(30-11-2015) ប៉ៃលិន៖ នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាក្រុងប៉ៃលិនមានបើក សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ក្រុង-សង្កាត់ ឆ្នាំ២០១៥ក្រោមអធិបតីភាព ឯកឧត្តម កើតសុធាអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត លោកចៅសង្កាត់ ស្មៀន និងមន្ត្រីជំនាញជាច្រើននាក់ទៀត។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឲ្យដឹងថា គោលបំណងក្នុងការរៀបចំសិក្ខាសាលានៅពេលនេះគឺដើម្បី ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពបីឆ្នាំរំកិល ២០១៦-២០១៨ របស់ក្រុងប៉ៃលិន។ ម្យ៉ាងវិញទៀតធ្វើការផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពរបស់សង្កាត់ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៦អោយទទួលបានជោគជ័យ និងដើម្បីស្នើសុំការគាំទ្រពីបណ្តាមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងសំណើររបស់ក្រុង និងសង្កាត់នីមួយៗផងដែរ។
បន្ទាប់ពីលោកចៅសង្កាត់ទាំង៤បានបង្ហាញពីគម្រោងសំណើរតារាង ២.២ ដើម្បីសុំការគាំទ្រពីបណ្តាមន្ទីរស្ថាប័ន អង្គការសង្គមស៊ីវិល សុំស្នើគាំទ្រគម្រោងសំណើរបស់សង្កាត់រួចមកលោក អិន សុខន ប្រធានមន្ទីរផែនការខេត្ត បានបង្ហាញពីលទ្ធផលសមាហរណកម្មផែនការនៅក្រុងប៉ៃលិនក្នុងនោះ សង្កាត់ប៉ៃលិនមាន ៦០គម្រោង ដោយមន្ទីរគាំទ្រគម្រោងខាងក្នុងមាន២គម្រោង ខាងក្រៅមាន៧គម្រោង ចំនែកអង្គការសង្គមស៊ីវិលគាំទ្រខាងក្រៅ១គម្រោង និងខាងក្នុងគម្រោង១គម្រោង។ សង្កាត់អូរតាវ៉ៅមាន ៧៦គម្រោង ដោយក្នុងនោះមន្ទីរគាំទ្រខាងក្នុងគម្រោងមាន២គម្រោង ខាងក្រៅមាន៧គម្រោង ចំនែកអង្គការអង្គការស៊ីវិលគាំទ្រគម្រោងខាងក្នុង ១គម្រោង ខាងក្រៅ ១គម្រោង។ សង្កាត់ទួលល្វាមាន ៦៦គម្រោង មន្ទីរគាំទ្រខាងក្នុងមាន ៣គម្រោង ខាងក្រៅ ៥គម្រោង ចំនែកអង្គការក្រៅរដ្ឋាភិបាលខាងក្នុង១គម្រោង ខាងក្រៅ ២គម្រោង។ សង្កាត់បរយ៉ាខាមាន ៤៨គម្រោង មន្ទីរគាំទ្រគម្រោងខាងក្នុង ៥គម្រោង ខាងក្រៅ ៤គម្រោង ចំនែកអង្គការសង្គមស៊ីវិលខាងក្រៅ ២គម្រោង។អង្គសិក្ខាសាលបានធ្វើការ ចុះកិច្ចសន្យាបណ្តោះអាសន្នជាមួយអង្គភាពនិង ស្ថាប័នជាប់ពាក់ព័ន្ធដែលបានគាំទ្រគម្រោងសម្រាប់អភិឌ្ឍន៏សង្កាត់នីមួយៗ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ការធ្វើសិក្ខាសាលាស្តីពីសមាហរណកម្មផែនការថ្នាក់ក្រុង-សង្កាត់ក្នុងឆ្នាំ២០១៥នេះ ដើម្បីផ្សព្វផ្សាយគម្រោងសំនើរជាអទិភាព ដែល ក្រុង សង្កាត់ បានស្នើឡើង និងដើម្បីកៀងគរធនធានពីប្រភពនានាសម្រាប់គាំទ្រគម្រោង ដែលបានស្នើរឡើងដោយរដ្ឋបាល ក្រុង សង្កាត់ ស្រុក ឃុំនីមួយៗ ម្យ៉ាងវិញទៀតដើម្បីសម្របសម្រួល គម្រោងនានារបស់សង្កាត់ ក្រុង ស្រុក ជាមួយនឹងគម្រោងរបស់ស្ថាប័ន អង្គភាព និងអង្គការដៃគូនានាបញ្ចូលគ្នា ដោយធ្វើយ៉ាងណាពង្រឹងកិច្ចសហការរវាងរដ្ឋបាល ក្រុង សង្កាត់ ជាមួយភាគីពាក់ព័ន្ធនានា ក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា៖ អ្នកពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលគម្រោងនីមួយៗអោយច្បាស់ លាស់ដែលជាការចូលរួមអភិវឌ្ឍន៏មូលដ្ឋានសំដៅបំរើផលប្រយោជន៏ប្រជាជនយើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបានបន្តទៀតថា៖ សិក្ខាសាលាសមាហរណកម្មផែនការថ្ងៃនេះពិតជាបានធ្វើអោយសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន បានជំរុញការអភិវឌ្ឍន៏ល្អប្រសើរថែមទៀត ។ដូច្នេះតាមរយះសិក្ខាសាលានេះ លោកប្រធាន អនុប្រធានមន្ទីរ និងអង្គការដៃគូរនានា ចៅសង្កាត់បានពង្រឹងសមត្ថភាពនិងបង្កើនប្រសិទ្ធិភាពការងារអោយបានកាន់តែលឿនប្រកបទៅដោយប្រសិទ្ធភាពនិងជឿទុកចិត្ត។ ហើយស្មៀនសង្កាត់នីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន ដើម្បីកុំអោយមានភាពយឺតយ៉ាវនិងភាពអវិជ្ជមានច្រើនចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមថ្នាក់ឃុំ-សង្កាត់។
[youtube id= “u1hIXv7h4IY”]