ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី១៩ អាណត្តទី២របស់ខ្លូន


(09-12-2015) ប៉ៃលិន៖ ​នៅ​ថ្ងៃ​ទី០៨ ​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ក្រុម​ប្រឹក្សាខេត្ត​បាន​ ប្រជុំ​សាមញ្ញ​លើក​ទី១៩​អាណត្ត​ទី២ ​របស់​ខ្លួន​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ឡី​ចាន់ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​អៀង​វុធ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខេត្ត​ក្រុម​ប្រឹក្សា​ខេត្ត​លោក​ លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ជំនាញ ​ស្ថាប័ន​ជំវិញ​ខេត្ត​ និង​អង្គកា​រពាក់​ព័ន្ធ​ផង​ដែរ​។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​តាម​របៀប​វរៈ​ ទី១​/​ ពិនិត្យ ​និង​អនុម័ត​របៀប​វារៈ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​​ទី១៩​។​ទី២​/​ពិនិត្យ​ និង​អនុម័ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី១៨​។​ទី៣​/​ពិនិត្យ​ និង​អនុម័ត​របាយ​ការណ៏​ស្តីពី​ការ​អនុ​វត្ត​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​។​ទី៤​/​ពិនិត្យ​និង​អនុម័ត​សេចក្តី​ព្រាង​បង្កើត​រូប​សញ្ញា​ត្រា​និង​និមិ្មត​សញ្ញា​ខេត្ត​។​ និង​ទី៥​/​បញ្ហា​ផ្សេង​ៗ​។​

​បន្ទាប់​ពី ​លោក ​យឹម​ ភារុណ​ ប្រធាន​ការិយា​ល័យ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​អាន​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី១៨​រួច​មក​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា ​និង ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​កន្លង​មក ​ដូច​ជា​៖​ទី១​/​បញ្ហា​មន្ទីរ​ជំនាញ​ធ្វើ​របាយ​ការនៅ​មាន​កំរិត​ខ្វះ​ខាត​នៅ​ឡើយ​។​ទី២​/​បញ្ហា​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​នៅ​តាម​មូល​ដ្ឋាន​មិន​ទាន់​បាន​ល្អ​។​ទី៣​/​បញ្ហា​គ្រឿង​ញៀន​ ល្បែង​ស៊ីសង​ និង​កន្ទុយ​លេខ​នៅ​កើត​មាន​ឡើង​នៅ​តាម​មូល​ដ្ឋាន​។​ទី៤/​បញ្ហា​ការ​ធ្វើ​អត្រា​កូល​ដ្ឋាន​ធ្វើ​ជូន​ ប្រជា​ពល​រដ្ឋ​នៅ​យឺត​យាវ​។​ទី៥​/​បញ្ហា​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​តែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធិ​។​ទី៦​/​ការ​លើក​ផ្លាក​សញ្ញា​ស្រា​បៀ​ខ្ពស់​ពេក​ដែល​ធ្វើ​អោយ​ខូច​សម្ព័ន​ភាព​ខេត្ត​ប៉ៃលិន​។​ ទី៧​/​បញ្ហា​ទឹក​ស្អាត​មាន​ដី​ចូល​ដែល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋ​។​ទី៨​/​បញ្ហា​ការ​គ្រោះ​ថ្នាក់​ចរាចណ៏​ចេះ​តែ​កើត​ឡើង​ជា​ប្រចាំ​។​ទី១០​/​បញ្ហា​ប្រជា​ការពារ​ភូមិ​មិន​បាន​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​និង​អាជ្ញា​ភូមិ​ ឃុំ​។​និង​ទី១១​/​បញ្ហា​ប្រជា​ពល​រដ្ឋ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ ពេល​មាន​ជំងឺ​គឺ​អត់​មាន​ឡាន​ពេទ្យ​មក​ជួយ​សង្គ្រោះ​។​

​ឯក​ឧត្តម​ អៀង ​វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រជុំ​ពេល​នេះ​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស​ព្រម​ទាំង​ ចូល​រួម​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​។​ ដូច្នេះ​គ្រប់​មន្ទីរ​ អង្គភាព​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ចូល​រួម​អនុវត្ត​ការងារ​និង​ត្រួត​ពិនិត្យ​ឯក​សារ​ និង​របាយ​ការណ៏​អោយ​បាន​ច្បាស់​លាស់ ​និង​អោយ​បាន​ទាន់​ពេល​វេលា ​ ដើម្បី​ទទួល​បាន​ប្រសិទ្ធិ​ភាព​ការងារ​ ជៀស​វៀង​នូវ​ជួប​បញ្ហា​ផ្សេង​ៗ​។​

​ឯក​ឧត្តម ​ឡី​ចាន់ ​ឆាយ​ប្រធាន​ក្រុម​ប្រឹក្សា​មាន​ប្រសាសន៏​ថា​៖​គ្រប់​មន្ទីរ​អង្គភាព​ស្ថាប័ន​ទាំង​អស់​ក្នុង​ខេត្ត​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​លើ​ការងារ​ជំនាញ​របស់​ខ្លួន​ដែល​រាជ​រដ្ឋា​ភិបាល​ប្រគល់​ជូន​អោយ​មាន​ប្រសីទ្ធិ​ភាព​ខ្ពស់​ ។ ​ឯក​ឧត្តម​បន្ត​ថាៈ​ដើម្បី​អនុវត្ត​ការងារ​អោយ​ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ​នោះ ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​គ្រប់​ថ្នាក់​ពី​ថ្នាក់​តាំង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ស្រុក​ ក្រុង​ ភូមិ ​ឃុំ ​សង្កាត់ ​ត្រូវ​មាន​កិច្ច​សហ​ការ​ ពង្រឹង​សាមគ្គី​ភាព​ ឯក​ភាព​គ្នា​អោយ​បាន​ល្អ ​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​អោយ​មាន​ប្រសិទ្ធ​ភាព​ ជា​ពិសេស​ទប់​ស្កាត់​នូវ​បទ​ល្មើស​នានា​កុំ​អោយ​មាន​កើត​ឡើង​ និង​ ពង្រឹង​កិច្ច​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ជូន​ប្រជា​ពល​រដ្ឋ​អោយ​ប្រសើ​ឡើង​។​

cpp-08-12-2015-001 cpp-08-12-2015-002 cpp-08-12-2015-003 cpp-08-12-2015-004 cpp-08-12-2015-005 cpp-08-12-2015-006vv

[youtube id= “Q8X4tt23sFc”]