(27-11-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាស្រុកសាលាក្រៅរដ្ឋបាលស្រុកសាលាក្រៅបានធ្វើសិក្ខាសិលាស្តីពីសមាហរណកម្មផែនការថ្នាក់ស្រុកឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកព្រមទាំងលោកប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ចៅសង្កាត់ ជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកមេឃុំទាំង៤បានបង្ហាញពីគម្រោងសំណើរតារាង២.២ដើម្បីសុំគាំទ្រពីមន្ទី ស្ថាប័ន អង្គការសង្គមស៊ីវិលគាំទ្រគម្រោងសំណើរបស់ឃុំរួចមក លោក ទិត ធីនាយករដ្ឋបាលសាលាស្រុក រាយការអំពីលទ្ធផលសមាហរណកម្មផែនការនៅស្រុកសាលាក្រៅបញ្ជាក់ ថា៖ ឃុំសាលាក្រៅមាន៤០ គម្រោង មន្ទីគាំទ្រគម្រោងខាងក្នុង២គម្រោង ខាងក្រៅ៦គម្រោង ចំនែកអង្គការសង្គមស៊ីវិលគាំទ្រខាងក្រៅ២គម្រោង ។ឃុំស្ទឹងត្រង់៥០គម្រោងមន្ទីគាំទ្រខាងក្នុង៣គម្រោង ខាងក្រៅ៥ គម្រោងចំនែកអង្គការអង្គការស៊ីវិលគាំទ្រគម្រោងខាងក្នុង១ ខាងក្រៅ២ ។ឃុំស្ទឹងកាច់៤២ គម្រោង មន្ទីគាំទ្រខាងក្នុង១គម្រោង ខាងក្រៅ៦គម្រោង ចំនែកអង្គការខាងក្នុង២គម្រោង ខាងក្រៅ២គម្រោង ។ឃុំអូរអណ្តូង៧២គម្រោង មន្ទីគាំទ្រគម្រោង ខាងក្នុង២គម្រោង ខាងក្រៅ៥គម្រោង ចំនែកអង្គការសង្គមស៊ីវិលខាងក្រៅ១គម្រោង។អង្គសិក្ខាសាលាបានធ្វើការចុះកិច្ចសន្យាបណ្តោះអាសន្នជាមួយអង្គភាពនិង ស្ថាប័នជាប់ពាក់ព័ន្ធបានគាំទ្រគម្រោងសម្រាប់អភិឌ្ឍន៏ឃុំ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការធ្វើសិក្ខាសាលាស្តីពីសមាហរណកម្មផែនការថ្នាក់ស្រុកឆ្នាំ២០១៥នេះ ដើម្បីដកពិសោធន៏ការងារ និងផ្លាស់ប្តូយោបល់រវាងមន្ទីជំនាញដែលបានគាំទ្រគម្រោងរបស់ឃុំផង ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមដែលកើតមានកន្លងមកដើម្បីយកមកដោះស្រាយនៅពេលនេះផង។ឯកឧត្តមបន្តថា៖អ្នកពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលគម្រោងនីមួយៗអោយច្បាស់លាស់ដែលជាការចូលរួមអភិវឌ្ឍន៏មូលដ្ឋានសំដៅបំរើផលប្រយោជន៏ប្រជាជនយើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបានប្រសាសន៏បន្តទៀតថា៖សិក្ខាសាលាសមាហរណកម្មផែនការថ្ងៃនេះពិតជាបានធ្វើអោយឃុំទាំង៤ក្នុងស្រុកសាលាក្រៅបានអភិវឌ្ឍន៏ថែមទៀតដូចនេះ លោកមេឃុំត្រូវពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធិភាពការងារអោយបានកាន់តែលឿនប្រកបទៅដោយប្រសិទ្ធភាពនិងជឿទុកចិត្ត។ ឆ្លាតឱកាសនេះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ទីជំនាញ ជាពិសេសអាជ្ញធរមូលដ្ឋាន ត្រូវធ្វើការណែនាំប្រជាពលរដ្ឋអោយបានច្បាស់អំពីការខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលមានកាប្រាក់ខ្ពស់វាជាបញ្ហាធំមួយធ្វើអោយប៉ះពាល់ដល់ជីវភាពគ្រួសារដោយការជំពាក់បំណុលធានាគា បើយើងមិនចាំបាច់ទេកុំខ្ចីគេអោយសោះ។ ទទឹមនេះដែរត្រូវបំផុសប្រជាពលរដ្ឋត្រូវចូលរួមការពារ ភូមិ ឃុំមានសុវត្តិភាព ដើម្បីអោយពួកគាត់ប្រកបមុខរបររកស៊ីចិញ្ចឹជីវិតបានសេចក្តីសុខ និងធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពផងដែរ។
[youtube id= “eDv6FnnZmVk”]