជាមួយនឹងមន្ទីរកសិកម្មខេត្តប៉ៃលិន ដោយមានអញ្ជើញចូលរួមពីសំណាក់ លោក ឡូ លុយ អភិបាលរងក្រុងប៉ៃលិន លោក ឆិន ឆេន អនុប្រធានមន្ទីរកសិកម្មខេត្ត និងលោក កេងហ្គូ កេថឺរ៉ាក់ ប្រធានអាគ្រីបូឌី និង បងប្អូនប្រជាកសិករមួយចំនូនមកពីបណ្តាឃុំសង្កាត់នៅទូទាំងខេត្តប៉ៃលិនផងដែរ ។
ប្រព័ន្ធអាគ្រីប៊ូឌី (AGRIBUDDY) ជាវេទិកាបណ្តាញកសិកម្មនៅលើពិភពលោកមួយ ប្រើបច្ចេកវិទ្យាដែលមានមូលដ្ឋានលើបណ្តាញអ៊ីនធើណិត ត្រូវបានចែករំលែកក្នុងការជួយដល់កសិករកចំណេះដឹងនិងជំនាញ និងអាចជួយឱ្យពួកគាត់ដើម្បីចងក្រងទិន្នន័យអំពីកសិកម្មកាន់តែច្រើននឹងកាន់តែមានប្រសិទ្ធិភាព។
បើតាមលោក ផាត់ ហ្វីភន អ្នកសម្របសម្រួលកម្មវិធី របស់ អាគ្រីប៊ូឌី បានអោយដឹងថា៖ អាគ្រីបូឌី បង្កើតទំនាក់ទំនង រវាងកសិករ ដែលមានចំការតូចធំ ជាមួយនឹង អ្នកផ្គត់ផ្គង់គ្រឿងកសិកម្មនឹងអ្នកទិញ ព្រមទាំងផ្តល់ឱកាសអ្នកទាំងនោះអាចសហការគ្នាបានយ៉ាងងាយស្រួល។លោកបន្តថាៈសំរាប់កសិករទូទៅ អាគ្រីបូឌី ផ្តល់ពត៌មានដែលមានអត្ថប្រយោជន៍ ដូចជាបច្ចេកទេសធ្វើកសិកម្ម តំលៃទីផ្សារ។ ទិន្នន័យរបស់កសិកម្មនឹងត្រូវបានចងក្រងដោយស្វ័យប្រវត្តិ ហើយទិន្នន័យទាំងនេះនឹងប្រើប្រាស់សំរាប់បង្កើតឥណទានសំរាប់កសិករ ដែលមានចំការធំ អាគ្រីបូឌី បង្ហាញដំណើរការការងារដែលសំរេចបាននៅលើចំការ ដែលពត៌មាននេះអាចប្រើប្រាស់សំរាប់ជំនួយដល់ការគ្រប់គ្រងចំការធំៗកាន់តែមានប្រសិទ្ធភាព។សំរាប់អ្នកផ្គត់ផ្គង ផលិតផលកសិកម្ម អាគ្រីបូឌី តភ្ជាប់ទំនាក់ទំនងរវាងពួកគេទៅកសិករដែលត្រូវការទិញផលិតផល នឹងសេវាកម្មកសិកម្មដោយផ្ទាល់។ជាពិសេសការទូទាត់សាច់ប្រាក់ក៏អាចធ្វើឡើងនៅលើ អាគ្រីបូឌី ផងដែរ។ សំរាប់ពាណិជ្ជករ អាគ្រីបូឌី នឹងតភ្ជាប់ពួកគេទៅនឹងកសិករដែលកំពុងដាំដំណាំដែលពួកគេត្រូវការ។ ពាណិជ្ជករ អាចបង្កើតសារខាផ្គត់ផ្គងទិញដែលមានទីតាំង នៅគ្រប់ទីកន្លែងនៅលើពិភពលោក។ សម្រាប់ប្រជាកសិករនៅពេលនេះ ទទួលបានសេវាកម្ម អាគ្រីបូឌី ចំនួន ១០នាក់សម្រាប់ការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់តម្រូវការកសិកម្មរបស់ពួកគាត់ទៅលើតម្រូវការពូជ ជី និងថ្នាំផ្សេងៗផងដែរ ដោយក្នុងនោះសម្រាប់ការសាកល្បងគឺក្នុងទំហំទឹកប្រាក់ចាប់ពី ២០,០០០ម៉ឺនរៀល ដល់ ៨០,០០០ម៉ឺនរៀល ហើយរយះកាលកន្លងមកក៏មានប្រជាកសិករខេត្តប៉ៃលិនចំនួន ២០គ្រួសារធ្លាប់បានទទួលនូវការប្រើប្រាស់ប្រព័ន្ធ អាគ្រីប៊ូឌី មួយនេះទៀតផង។
លោក ឡូ លុយ អភិបាលរងក្រុង បានមានប្រសាសន៍ថាៈ ខេត្តប៉ៃលិនយើងទទួលបាននូវបច្ចេកទេសថ្មីនាពេលនេះ គឺងាយមានភាពស្រួលដល់បងប្អូនកសិករទិញពូជ ជី ថ្នាំកសិកម្ម មិនសូវចំណាយប្រាក់ច្រើនជាងពេលមុន ដែលទាំងអស់នេះគឺជាការសម្រួលផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ និងតម្រូវការច្រើន។ លោកជំរុញដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តត្រូវផ្សព្វផ្សាយដល់កសិករនៅខេត្តប៉ៃលិនអោយបានយល់ពីប្រព័ន្ធ អាគ្រីបូឌី មួយនេះ ដើម្បីធ្វើយ៉ាងណាអោយផ្នែកកសិកម្មក្នុងតំបន់របស់យើងរីកចំរើនឡើង។ (ឃ្លីប)
[youtube id= “TGEy5Ir7TeU”]