ផ្លូវប្រវែង១០២៥ម៉ែត្រពីរង្វង់មូលភូមិក្ងោក មកដល់ភូមិចំការកាហ្វេត្រូវធ្វើជួសជុលកែលំអឡើងវិញ


​(03-12-2015) ប៉ៃលិន៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​១០២៥​ម៉ែត្រ​ពី​រង្វង់​មូល​ភូមិ​ក្ងោក​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​មក​ដល់​ភូមិ​ចំការ​កាហ្វេ ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ត្រូវ​បាន​ជួស​ជុល​កែ​លំអរ​ឡើង​វិញ​ដោយ​មន្ទីរ​សារធា​រណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​។​

​លោក​ឌិន​ គឹម​ ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖​ ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​តែ​ដោយ​សារ​ធ្វើ​មាន​រយះ​ពេល​យូរ​គួប​ផ្សំ​និង​រថយន្ត​ដឹក​កសិ​ផល​ធុន​ធ្ងន់​ធ្វើ​ចរា​ចរណ៍​ច្រើន​បណ្តាល​អោយ​ផ្លូវ​ខូច​ខាត​ទ្រុត​ទ្រោម​ជា​ច្រើន​កន្លែង​ ទើប​លោក​បាន​លើក​គំរោង​សុំ​ថវិកា​ពី​ថ្នាក់​ជាតិ​ដើម្បី​ធ្វើ​ការ​ជួស​ជុល​កែ​លំអរ​ផ្លូវ​នេះ​ឡើង​វិញ​ ដើម្បី​អោយ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជូន​កសិ​ផល​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទៅ​កាន់​ទីផ្សា​បាន​ឆាប់​រហ័ស​។​ លោក​បាន​បន្ត​ថា​៖​ ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​ដូច​ជា​ផ្លូវ​ដ៏ទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​កំពុង​ជួស​ជុល​កែ​លំអរ​ជា​បន្ត​បន្ទាប់​ដើម្បី​អោយ​ផ្លូវ​មាន​គុណ​ភាព​និង ​ ធំ​ទូ​លាយ​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​និង​ធ្វើ​អោយ​ខេត្ត​ប៉ៃលិន​មាន​សោភ័ណ​ភាព​ល្អ ​ស្រប​តាម​គោល​នយោ​បាយ​ទីក្រុង​ស្អាត​ រម្មណីយ៍​ដ្ឋាន​ស្អាត​។​

​ក្នុង​ពេល​ជួស​ជុល​ផ្លូវ​នេះ​ដែរ​មន្ទីរ​សារធារ​ណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក៏​បាន​ជួស​ជុល​និង​ចាក់​ដី​កែ​លំអរ​ផ្លូវ​ចូល​ស្ថានីយ៍​វិទ្យុ​និង​ទូរ​ទស្សន៍​ជាតិ​ខេត្ត​ប៉ៃលិន​ដែល​មាន​ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ផង​ដែរ​។​

cpp-03-12-2015-001 cpp-03-12-2015-002 cpp-03-12-2015-003 cpp-03-12-2015-004 cpp-03-12-2015-005 cpp-03-12-2015-006vv

[youtube id= “oo7GkeDVZj4”]