ផែនការបោសសំអាតមីនឆ្នាំ២០១៦ មានចំនួនជាង៥០០ហិចតា ថយចុះ៣៨% បើប្រៀបឆ្នាំ២០១៥


(25-12-2015) ប៉ៃលិន៖ ក្នុង​សិក្ខា​សាលា​អនុ​ម័ត្ត​ចម្ការ​មីន​សំរាប់​ផែន​ការ​បោស​សំអាត​ឆ្នាំ​២០១៦​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ប៉ៃ​លិន​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​ , មាន​ផ្ទៃ​ដី​ចំនួន​៥២៦​ហិច​តា​ ត្រូវ​បាន​ប្រតិប័ត្ត​ករ​ដោះ​មីន​ក្នុង​ខេត្ត​ប៉ៃលិន ​ចុះ​ហត្ថ​លេខា​ទទួល​យក​ទៅ​បញ្ចូល​ក្នុង​ផែន​ការ​ដោះ​មីន​ប្រចាំ​ឆ្នាំ​២០១៦​របស់​ខ្លួន​ ដែល​ចំនួន​នេះ​មាន​កា​រថយ​ចុះ​ចំនួន​៣៨% ​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៥​ ដែល​មាន​ទំហំ​ដី​ចំនួន​ជាង​៨៤៦​ ហិចតា​។​

​លោក​ ឈិម​ សម្បត្ត​ ប្រធាន​ អង្គភាព ​MAPU​ ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​ អង្គភាព​ប្រតិប័ត្ត​ករ​ដែល​បាន​ទទួល​យក​ផែនការ​បោស​សំអាត​មីន​ប្រចាំ​ឆ្នាំ​២០១៦​នេះ​មាន​ចំនួន​ ៤​អង្គភាព ​ក្នុង​នោះមាន​ CMAC ​ចំនួន​៥ ​ចំការ​មីន​ មាន​ទំហំ​ដី​ចំនួន​៦២​,៨៥​ ហិច​តា​ , MAG ​ចំនួន​ ២៥ ​ចំការ​មីន​ មាន​ទំហំ​ដី​ចំនួន​ ១០៩​,០៥​ ហិចតា​, HALO​ TRUST​ ចំនួន​ ​២៩ ​ចំការ​មីន​ មាន​ទំហំ​ដី​ចំនួន​ ៩៦,៨៥ ​ហិចតា​ UNDP​ ចំនួន​២៧​ ចំការ​មីន​ មាន​ទំហំ​ដី​ចំនួន​ ២៥៧,១៥​ ហិចតា​។ លោក​បាន​បន្ត​ថា​ ក្នុង​ឆ្នាំ​២០១៥​ មាន​ជន​រង​គ្រោះ​ដោយ​សារ​មីន​ចំនួន​៨​​នាក់ ​ស្មើ​នឹង​ ៨​ករណី​ ដែល​ធ្វើ​អោយ​មនុស្ស​ស្លាប់​ម្នាក់​ និង​របួស​៧​នាក់​។ ​សកម្ម​ភាព​ផ្ទុះ​ទាំង​នោះ​មាន​ដូច​ជា ​ការ​ចូល​ព្រៃ​បេះ​ផ្លែ​សោម​ , សកម្ម​ភាព​បោក​ត្រី​, ដំកិប ​និង​ក្បាល​គ្រាប់​  និង​សកម្ម​ភាព​កាប់​ព្រៃ​ដាំ​ដំឡូង​។

​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ និ​ងកោត​សរសើ​ដល់​អង្គភាព​ប្រតិប័ត្ត​ករ​ទាំង​អស់​ ដែល​បាន​សហកា​រគ្នា​បាន​ល្អ​ជា​មួយ​អាជ្ញាធរ​ ក៏​ដូចជា​អង្គភាព​ផ្សេងៗ​ទៀត​ ព្រម​ទាំង​បាន​ខិត​ខំ​ទាំង​កំលាំង​កាយ​ និង​ប្រាជ្ញា​ដើម្បី​សកម្មភាពភាព​ដោះ​មីន​នៅក្នុ​ងខេត្ត​ប៉ៃលិន​ ជួយ​សង្គ្រោះ​ អាយុ​ជីវិត​ ប្រជាពល​រដ្ឋយើង​។​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​ គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​នៅ​តែ​ជា​ឃាតករ​លាក់​មុខ​ ដែល​នៅ​តែ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​។​ ជារៀង​រាល់​ឆ្នាំ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​នាក់​បាន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​ហើយ​ចំនួននេះ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នៅ​ឡើយ​ទេ​ ដោយ​សារ​ក្នុង​ឆ្នាំ​ខ្លះ​មាន​ការ​កើន​ឡើង​ ឆ្នាំ​ខ្លះ​មាន​ការ​ថយ​ចុះ ​មិនទៀង​ទាត់​។​ ឯកឧត្តម​ បាន​អំពាវ​នាវ​សូម​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ត​ចំពោះ​គ្រាប់​មីន​ និ​ងគ្រាប់​មិន​ទាន់​ផ្ទុះ​នេះ ​ដោយ​មិន​ត្រូវ​ចូល​ក្នុង​ព្រៃ​ណា​ដែល​យើង​មិន​ច្បាស់​ថា​មាន​មីន​ ដោយ​ប្រថុន​ប្រថាន​នោះ​ទេ​ ហើយ​ម្យ៉ាង​ទៀត​ក៏មិន​ត្រូវ​យក​ក្រាប់​ទៅ​ច្នៃ​ ដើម្បី​យក​ទៅ​បំរើ​ក្នុង​សកម្មភាព​ផ្សេងៗ​ដូច​ជា​បោក​ត្រីជា​ដើម​ ដែល​នាំ​អោយ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ និង​អ្នក​ដទៃ​។

cpp-25-12-2015-005 cpp-25-12-2015-006 cpp-25-12-2015-007 cpp-25-12-2015-008vv

[youtube id= “AM7FD-32_yU”]