(25-12-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រជុំផ្សព្វផ្សាយ ផែនការរបស់អគ្គស្នងការនគរបាលជាតិ និងផ្សព្វផ្សាយវេនប្រចាំបញ្ជាប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី ជា ចាន់ ឌិន ស្នងការនរគបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង និងលោកអធិការ មេបុស្តិ៏ ព្រមទាំងមន្ត្រីនគរបាលជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកវរសេនីយ៏ត្រី ផង់ ជឿម នាយការិយាល័យកិច្ចការប៉ុស្តិ៏នគរបាលរដ្ឋបាលបានអានរបាយការណ៏វេនប្រចាំបញ្ជារួចមក លោកវរសេនីយ៏ឯក អ៊ុន សេរីរត្ន ស្នងការរង និងជាប្រធានសេនាធិការ បានអានច្បាប់ចរាចរណ៏ស្តីពីការពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកអោយមន្រ្តីនគរបាលជំនាញយល់ជ្រាប់កាន់តែច្បាស់លាស់ក្នុងការចុះអនុវត្តការងារជាក់ស្តែងអោយមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយត្រី ជា ចាន់ ឌិន ស្នងការនរគបាលខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់មន្ត្រីនគរបាលទាំងអស់អោយខិតខំប្រឹងប្រែងធ្វើការងារ និងត្រូវចេះសាមគ្គី សហការគ្នាទៅវិញទៅមក ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន។លោកមានប្រសាសន៏បន្តថា៖ស្នងការរងនិងមន្រ្តីជំនាញត្រូវក្តាប់សភាពការបទល្មើសផ្សេងៗអោយបានច្បាស់លាស់និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានអោយបានជាប់ជានិច្ចដើម្បីមានភាពងាយស្រួលធ្វើការបង្ក្រាបអោយបានទាន់ពេលវេលា។ លោកក៏បានសំនូមពរដល់មន្រ្តីនគរបាលចរាចរណ៏ត្រូវយកចិត្តទុកបំផុតចំពោះប្រជាជនដែលគាត់ផាកវិន័យ ត្រូវចេះគោរព និងប្រើពាក្យសំដីអោយបានសមរម្យ ជៀសវៀងបញ្ហាកើតឡើងដែលធ្វើអោយអាប់អោនកត្តិយសដល់សមត្ថកិច្ច។ហើយត្រូវផាកវិន័យអោយបានត្រឹមត្រូវតាមការកំណត់ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៏ ទទឹមនឹងនេះដែរលោកក៏បានអោយមន្រ្តីនគរបាលទាំងអស់ត្រូវជួយថែរទាំ អនាម័យ ទីធ្លានិងកន្លែងធ្វើការខ្លូនឯងផ្ទាល់ ជាពិសេសត្រូវគោរពវិន័យអោយជាប់ជានិច្ចផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរឧត្តមសេនីយត្រី ជា ចាន់ ឌិនក៏បានធ្វើការផ្សព្វផ្សាយផែនការរបស់អគ្គស្នងការនគរបាលជាតិដែលបានដាក់អោយអនុវត្តជាក់ស្តែងមានដូចជា៖១/លោក អ៊ី គឹម ស៊ាន ទទួលការបើកករណីបទល្មើសផ្សេងៗដែលកើតមានឡើង និងបូកសរុបរបាយការណ៏អោយច្បាស់លាស់។ទី២/លោក សោម ប៉ិម ទទួលបទល្មើសគ្រឿងញៀនដែលនៅសេសសល់ ។ទី៣/លោក សេរី វុធ ទទួលបទល្មើសឆក់ប្លន់ត្រូវ ចុះបង្ក្រាបអោយបានទាន់ពេលវេលា។ ទី៤/សណ្នាប់ធ្នាប់ត្រូវរកកន្លែងទុកដាក់យានយាន្តដែលបានផាក់ដើម្បីរក្សាទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ។ ទី៥/ត្រៀមបង្ការបទល្មើសនិងទុបស្កាត់ជាប្រចាំ។ទី៦/គ្រប់មន្ត្រីនគរបាលទាំងអស់ត្រូវចេះស្វែងរកព័ត៌មានដើម្បីស៊ើបអង្កេតបទល្មើសផ្សេងៗ។ ទី៧/ត្រូវមានផែនទីក្នុងការកំណត់មុខសញ្ញាបទល្មើសផ្សេងៗ។
ទី៨/ត្រូវចេះបែងចែកមុខសញ្ញានិងតួនាទីភារកិច្ចអោយបានត្រឹមត្រូវក្នុងការចុះបង្រ្កាបបទល្មើស។ទី៩/ត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ទី១០/មន្រ្តីចរាចណ៏និងសណ្នាប់ធ្នាប់ទាំងអស់ត្រូវត្រៀមប្រជុំ និងធ្វើរបាយការណ៍អោយបានច្បាស់លាស់នៅពេលថ្ងៃទី២៨ខាងមុខនេះ។
[youtube id= “BmfV4jdti68”]