អាជ្ញាធរខេត្តប៉ៃលិនស្នើរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ផ្ទះសំណាក់ សណ្ធាគារ នានា ត្រូវចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន អោយបានត្រឹមត្រូវ ក្នុងការបង់សេវាសាធាណៈ នូវច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

ប៉ៃលិន)៖មានប្រសាសន៍អញ្ចើញសំណេះសំណាល ជាមួយម្ចាស់ក្រុមហ៊ុន អាជីវករ នៅក្នុងខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ស្នើរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ផ្ទះសំណាក់ សណ្ធាគារ នានា ត្រូវចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន អោយបានត្រឹមត្រូវ ច្បាស់​លាស់ ក្នុងការបង់សេវាសាធាណៈ នូវច្រក​ចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឆ្លើយតបនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធទៅនឹងការបង់ចំណូលជូនរដ្ឋ សំដៅពង្រឹងពង្រីកសេដ្ឋកិច្ចជាតិអោយបានកាន់តែកើនឡើងថែមទៀត ឈ្ពោះទៅ រកចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់ក្នុងឆ្នាំ២០៥០ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។  ឯកឧត្តមលើកឡើងថា៖រាជរដ្ឋាភិបាលបានចាត់ទុកថា ការបង្កើតអោយមាន សេវាសាធារណៈនៅច្រកចេញចូលតែមួយពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំពេញសេចក្តីត្រូវការ និងដោះស្រាយនានា អោយបានទាន់់ពេលវេលា និងជាពិសេសដើម្បីកែទម្រង់ស៊ីជម្រៅវិស័យសាធាណៈថ្នាក់ក្រោមជាតិអោយបានកាន់តែកៀកជិតពលរដ្ឋ តាមបែបវិមជ្ឈកា និងវិសហមជ្ឈការ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋអោយបានកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ឯកឧត្តមបន្តថា៖ ដើម្បីអោយការបង់សេវាសាធារណៈប្រកដដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព សូមអោយបងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ផ្ទះសំណាក់ សណ្ធាគារ នានា ត្រូវចូលរួមសហការអនុវត្តទាំងអស់គ្នា ជាមួយមន្រ្តីជំនាញច្រកចេញចូលតែមួយរបស់រដ្ឋបាល​ខេត្ត ដើម្បីអោយក្លាយខ្លួនជាពលរដ្ឋល្អ ក្នុងសង្គម និងចូលរួមអភិវឌ្ឍន៍ខេត្តអោយមានការរីកចំរើនផងដែរ ហើយតាមរយៈនេះដែរ សូមមន្រ្តីជំនាញត្រូវពង្រឹងនូវសមត្ថភាព បច្ចេកទេស អោយបានល្អបន្ថែមទៀត ដើម្បីបំរើសេចក្តីត្រូវរបស់ពលរដ្ឋ ដែលពួកគាត់មកធ្វើច្បាប់អាជីវកម្មនានា ក្នុងច្រកចេញតែមួយ។

ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនក៍បានណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ផ្ទះសំណាក់ សណ្ធាគារ នានា ត្រូវត្រៀមរៀបចំទុកដាក់អោយបានត្រឹមត្រូវ និងបោសសំអាតអនាម័យ កែលំអកន្លែងរបស់ខ្លួន ជាប្រចាំ ដើម្បីត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។ទន្ទឹមនឹងនេះឯកឧត្តមក៍បានលើកទឹកចិត្តដល់ពលរដ្ឋក្នុងខេត្ត ត្រូវចេះចិញ្ចឹមសត្វមាន់ទាអោយបានច្រើន សំរាប់បំពេញសេចក្តីត្រូវការដល់ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្ត ក្នុងខេត្តផងដែរ។