ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
មានប្រសាសន៍អញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយដំណើរការទីសត្តឃាតដ្ឋានរបស់លោកញ៉ែម សុផល និងលោកស្រីសុខ ស្រីមុំ ស្ថិតនៅភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមាន ប្រសាសនណែនាំដល់មន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវច្បាស់លាស់លើសត្វដែលយកមកធ្វើនៅទីសត្តឃាតដ្ឋានរបស់លោកញ៉ែម សុផល និងលោកស្រីសុខ ស្រីមុំ ប្រកបដោយគុណភាព អនាម័យ ល្អ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងការចែកចាយសាច់គោ ជ្រូក នានា ជូនដល់អាជីវករក្នុងផ្សារ និងពលរដ្ឋតែងតែទិញយកទៅបរិភោគជាប្រចាំ អោយបានទាន់ពេលវេលា សំដៅលើកកម្ពស់អនាម័យ គុណភាព ស្តងដារ។ ឯកឧត្តមលើកឡើងថា៖ ដើម្បីការពារគុណភាព អនាម័យ ប្រកដោយស្តងដារ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ដូច្នេះម្ចាស់ទីសត្តឃាតដ្ឋាន ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ បសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការថែរក្សា អនាម័យ ជៀសវៀងកើតមានជំងឺផ្សេងៗដែលកើតមានឡើងដោយមិនបានគិតទុកមុន ធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ និងជះឥទ្ធិពលដល់មហាជន សាធារណៈផងដែរ។ទន្ទឹមនឹងនេះឯកឧត្តមក៍បានជំរុញដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវធ្វើការ ផ្សព្វផ្សាយដល់ពលរដ្ឋ ក្នុងការចញ្ចឹមសត្វក្នុងស្រុក ជាលក្ខណៈធម្មជាតិដល់អតិថិជនដែលមានតម្រូវការជ្រូកខ្មែរធម្មជាតិ ព្រមទាំងបានណែនាំអោយថែរក្សាមេពូជអោយបានល្អ ដើម្បីរក្សាគុណភាពពូជ ព្រោះក្រសួងកំពុងមានវិធានការទប់ស្កាត់ការនាំចូលខុសច្បាប់ ដែលជះឥទ្ធិពលដល់ការចិញ្ចឹមក្នុងស្រុក ជាមួយគ្នានេះសូមអោយម្ចាស់ទីសត្តឃាតដ្ឋានរបស់លោកញ៉ែម សុផល និងលោកស្រីសុខ ស្រីមុំ ត្រូវធ្វើយ៉ាងណាអនុវត្តទៅតាមកិច្ចសន្យា និងស្តាប់ការណែនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីបច្ចេកទេស ជំនាញ ដល់កម្មករ ធ្វើការនៅទីសត្តឃាតដ្ឋាន ។
សូមបញ្ជាក់ថា៖ក្នុងខេត្តប៉ៃលិនមានទីសត្តឃាតដ្ឋានសរុបចំនួន៣ កន្លែង រួមមាន៖១/ទីសត្តឃាតដ្ឋានរបស់លោកម៉ន វិចិត្រ ។ទី២/ទីសត្តឃាតដ្ឋានរបស់លោកសេង សោភ័ណ្ឌ ។និងទី៣/ទីសត្តឃាតដ្ឋានរបស់លោកញ៉ែម សុផល និងលោកស្រីសុខ ស្រីមុំ។