ក្រុមហ៊ុន Pailin Flamingo ដែលមានទីតាំងនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៩៩គ្រួសារ


(01-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី១​ធ្នូ​ឆ្នាំ​២០១៥ ​ក្រុម​ហ៊ុន​ Pailin​ Fla​mi​ngo​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ផ្សា​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ បាន​រៀប​ចំ​ពិធី​ចែក​អំណោយ​មនុស្ស​ធម៌​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ចំនួន​១៩៩​គ្រូសារ​ ក្នុង​នោះ​ប្រជា​ពល​រដ្ឋ ​មក​ពី​ភូមិ​អូរ​រអិល​២០​គ្រួសារ​ ភូមិ​ផ្សាព្រំ​ ១៥៥​គ្រួសារ​ និង​មក​ពី​ភូមិ​អូរឈើ​ក្រំ​២០​គ្រួសារ​។

បើ​តាម​លោក ​រតនៈ​វណ្ណៈ​ភិ​គុណ ​តំណាង​ក្រុម​ហ៊ុន​ Pailin​ Fla​mi​ngo​ បាន​ឲ្យ​ដឹង​ថាៈ​ក្រុម​ហ៊ុន​របស់​លោក​បាន​ចូល​មក​រក​ស៊ី​នៅ​ខេត្ត​ប៉ៃលិន​លើ​ផ្នែក​ខ្លឹប​កំសាន្ត​ ហើយ​តែង​តែ​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​សង្គម​កម្ពុជា​ជា​បន្ត​បន្ទាប់​។​ជាក់​ស្តែង​កន្លង​មក​ក្រុម​ហ៊ុន​តែង​តែ​បាន​នាំ​អំណោយ​សប្បុ​រស​ធម៌​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​មូល​ដ្ឋាន​ជា​រៀង​រាល់​ឆ្នាំ​។ទន្ទឹម​នេះ​ក្រុម​ហ៊ុន​បាន​ផ្តល់​ការងារ​ដល់​កូន​ចៅ​ប្រជា​ពល​រដ្ឋ​ ដែល​អាច​រក​ប្រាក់​ចំណូល​ជូន​គ្រួសារ​របស់​ពូក​គេ​អោយ​មាន​ជីវ​ភាព​សម​រម្យ​ផង​ដែរ​។​នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​ជូន​ប្រជា​ពល​រដ្ឋ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ​ ហ៊ុន​សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​។​

​អំណោយ​ដែល​ក្រុម​ហ៊ុន​ Pailin ​Flamingo​ នាំ​យក​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​១៩៩គ្រួសារ​ក្នុង​១គ្រួសារ​ៗ​ឃីត​១កញ្ចប់​រួម​មាន​អង្ករ​ ត្រីខ​ ថ្នាំ​ដុស​ធ្មេញ ​ច្រាស់​ដុស​ធ្មេញ ​សាប៊ូ ​អំបិល​ ទឹកត្រី​ មី​ និង​ថវិកា​៣០០​បាត ​ផង​ដែរ​។​ព្រម​ជា​មួយ​នេះ​ក៏​មាន​សប្បុ​រស​ជន​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នូវ​ថវិកា​មួយ​ចំនួន​សំរាប់​ទ្រទ្រង់​ការ​រៀន​សូត្រ​ផង​ដែរ​។​

cpp-01-12-2015-007 cpp-01-12-2015-008 cpp-01-12-2015-009 cpp-01-12-2015-010vv

[youtube id= “bcfedRturr4”]